ធ្មិចបើកៗរយៈពេលមួយខែកន្លងហួសបាត់ទៅហើយ ហើយក៏ដល់ថ្ងៃល្អសិរីសួស្ដីរបស់ជុងហ្គុកនិងថេយ៉ុងដូចគ្នាម៉្យាងត្រូវរៀបការអោយហើយបើពោះថេយ៉ុងរីកធំអាចនិងពិបាក ពោះរីកធំមែនទេ?មែនហើយពេលនេះថេយ៉្ងពោះកូនបាន3សប្ដាហ៍ហើយវាជារឿងដែលល្អបំផុតសម្រាប់ត្រកូលទាំងពីរ។ ពិធីមង្គល់ការបានប្រារព្ធឡើងនៅមាត់សមុទ្រដោយមានតែអ្នកជិតស្និទ្ធមកចូលរួមប៉ុណ្ណោះ។
« តើលោកចន ជុងហ្គុកព្រមទទូលលោកគីម ថេយ៉ុងធ្វើជាភរិយាដែរទេ? »លោកអាចារណ្យដែលឈរនៅកណ្ដាលក៏សួរឡើង
« បាទខ្ញុំព្រម មិនថាមានរឿងអ្វីក៏បងមិនបោះបង់អូនឡើយពួកយើងនិងកាន់ដៃគ្នាដើទៅមុខសាងគ្រួសារដ៏កក់ក្ដៅនិងគ្មានថ្ងៃធ្វើអោយអូនឈឺចាប់នោះទេ បងស្រលាញ់អូនខ្លាំងបំផុតអូនជាកែវភ្នែកជាបេះដូងជាជីវិតនិងជាអ្វីគ្រប់យ៉ាងរបស់បង »ជុងហ្គុកញញិមឡើងផ្ដល់ជំនឿចិត្តអោយថេយ៉ុង គេគ្មានថ្ងៃធ្វើអោយថេយ៉ុងស្រក់ទឹកភ្នែកព្រោះតែការឈឺចាប់នោះទេ បេះដូងគេមានតែមួយហើយក៏ប្រគល់អោយទៅថេយ៉ុងអស់ហើយដែរគ្មានសល់ចំណែកអោយអ្នកណាទេ ។
« ចុះលោកគីម ថេយ៉ុងវិញព្រមទទូលលោកចន ជុងហ្គុកធ្វើជាស្វាមីដែរទេ? »លោកអាចារ្យ
« បាទ ខ្ញុំព្រម...អូនសូមសន្យារជាមួយបងមិនថាមានរឿងអ្វីអូននិងនៅក្បែរបង កាន់ដៃបងផ្ដល់កម្លាំងចិត្តអោយបង និងគ្មានថ្ងៃទៅណាចោលបងឡើយ អូនស្រលាញ់បងណាជុងហ្គុក »ថេយ៉ុងនិយាយលាយឡំនិងទឹកភ្នែកដោយការរំភើប រំភើបហួសនិងនិយាយហើយក៏សន្យាដូចគ្នាថានិងស្រលាញ់មិនទៅណាចោលគ្នាទោះបីជាមានរឿងអ្វីក៏ដោយ។ ក្រោយកម្មវិធីចប់ហើយក៏ដល់ពេលដែលកាំទេពតូចស្លៀករ៉ូបសមានពសក់ស្លាបនៅខាងក្រោយចូលមកហុចផ្កាអោយទៅថេយ៉ុង ហើយម្នាក់នោះគឺហ្វីនអាណានេះឯង ថេយ៉ុងព្រមទទូលផ្កាពីកូនចំណែកឯជុងហ្គុកក៏លើកកូនស្រីមកពរនិងដៃរងចាំមើលថាអ្នកណាជាអ្នកទទូលបានផ្កាដែលថេយ៉ុងបោះ។
« ចាំទទូលណា »ថេយ៉ុងបែខ្នងនិងស្រែកប្រាប់អ្នកដែលត្រៀមនិងដណ្ដើមផ្កានៅខាងក្រោម ផ្កាបានបោះចេញពីដៃរបស់ថេយ៉ុងធ្លាក់ទៅលើដៃរបស់ជីមីនតែមិនមែនជីមីនចាប់បានតែម្នាក់ឯងទេគឺចាប់បានជាមួយនិងយ៉ុនហ្គី ធ្វើអោយអ្នកទាំងពីរអៀនគ្នាមុខឡើងក្រហម សាងជាសំណើចនិងសម្លេងបង្អាប់ពីអ្នកនៅក្នុងកម្មវិធី។
