សូអ៊ុនរលីងរលោងទឹក សម្លឹងមើលទៅកែវវិការ ទន់ភ្លន់របស់អ្នកជាបង នាងពិតជាស្រឡាញ់ និយាយឲចំនាងស្រឡាញ់ និងស្និទ្ធស្នាល់ជាមួយបងប្រុស ម៉ាក់ប៉ាទៅទៀត ចង់បានអ្វី ត្រូវការអ្វី បងប្រុសតែងតែរកមកឲ មិនដែររអ៊ូនោះឡើយ។
ថេយ៉ុងលើកម្ហូបដែលកំដៅរួចមកដាក់នៅលើតុ ជំពោះមុខនាង។
" អូនញ៊ាំចុះ បងធ្វើក្រូចច្របាច់ឲ " និយាយស្រប់ពេលដែលកំពុងដួសបាយ ឲនាង ទោះជានាងធំពេញរូបរាង ជិតរៀបការក៏ដោយក្ដីជំពោះថេយ៉ុងនាងនៅតែជាកូនក្មេង ដែលពូកែយំម្នាក់ដដែល។
" ស្អែកនេះក្រោកពីព្រឹក មករៀនធ្វើម្ហូប ចាំបងឡើងទៅដាស់អូន អូនកុំនៅយប់ជ្រៅពេកណា មិនល្អទេ " ដាក់កែវទឹកក្រូចនៅលើតុ ចូលខ្លួនទៅអង្គុយកៅអីមួយទៀតដែរនៅក្បែរនាង។
" បងគឺល្អបំផុត " នាងតូចរលីងរលោងទឹកភ្នែក ដាក់ចង្ការទៅលើស្មាអ្នកនាងបង ដៃទាំងគូរ លើកទៅអោបចង្គេះនាយតូច សំងំទទួលយកភាពកក់ក្ដៅ។
" កើតអ្វី អូនមានរឿងអ្វីមិនសប្បាយចិត្តឬ? " ថេយ៉ុងកើលដៃស្រឡូនអង្អែលថ្នងនាងថើរៗ បបូរមាត់ស្ដើងហើមស្រដីសួរ។
" គ្មានទេ អូនគ្រានើតែចង់អោបបងប្រុស ប៉ុណ្ណោះ " នាងក្រវីក្បាលតិចៗ បិតភ្នែកសំងំអោបបន្ត។
" ឆាប់ញ៊ាំអាហាររបស់អូនទៅ ត្រជាក់អស់លែងឆ្ងាញ់ហើយ "
" ចាស! " ប្រលែងចេញពីការអោប រួចក៏ញ៊ាំអាហារ ម្តងៗគេស្ទើរតែទប់ទឹកភ្នែកមិនជាប់ គេត្រូវរស់នៅឆ្ងាយ បែកពីបងប្រុស ដ៏ល្អម្នាក់នេះ ក្នុងពេលឆាប់ៗនេះ! ម៉្យាងអនាគត់ស្វាមីរបស់នាង មិនចូលចិត្តបងប្រុសរបស់នាង តើនិងមានអោកាស់បែបនេះនៅក្បែរបងប្រុសទៀតទេ? រៀបការហើយត្រូវទៅរស់នៅខាងប្ដី បម្រើបុរសជាស្វាមី តាមទួនាទីប្រពន្ធ។
" ហ្ហឹក! " ចង់ទុបដែរ នៅតែមិនជាប់ ចុងក្រោយគេចពីការសម្រក់ទឹកភ្នែក មិនបានដដែល។
" កើតអី? ម្ដេចក៏យំ ហ្ហើស? " ថេយ៉ុង លើកម្រាមដៃស្រលូន វៀសទឹកភ្នែកដែលស្រក់នោះយ៉ាងលឿន ហេតុអ្វីយំ តើនរណាធ្វើអ្វីនាង?
