ep:4 [ តើពងអីដែលឆ្ងាញ់ជាងគេ? ]
រាសក្រាស់ថើបថ្ងាស់សរលោងថ្នមៗពោពេញដោយក្តីស្រឡាញ់រួចក៏ស្លៀកពាក់ និងដាក់កាយតូចអោយគេងលើគ្រែ ទាញយកភួយដណ្តប់អោយរាងតូចកក់ក្តៅ។
" សុបិន្តល្អណា " យ៉ុងហ្គីញញឹមតិចៗដោយសម្លេងស្រទន់ នាយមិនដឹងថាខ្លួនឯងប្រែក្លាយជាបែបនេះបានដោយរបៀបណាទេ តែអ្វីដែលនាយដឹងវាកើតឡើងតាំងពីវត្តមានក្មេងនេះបង្ហាញខ្លួន គិតទៅស្នេហាពិតជាអាចអោយមនុស្សផ្លាស់ប្តូរមែន។សម្លើងមើលកាយតូចគេងនៅលើគ្រែបន្តិចមុននឹងចាកចេញពីបន្ទប់ចុះទៅខាងក្រោម។
" អាដន " កម្លោះម៉ាហ្វៀហៅកូនចៅជំនិត
" បាទ បាទចាហ្វាយអាដនមកហើយ " នាយដន សើចស្ញេញតាមចរិកខ្លួន" ទៅមើលកាសសុីណូ " និយាយហើយរាងក្រាស់ក៏ដើរចេញទៅ នាយដនក៏រត់ទៅតាមក្រោយដើម្បីបើកឡានអោយ។
&កាសសុីណូ
កម្លេាះសង្ហារអ្នកមានមហាសាល ឌីមុន យ៉ុងហ្គីដើរចូលក្នុងកាសសុីណូ មាននាយដនដើរតាមពីខាងក្រោយ។
យ៉ុងហ្គីដើរដល់បន្ទប់Vipបើកទ្វារចូល។គ្រាន់តែបើកទ្វារក៏ឃើញបុរសវ័យស្របាលនាយកំពុងតែផឹកស្រាអោបស្រីសងខាង" អរលោក យ៉ុងហ្គីមកហើយ " នាយសុីង ជាអ្នកបណ្តាក់ទុននៅក្នុងក្រុមហ៑ុន យ៉ុងហ្គីហើយថ្ងៃនេះពួកគេទាំងពីរក៏មកនិយាយការងារជាមួយគ្នា។
" បាទ " ថាហើយនាយសង្ហារក៏ទៅអង្គុយ
" នាងទៅកំដរលោកយ៉ុងទៅ" នាយសុីងប្រាប់ទៅស្រីស្រស់រ៉ូបក្រហម
" ចា " ស្រីស្រស់ញញឹមពរព្រាយគ្រាន់តែដើរមកជិតរាងក្រាស
" ចេញ" សម្លេងមាំ
" លោកយ៉ុង " ស្រីស្រស់នៅតែមានះចង់ទៅអង្គុយកំដរលោកចន" មិនឮយើងនិយាយទេ ហេស~~~" យ៉ុងហ្គីស្រែកមួយវ៉ាស់ ស្រីស្រស់ភ័យមិនស្ទើរ
"ចា ចាៗ " ស្រីស្រស់និយាយទាំងភ័យញីរញ័រប្រញាប់រត់ចេញពីទីនោះបាត់។
" ហឹស លោកយ៉ុង ពិតជាប្លែកណាស់ ត្រឹមត្រូវល្អម្លេះ សឺត"នាយសុីងឈ្លៀងនិយាយឌឺដងផ្លែផ្កាហើយឈ្លៀតថើបថ្ពាល់ស្រីនៅជិតខ្លួនទៀត
" វាមិនមែនជារឿងរបស់លោកទេ ឆាប់និយាយការងារមក"
" អាក...លោកយ៉ុងពិតជាព្រាននារីកែរខ្លួនមែន"
