抖阴社区

                                    

«គ្មានរឿងអ្វីទេបងខ្ញុំគ្រាន់តែរំភើបនៅអ្វីដែលថេប៊ីនិយាយតែប៉ុណ្ណោះ»រាងតូចហូស៊ុកប្រញាប់ជូតទឹកភ្នែកហើយក៏និយាយទាំងញញឹមទៅកាន់ហ្វាយ។

«អ៊ុំហ្វាយ!»ថេប៊ីងើបឈរជាន់នៅលើកៅអីហើយក៏ហក់ទៅតោងករហ្វាយភ្លាមៗ។

«អា៎!អ្នកប្រុសតូចយ៉ាងម៉េចនិងហ៊ឹម!មើលចុះយំឡើងក្រហមភ្នែកអស់ហើយទាំងអាប៉ាទាំងកូនតែម្ដងហើយនៀគ»ហ្វាយនាងលើកដៃទៅជូនទឹកភ្នែកឲ្យហូស៊ុកស្របពេលដែលដៃម្ខាងទៀតកំពុងតែទ្រគូថអាល្អិតដែលកំពុងតែតោងជាប់ករនោះ។

«អាហុឹម!»សម្លេងក្រហុឹមគ្រលងធំដាក់អារម្មណ៍ឲ្យពួកគេទាំងបីងាកទៅរកមើលម្ចាស់សម្លេងភ្លាមៗ។

«អា៎!បងខេវីន!នៅម្តងពីពេលណា?»ហ្វាយសួរទាំងចងចិញ្ចើមចូលគ្នា។

«បងមកជូនពរអ្នកប្រុសតូច!ចំណែកឯនេះគឺកាដូរសម្រាប់អ្នកប្រុស»ខេវីន គេនិយាយឡើងទាំងញញឹមស្ងួតនេះតាំងតែពីស្ទេវីនបានបាត់បង់ជីវិញទៅខេវីនក៏ស្ងប់ស្ងាត់ជាងមុនមិនសូវនិយាយច្រើននោះទេ។

ហ្វាយដាក់អាល្អិតចុះហើយថេប៊ីក៏រត់ទៅទទួលការដូរពីខេវីនទាំងញញឹមសម្រស់។

«អរគុណណាស់លោកអ៊ុំខេវីន»អាល្អិតនិយាយអរគុណទាំងសើចលើបភ្នែកបាត់អស់រលីងតែម្ដង។

«ម៉ោះយកការដូរទៅទុកលើកតុសិនទៅហើយក៏មកផ្លុំទៀនទាំងអស់គ្នាទៅណា»ហូស៊ុក

«បាទ!»អាល្អិតឆ្លើយហើយក៏យកការដូរទៅទុកលើតុជិតអ្នកជាប៉ារួចក៏ត្រូវបានហ្វាយចាប់ដាក់ឲ្យឈរនៅលើកៅអីចំណែកឯហូស៊ុកក៏កាន់នំខេតដែលមានទៀនចំនួនបីដើមស្មើរទៅនឹងអាយុរបស់ថេប៊ីបន្ទាប់ពីនោះគ្រប់គ្នាក៏ច្រៀងចំម្រៀងជូនពរកាន់ថេប៊ី។

«រីករាយថ្ងៃកំណើត!រីករាយថ្ងៃកំណើត!រីករាយថ្ងៃកំណើត គីម ថេប៊ី!រីករាយថ្ងៃកំណើត»ពួកគេទាំងបីច្រៀងជូនពរហើយអាល្អិតក៏ឈរក្ដោបដៃបិទភ្នែកបួងសួងមួយសន្ទុះក៏បើកភ្នែកឡើងវិញហើយក៏ផ្លុំទៀន។

«យេ!!!នេះតើកូនបួងសួងសុំអ្វីទៅ?»រាងតូចហូស៊ុកសួរនាំទាំងញញឹមតិចៗ។

You've reached the end of published parts.

? Last updated: Mar 06 ?

Add this story to your Library to get notified about new parts!

??? ??????????????????????????Where stories live. Discover now