抖阴社区

                                    

«ជីវិតពូគឺគ្មានអ្វីក្រៅពីឃើញលុយរាល់ថ្ងៃទេ វាឃើញឡើងស៉ាំហើយទើបចង់ជះលុយនៅទីនេះខ្លះ ឲ្យប្លែកអារម្មណ៍ម្តង» គាត់និយាយព្រមទាំងសើចតិចៗទាំងគ្រវីក្បាលហាក់អស់សំណើចនិងជីវិតរបស់ខ្លួន ដែលសម្រស់របស់លោកពូរបស់Gemពេលនេះ បានទាក់ទាញស្រីៗក្នុងក្លឹបមួយចំនួនឲ្យងាកមកចាប់អារម្មណ៍និងគាត់

«លោកពូចាស់ហើយតែទាក់ទាញមិនធម្មតាទេបន្តសប្បាយចុះលោកពូ ក្មួយទៅសិនហើយ» Gemបានទះស្មាលោកពូរបស់ខ្លួនតិចៗដូចអាយុស្មើគ្នា។

«ចុម ជាឈ្លើយមែន!»
_______________

+ផ្នែកខាងក្រោមនៃក្លឹប កន្លែងចតឡាន

រាងមាំនាំកាយសង្ហារទៅរកឡានដ៏សែនថ្លៃរបស់ខ្លួនដៃបម្រុងនិងបើកទ្វារក៏ត្រូវបញ្ឈប់វិញបន្ទាប់ពីឃើញអ្នកដែលមាននាមជាគូដណ្តឹងរបស់ខ្លួនកំពុងនិយាយជាមួយបុរសណាមិនដឹងមើលទៅសើចសប្បាយក្អាកក្អាយទៀតផង ខុសពីនៅជាមួយគេដែលតែងតែមុខមាំនិងមុខម៉ូវដាក់ មើលកាន់តែយូរកាន់តែក្តៅក្រហាយព្រោះមិនត្រឹមតែនិយាយធម្មតាបុរសបានឱនមកថើបថ្ពាល់Fourthមួយខ្សឺតសឹមនិងចូលទៅក្នុងឡានបើកទៅបាត់ កាយវិការនិងទង្វើរទាំងអស់បានលេចពេញៗភ្នែករបស់Gemតែម្តងដែលធ្វើឲ្យគេអត់មិនបាននិងក្តៅក្រហាយ

«Gem~~»សម្លេងមនុស្សស្រីស្រួយស្រេសទាក់ទាញឲ្យGemងាកទៅរកភា្លមហើយមនុស្សស្រីនេះក៏គ្មាននរណាក្រៅពីClaraស្រីស្រស់យើងឡើយ តែគួរឲ្យភ្ញាក់ផ្អើលនោះGemបានចាប់ទាញនាងយកមកថើបភ្លាមៗ ទាំងកម្រោល ទោះថើបជាមួយClaraក្តីតែភ្នែកគេមិនបាននៅនិងនាងឡើយគឺដផងទៅមើលFourthដែលឈរឈ្ងឹងសម្លឹងមក ដោយទឹកមុខពិបាកស្មាន

ការថើបនៅតែបន្ត តែអ្នកដែលឈរមើលមុននេះក៏ចេញឡានទៅបាត់
បន្ទាប់ពីFourthចេញឡានទៅបាត់ Gemក៏បានច្រានអ្នកដែលខ្លួនបានថើបអម្បាញ់មិញឲ្យចេញពីខ្លួនបន្តិច មុននិងនិយាយឡើង

