«ឆ្វើយ!ហ្ហឹក!ឌឹប!»ថេយ៉ុងស្តោះឈាមចេញពីមាត់ហើយក៏ហក់ទៅដាល់ខាល័សមួយដៃវិញ។
បន្ទាប់ពីនោះមកពួកការប្រយុទ្ធរវាងពួកគេទាំងពីក៏បានកើតឡើងពួកគេវាយគ្នាទៅវិញទៅមកយកឈ្នះយកចាញ់ម្នាក់ៗត្រូវមិនតិចនោះទេ។
«ថ្ងៃនេះបើយើងក៏ជាឯងជាអ្នកដែរត្រូវស្លាប់»ខាល័សនិយាយទាំងសម្លឹងដូចជាសត្វឆ្កែចចកប្រមាញ់ចំណី។
«ល្អ!»ក្រោយមកពួកគេក៏បន្តវាយគ្នាទៅវិញទៅមកមិនព្រមឈប់។
«លោកម្ចាស់!»ស្ទេវីនដែលរត់មកតាមក្រោយក៏ស្ទុះចូលទៅជួយអ្នកជាចៅហ្វាយនាយ។
«ស្ទេវីន!»ថេយ៉ុងហៅអ្នកជាកូនចៅទាំងយកដៃខ្ទប់ពោះព្រោះដោយសារតែពេលនេះគេឈឺចុកចាប់ក្នុងពោះជាខ្លាំង។
«លោកម្ចាស់!យ៉ាងម៉េចទៅហើយ?»ស្ទេវីនសួរទាំងព្រួយបារម្ភ។
«យើងមិនអីទេស្ទេវីនឯងឆាប់ចេញទៅ»ថេយ៉ុងដេញអ្នកជាកូនចៅឲ្យចេញព្រោះថារឿងនេះជារឿងរបស់គេនិងនាយខាល័សតែប៉ុណ្ណោះ។
«អត់ទេលោកម្ចាស់!ខ្ញុំនិងការពារលោកម្ចាស់»ស្ទេវីននៅតែមិនព្រមចេញគេមកយឺតបន្តិចទើបថេយ៉ុងត្រូវរបួសបែបនេះ។
«ល្អណាស់មកស្លាប់ទាំងពីរនាក់គឺល្អហើយ»ខាល័ស
«ឯងហ្នឹងហើយដែរត្រូវស្លាប់នោះ!»ស្ទេវីននិយាយហើយក៏លើកកាំភ្លើងផ្ជុងទៅកាន់ខាល័ស។
ផាំង!!!
ស្ទេវីនមិនត្រឹមតែផ្ជុងគម្រាមទេតែគេបាញ់ទៅលើជើងខាងស្ដាប់របស់ខាល័ស។
«អួយ!អាចង្រៃ!»ខាល័សស្រែកដោយការឈឺចាប់ហើយក៏ដួលទៅលើដីភ្លាមៗ។
«ឯងមិនបាច់រស់ទៀតទេ!»ស្ទេវីនដើរចូលទៅរកខាល័សហើយខាល័សក៏រំកិលថយក្រោយ។
ស្ទេវីនបានកេះកៃកាំភ្លើងបាច់ទៅលើខាល័សតែកាំភ្លើងអស់គ្រាប់បាត់ទៅហើយធ្វើឲ្យខាល័សមានឱកាសច្បាមដីបាចដាក់មុខស្ទេវីនហើយក៏ចាប់កាំភ្លើងដែលគេបានទម្លាក់ចុះនោះបាច់ទៅលើស្ទេវីនពីរគ្រាប់ចំទ្រូងខាងស្ដាំ។

YOU ARE READING
??? ??????????????????????????
Romance????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????
???????
Start from the beginning