" រៀបការ ហើយ ទៅនៅទីនោះ ខ្ញុំប្រាកដជានឹក បង ហ្ហឹក! "
" អីយ៉ា គ្រាន់តែរឿងប៉ុណ្ណឹង អូនយំអីទៅ? នឹក អូនអាចមកលេងបងបានគ្រប់ពេល ធំហើយនៅយំដូចកូនក្មេងទៅកើត " ថេយ៉ុងញញឹម អង្អែលមុខនាងស្រាល់ៗ។
" ហ្ហឹកៗៗៗ " អីយា មើលក្មេងនេះចុះ កាន់តែនិយាយ កាន់តែយំខ្លាំងជាងមុន ទៅទៀត ចង់មែនហើយ។ថេយ៉ុងអោបលួងលោមនាងតូច ព្រមទាំងប្រាបឲនាងប្រញាប់ញ៊ាំអាហារទាន់នៅក្ដៅៗ បន្ទាប់ពីនោះគេក៏ប្រមូលចានលាងទុកដាក់សាជាថ្មី។ នាងជាប្អូនក៏មិនបានទៅណា ទោះបងប្រុសមិនឲជួយ ប៉ុន្តែនាងក៏នៅតែអង្គុយសម្លឹងមើល គ្រប់កែវវិការ ទន់ភ្លន់របស់អ្នកជាបង។
" រួចហើយ តោះទៅគេង " ថេយ៉ុង
" បងប្រុស តើទៅពិនិត្យរាងកាយកាលពីលើកមុនពេទ្យថាយ៉ាងម៉េចដែរ? " ស៊ូអ៊ុន
" បងមិនបានកើតអ្វីទេ គ្រាន់តែខ្សោយ ខ្វះប្រតេអ៊ីន និងជាតិស្ករ បន្តិចបន្តួច មួយរយះមកនេះបងរាងរវុល មិនសូវបាបថែសុខភាពខ្លួនឯងបានដិតដល់ទេ " ថេយ៉ុងដើរបណ្ដើរ និយាយប្រាប់ប្អូនបណ្ដើរ។
" មើលបងចុះ គិតគូរ ពីសុខភាពអ្នករាល់គ្នា ហេតុអ្វីមិនគិតពីខ្លួនឯងខ្លះផង? "
" បងមិនអីទេ! "
" បងនិយាយបែបនេះទៀតហើយ! " នាងបញ្ឈប់ការដើរ ទម្លាក់ទឹកមុខចុះ នាងកំពុងតែសំដែងជំពោះមុខបងប្រុស។
" កុំធ្វើមុខបែបនេះអី បងដឹងណាថាអូនកំពុងគិតអី! " ថេយ៉ុងសើចបន្តិចលើកដៃទៅញីសក់នាងតិចៗ។
" អូនកំពុងខឹងណាបងប្រុស! "
" បានហើយៗ! សន្យាថាមិនឲមានលើកក្រោយទៀតទេ " ថេយ៉ុងលើកម្រាមកូនដៃស្រលូន ឡើង!
" បងសន្យាហើយណា! " នាងញញឹមសម្រាយចិត្តឡើងវិញ លើកកូនដៃទៅថ្ពួកជាការសន្យាជាមួយថេយ៉ុង មើលចុះមុននេះនាងកលតទុកដោយសារជុងហ្គុក តែបាននៅក្បែរបងប្រុស ទុលក៏តែងតែរលាយបាត់ គ្មានសល់។
" ចា៎! " ថេយ៉ុងឆ្លើយ
" បងឆ្លើយបែបនេះគួរឲ ស្រឡាញ់ខ្លាំងណាស់ ហិហិ " នាងសើច រួចបន្តដើរទៅរកជណ្ដើរ មកដល់ខាងលើក៏បំបែកគ្នាចូលបន្ទប់រាងខ្លួន បន្ទាប់ពូកគេទាំងពីនៅទល់មុខគ្នាតែម្តង ដោយសារតាំងពីតូចមក នាងចូលចិត្តគេងជាមួយបងប្រុសគ្មានបងប្រុសនាងគេងមិនលក់ ឡើយ រហូតដល់អាយុ10ឆ្នាំ នាងចាប់ផ្ដើមលូតលោះជាក្មេងស្រីក៏ត្រូវតែបំបែកបន្ទប់មិនអាចឲនាងគេងជាមួយបងប្រុសបានទៀតឡើយ ដោយហេតុ នាងមិនព្រមទើប ប៉ាម៉ាក់ ប្ដូរបន្ទប់ឲថេយ៉ុង ហើយក៏រផបចំបន្ទប់ឲអ្នកទាំងពីរ នៅទល់មុខគ្នា ទើបនាងសុខចិត្ត ក៏ប៉ុន្តែថេយ៉ុងគឺតែងតែចូលទៅអានរឿងនិទាន់បំពេរ ដើម្បីឲនាងឆាប់គេងលក់ រហូតដល់អាយុ17ឆ្នាំ ទើបនាងរៀនទម្លាប់ខ្លួន មិនមានបងប្រុសនៅក្បែរគ្រប់ពេល ដូចពីមុន។ទោះទង្វើល្អប៉ុណ្ណា ក៏នៅតែមានអ្នកស្អប់ អ្នកមិនពេញចិត្ត គិតថាយើងសំដែងទាំងដែលវាជាការពិត ល្អយ៉ាងណាក៏នៅតែមានអ្នកមិនពេញចិត្ត ចូលកុំខ្វល់ពូអ្នកសំដី ទង្វើរបស់អ្នកដទៃខ្លាំងជាង ខ្លួនឯង🫶🏻
សូមរង់ចាំភាគបន្ត
ក្វាងលីននី

YOU ARE READING
Heart Compensation
Random" ????????????????????????????? ??????? ?????????????? ???????????????????????????????????????? " ?????? " ????????? ???????????????????? ???????????????????????????? ?????????????????? ????????????? ??????????????????? ???????? " ???????? ?????????...
?????3
Start from the beginning