« ហិហិ...ថេយ៉ុងនិងជុងហ្គុកនាំគ្នាសើចមើលទៅពួកគេទាំងពីរ បើមើលជុងហ្គុកវិញណាដៃម្ខាងពរកូនដៃម្ខាងអោបចង្កេះថេយ៉ុងមិនព្រមលែង នៅក្នុងកម្មវិធីមានតែស្នាមញញិមនិងសម្លេងសើចចេញពីចិត្ត ។
« បងស្រលាញ់អូននិងកូនណាថេយ៍ »ជុងហ្គុកបែមកមើលថេយ៉ុងដែលកំពុងតែញញិមមានក្ដីសុខមុននិងអោនទម្លាក់បបូរមាត់លើបបូរមាត់ថេយ៉ុងបឺតច្បូតគ្រលាសអណ្ដាតគ្មានខ្វល់ពីកូនអីបន្តឹច មិនធ្លាប់គិតទេថាពួកគេអាចមានថ្ងៃនេះ គ្រប់យ៉ាងបានបង្កើតឡើងដោយអន្ទាក់ដែលចងនិស្ស័យអោយពួកគេបានជួប បានស្គាល់និងស្រលាញ់គ្នា មិនថាជាតិនេះរឺជាតិខាងមុខសូមអោយពួកគេកើតមកជាគូរនិងគ្នាគ្រប់ៗជាតិ។
« អូនកីស្រលាញ់បងនិងកូនដូចគ្នា »ក្រោយពេលដែលថើបអស់ចិត្តទើបពួកគេព្រមផ្ដាច់បបូរមាត់ចេញពីគ្នា ថេយ៉ុងសើចយ៉ាងស្រស់ដាក់មនុស្សជាទីស្រលាញ់និងកូន ក្នុងជីវិតនេះពិតជាមានន័យណាស់ដែលបានគូរគ្រងដូចជាជុងហ្គុក។
« កូនក៏ស្រលាញ់អ្នកទាំងពីរដូចគ្នា ស្រលាញ់ខ្លាំងបំផុត »ហ្វីនអាណាញញិមមាក្ដីសុខមុននិងលើកដៃអោបប៉ានិងប៉ាតូចរបស់នាងម្នាក់ម្ខាង ពេលវេលានេះពិតជាមានក្ដីសុខខ្លាំងណាស់។
ចាប់តាំងពីពេលដំបូងពួកគេទាំងពីត្រឹមតែជាអ្នកដ៏ទៃប៉ុន្តែនិស្ស័យធ្វើអោយពួកគេបានស្គាល់គ្នា ស្រលញ់គ្នា មិនថាបែកគ្នាយូរប៉ុណ្ណាក៏នៅរងចាំគ្នា និកនាដល់គ្នានៅតែអាចរត់រកគ្នារហូតដល់អាចសាងគ្រួសារដ៏សែនកក់ក្ដៅនិងមានសុភមង្គល់ជាមួយគ្នាបាន សន្យារនិងគ្នាមិនថាជាតិនេះរឺជាតិខាងមុខបន្តបន្ទាប់ទៀតក៏សូមអោយគេទាំងពីរស្រលាញ់គ្នានិងក្លាយជាគូរនិងគ្នាគ្រប់ៗជាតិ។ចន ជុងហ្គុក ♡ គីម ថេយ៉ុង
_______ចប់ដោយបរិបូរណ៌____
អគុណចំពោះការស្រលាញ់ចូលចិត្តរឿងមួយនេះ និងចំណាយពេលអានតាំងពីដើមរហូតដល់ទីបញ្ចប់ អគុណចំពោះការស្រលាញ់ចូលចិត្តនិងគាំទ្រកន្លងមក💜🙏🏻

YOU ARE READING
????????????? ??????????????? ??? ?
Romance?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ? ???????????..??????????????????????????????????????? ????????????????????????????????????? ?????????????????????????...
?????????;??????????????????
Start from the beginning