抖阴社区

???30. ????????????????

Start from the beginning
                                    

" ងាប់ហើយម្ចាស់អញ ទាំងប្ដីទាំងប្រពន្ធ " ឌីនក្រវីក្បាលហួសចិត្តនឹងម្ចាស់ខ្លួន ថាប្រពន្ធទៅចរិកក្មេងពិបាកនិយាយលេងហ្គេមស្រែកជេប៉ាតណាប៉ាតណី ក្រឡេកមកមើលប្ដីវិញចរិកសុភាពចាស់ទុំមិនជួយអូសប្រពន្ធក្មេងឲ្យមានចរិកចាស់ទុំទេបែរជាវក់តាមប្រពន្ធក្មេងដែរ យ៉ាប់មែន

Skip

នៅក្នុងហាងកាហ្វេដល់ធំមួយកន្លែងថេយ៉ុងបានណាត់ជួបមិត្តភក្តិរបស់គេ ពិភាក្សារឿងមួយចំនួន
" ឯងប្រាកដទេថាបានផល "
" យីដាក់ទុនញ៉ែបន្ដិចទៅធ្វើដូចកាលពីដំបូងទៅ ឯងញ៉េគេងាយសឹងអី " អ្នកទាំងអស់គ្នានៅចាំ លី សូជុង មិត្តស្និតស្នាលរបស់ថេយ៉ុងបានទេ . ពេលនេះគេក៏ឈប់រៀនដែរ និយាយរួមទៅ ទាំង ថេយ៉ុង ស៊ូហ្គា សូជុង សុទ្ធតែរៀនចប់ទាំងអស់គ្នាតែម្នាក់ៗខ្ចិលធ្វើការហើយសុទ្ធចិត្តរត់មករៀនវិញ ពិតជាអច្ឆរិយៈមនុស្សពិតមែន

" មិនងាយទេវើយ អីឡូវគេមិនចាំយើងទេ ថែមទាំងងប់ងល់និងមីនយ៉ុនហ្គីខ្លាំងទៀត "
" អឺវាសមមុខហើយបានរបស់ល្អអត់ចេះថែរធ្វើបាបគ្នាចង់ឆ្កួត អញប្រាប់មិនជឿអញទេរឹងក្បាល ដល់អីឡូវទើបធ្វើមកស្ដាយក្រោយ ដូចគេថាមិនខុស មនុស្សខ្វាក់មើលឃើញដុំពេជ្រ ជាដុំថ្ម "
" អាស្លាប់នេះហៅឲ្យមកជួយផ្ដល់យោបល់មកជាន់ថែម បើមកចឹងអាដែលប្រកាច់មកធ្វើស្អី "

" អឺ អញគ្រាន់តែនិយាយឲ្យវាធូរតាស ដូចអញនិយាយតាំងពីដើមចឹង ក្មេងនោះវាស្លាញ់ឯងចង់ឆ្កួត ដល់ថ្នាក់មានមីនយ៉ុនហ្គីជាគូដណ្ដឹងហើយនៅមិនចោលឯង គួរតែគិតឃើញហើយ អីឡូវគេរកបានអ្នកល្អបំផុតសម្រាប់គេហើយឯងចង់ធ្វើឲ្យគេចុះនរកទៀតឬយ៉ាងមិច ជឿយើងបើឯងស្រឡាញ់គេ បណ្ដោយឲ្យគេមានក្ដីសុខជាមួយមនុស្សបច្ចុប្បន្នរបស់គេទៅកុំទៅរញ៉េរញ៉ៃជាមួយពួកគេអី កាលដែលឃើញមនុស្សដែលខ្លួនឯងស្រឡាញ់មានក្ដីសុខជាមួយមនុស្សដែលគេស្រឡាញ់ ឯងក៏មានក្ដីសុខដូចគ្នា "

" តែមិនមែនយើងទេយល់ "
" និយាយជាមួយវាម្ងៃហើយដូចចាក់ទឹកលើក្បាលទា អានេះក្បាលរឹងជាងដែកថែបទៀត តាមចិត្ត ចង់ធ្វើអីក៏ធ្វើទៅ "
" ត្រូវហើយយើងប្រាកដជាធ្វើ បើយើងមិនបានអ្នកណាក៏មិនបានដែរ យើងសុខក្លាយជាមនុស្ស
អាត្មានិយមឲ្យតែបានក្បែរគេម្ដងទៀត "

" អឺ ... "

កាត់មកមើលគូស៊ូហ្គានិងជុងគុកវិញនិយាយពីថាស្អិតរមួតសឹងបេះមុនចេញ បណ្ដាលឲ្យមនុស្សពីរអ្នកជ្រក់ជ្រេញជាខ្លាំងគ្មានអ្នកណាក្រៅពីឌីន និងស៊ូហ្គាទេ

" ស្វីតល្មមៗបានហើយ លោកតា និងលោកតាតូច ខ្ញុំនៀកវាចង់កើតរោគរមួលអាម៉េចមិនដឹងទេ " គ្រាន់តែនាងមកពីសាលាវិញជុងគុកបានបបួលនាងទៅពិចនិកនៅក្នុងសួនច្បារក្នុងភូមិគ្រឹះ នាងខំតែអរថាមានអីលេងសប្បាយៗហើយតាស មានឯណាដូចមកអង្គុយមើលគេញ៉ែគ្នាយ៉ាងចឹង
" មនុស្សsingle មិចនិងយល់អ្នកមានស្នេហាដូចយើងទៅ មែនទេគូ "
" អឹមៗ " ជុងគុកងក់ក្បាលញាប់មាត់មិននិយាយអ្វីព្រោះមាត់កំពុងតែជាប់ញុាំខេក ណែកមាត់រកនិយាយតបមិនបាន

" អ៊ែក .... "
" ថីនាងល្អិត "
" ទេខ្ញុំមានបានធ្វើអីទេ "
" ចុះអ្នកណា "
" នៀកអ៊ំនៀកតាស គាត់ធ្វើចង់ក្អួតដោយសារជ្រេញសម្ដីលោកតាពេក single រាប់ឆ្នាំហើយ បានប្រពន្ធស្អាតមួយធ្វើឯងណា គាត់ចង់មានន័យចឹង " ជីវ៉ុន
នាងចង្អុលទៅឌីនដែលកំពុងអង្គុយញាត់នំចូលមាត់ជាមួយជុងគុកមិនដកមាត់ ចំណែកអ្នកដែលត្រូវគេចោទវិញក៏ធ្វើភ្នែកឡេងឡង់ៗ

" អឹ្ហក អីគេ ... "
" លេបនំឲ្យអស់សិនទៅចាំនិយាយតិចអួលងាប់ខានយកប្រពន្ធ " ស៊ូហ្គា

-----------
To be continued
ចូលឆ្នាំចិនទាំងមូលអត់ប៉ាវៗសមអត់ ༎ຶ⁠‿⁠༎ຶ

?????????????????? (???)Where stories live. Discover now