«ពីពេលនេះទៅឈប់មករកខ្ញុំទៀត» ថាចប់ក៏សម្តៅទៅរកឡានបើកលឿនស្លេវ បិះនិងបុកClaraទៀតផង

ការចាកចេញទៅរបស់Gemបានធ្វើឲ្យClaraម៉ួម៉ៅចិត្តជាខ្លាំង

«ក្មួយប្រុសរបស់ខ្ញុំម្នាក់នេះមិនអន់ទេ!!មិនស្មានថាមកដើរលេងលើកនេះបានជួបរឿងភ្ញាក់ផ្អើលបែបនេះសោះ តែថាស្រីម្នាក់នោះជានរណាមើលតែពីក្រោយសោះគួរឲ្យចាប់អារម្មណ៍ម្ល៉េះ? សម្បូរស្រីស្អាតបែបនេះប្រហែលនៅថៃយូរមិនខាន» Ramanសូកដៃចូលក្នុងហោប៉ៅនិយាយអឺអើតែឯង តែក្រសែភ្នែកនៅតែស្មើរសម្លឹងមើលទៅClaraជាប់
_____

ដំណើរស្វាហាប់មួយជំហានៗឈានចង់១ម៉ែត្រ ដោយគ្មាននរណាក្រៅពីបុរសសក់ក្រហមGemរបស់យើងដើរចូលក្នុងផ្ទះ ដោយចងចិញ្ចើមជាប់គិតទង្វើរដែលFourthធ្វើហើយអត់និងក្តៅចិត្តមិនបាន

«មកនេះមានរឿងនិយាយគ្នា» Gemចាប់ទាញដៃFourthមួយទំហឹងជ្រុលខ្លួនមកបុកនិងទ្រូងរបស់គេ

«លែងភ្លាម ខ្ញុំគ្មានរឿងស្អីត្រូវនិយាយជាមួយលោកទេ» Fourth
«តែយើងមាន ហើយមានច្រើនទៀតផង»Gemini
«តែខ្ញុំគ្មាន!»Fourthប្រកែកយ៉ាងដាច់អហង្ការ

«អាប្រុសដែលថើបថ្ពាល់ឯងជានរណា» Gemជ្រឹមភ្នែកឱនទៅជិតFourth ដែលអាចឲ្យFourthមើលដឹងថាគេនិយាយយ៉ាងប្រាកដប្រជា
«ជានរណាក៏មិនមែនរឿងរបស់លោកដែរ » ដឹងហើយថាគេកំពុងតែខឹងតែចិត្តផ្គឺន នៅតែនិយាយឌឺដងគេទៅវិញ

«មែនវាមិនមែនជារឿងរបស់យើង តែវាជារឿងរបស់ប្រពន្ធយើង»

«ខ្ញុំមិនមែនប្រ-»ប្រយោគដែលចង់និយាយទាំងប៉ុន្មានត្រូវលេបចូលពោះវិញអស់កាលបើអ្នកម្ខាងទៀតទាញកញ្ចឹងគេឲ្យមកជិតរួចថើបមាត់Fourthខ្លាំងៗ រហូតដល់ធំក្លិនឆ្អាបឈាមដែលនៅនិងមាត់របស់Fourth ទើបគេដកការថើបមកវិញ ឯFourthវិញដកដង្ហើមដង្ហក់សឹងមិនដល់

«កុំឲ្យយើងឃើញទង្វើរថោកទាបរបស់ឯងនេះម្តងទៀតឲ្យសោះ ហើយកុំឲ្យយើងដឹងថាអាម្នាក់នោះជានរណាបើមិនចឹងវាស្លាប់វេទនា ជាងអាម្នាក់ដែលចាប់ដៃរបស់ឯងទៅទៀត» Gemini

«មនុស្សថោកទាបបឺតមាត់ស្រីកណ្តាលវាលគ្មានសណ្តាប់ធ្នាប់» Fourth និយាយតបទាំងខឹង គេខឹង ខឹងដែលនាយថើបស្រីនោះ ហើយមកថើបគេឡើងឈាមមាត់ទៀត

«ថោកទាបដូចតែគ្នាទេ ចឹងឡើងគ្រែជាមួយគ្នាតែម្តងទៅ» Gemini

To Be Continued ✨🎀
60vote សម្រាប់ភាគបន្ត❤️

???????????????????????Where stories live. Discover now