抖阴社区

                                    

ផាំងៗ!សម្លេងស្នូរកាំភ្លើងបន្លឺងខ្លាំងៗពេលវរលាហាក់ដូចជាឈប់ត្រឹមនេះឈាមក្រហមច្រាលចេញពីក្នុងខ្លួនរបស់ស្ទេវីនជង្គង់លត់ចុះខ្លួនក៏ដួលផ្ងាកទៅក្រោយបាត់មាត់បាត់ករ។

«ស្ទេវីន!ស្ទេវីន!ឯងឆាប់ដឹងខ្លួនឡើងស្ទេវីន!»ថេយ៉ុងស្ទុះទៅត្រកងរាងកាយដែលគ្មានដង្ហើមសុទ្ធតែឈាមស្រោចពេញខ្លួននោះហើយក៏ស្រែកហៅអង្រួនរាងកាយគ្មានដង្ហើមឲ្យភ្ញាក់ឡើង។

នៅខណៈពេលនេះបេះដូងស្ទេវីនបានឈប់លោតបាត់ទៅហើយដោយសារតែគ្រាប់កាំភ្លើងបានទម្លុះបេះដូងរបស់ស្ទេវីនបាត់ទៅហើយ។

«កូនចៅឯងបានស្លាប់ទៅហើយពេលនេះក៏ដល់វេនឯងហើយអាថេយ៍!»ខាល័សព្យាយាមងើបឈរតាំងលំនឹងឡើងវិញហើយក៏លើកកាំភ្លើងផ្ជុងទៅកាន់ថេយ៉ុងនាយរៀបនិងកេះកៃបាញ់សម្លាប់ថេយ៉ុងទៅហើយស្រាប់តែពេលនេះយ៉ុនហ្គីក៏បានមកដល់បាញ់ទៅលើខាល័ស។

ផាំងៗៗ!គ្រាប់កាំភ្លើងបីគ្រាប់ហោះទម្លុះពោះរបស់ខាល័សធ្វើឲ្យនាយដួលដាច់ផ្ងាកទៅក្រោយ។

«ថេយ៉ុងឯងយ៉ាងម៉េចហើយ?»យ៉ុនហ្គីប្រញាប់មកសួរនាំថេយ៉ុងភ្លាមៗក្រោយពីបាច់ខាល័សរួច។

«ម៉េចក៏ឯងមកទីនេះបាន?»ថេយ៉ុងសួរទាំងភ្ញាក់ផ្អើលព្រោះមុននិងមកគេបានហាមមិនឲ្យប្រាប់យ៉ុនហ្គីនោះទេ។

«កុំខ្វល់អី!ពេលនេះរឿងចប់ហើយឯងឆាប់ត្រឡប់ទៅវិញទៅទីនេះទុកឲ្យអៃស្ទេនទៅចុះ»យ៉ុនហ្គីចាប់ទាញថេយ៉ុងឲ្យក្រោកឡើងនិយាយទាំងទឹកមុខរាបស្មើរទៅកាន់ថេយ៉ុង។

«ឯងឈប់ស្អប់យើងទៀតហើយហេស៎?បានជាមួយជួយយើងបែបនេះ?»ថេយ៉ុងសួរនាំគេក៏ដឹងគ្រប់រឿងដែលកើតឡើងនៅជំនាន់ប៉ារបស់គេដែរលើកលែងតែរាងតូចទាំងពីរ(ហូស៊ុកនិងជីមីន)ប៉ុណ្ណោះ។

«ឯងក៏មានឈ្មោះជាប្អូនយើងដែរយើងមិនស្អប់ឯងទេរឿងប៉ាម៉ាក់ជារឿងផ្សេង»យ៉ុនហ្គីនិយាយទាំងទះស្មារបស់ថេយ៉ុងតិចៗ។

«ធ្លាប់តែអាក្រក់មកល្អបែបនេះមិនទម្លាប់ទេ»ថេយ៉ុងគេនិយាយទាំងទឹកមុខស្មើរដាក់យ៉ុនហ្គី។

??? ??????????????????????????Where stories live. Discover now