抖阴社区

??????????????? ch5

628 26 0
                                    

ep:5 [បើកុំតែមានទេ ក្រដូចយើងហើយ]

ពូស~~~
" អ្នកណាជាអ្នកបង្រៀនមីនអោយនិយាយបែបនេះហាស~~~ " យ៉ុងហ្គីផ្ទាត់ថ្ងាស់ថេយ៉ុងបន្តិច

" អូយ~~~មីនឈឺ អត់មានអ្នកបង្រៀនទេមីនឆ្លាតចេះខ្លួនឯង ហិហិ "
" បាទ ឆ្លាតខ្លាំងណាស់ "
" ហិហិ"
" ឆ្អែតរឺនៅ? "
" ឆ្អែតហ់ើយ បាទ "
" ចឹងតោះ "
"តេាះទៅណា? " មីនធ្វើមុខល្ងីល្ងឺសែនcute

" គង់តែដឹងទេ តោះអឹបមីនឥលូវធ្ងន់សម្បើមណាស់ដូចជាកូនជ្រូកចឹង " យ៉ុងហ្គីលើកបីជីមីននៅឈ្លៀតរអូ៑រទាំគីឡូអ្នកដែលខ្លួនកំពុងតែបីទៀតផង

" យ៉ុងនឹងហើយដែលជាជ្រូក " មីនលើកដៃចង្អុលប៉ះច្រមុះយ៉ុងហ្គី
" កូនជ្រូក ហិហិ " ម៉ាហ្វៀដែលល្បីថាកាចហាវប្រែមកជាបុរសដ៏ល្អវាពិតជាស្មានមិនដល់ឡើយ បើមាននរណាម្នាក់មកឃើញរឿងទាំងនេះពួកគេច្បាស់ជាភ្ញាក់ផ្អើលជាមិនខាន ។

យ៉ុងហ្គីបន្ទាប់ពីប្រឡែងជាមួយមីនរួចក៏បីមីនឡើងឡានសេរីទំនើបរបស់ខ្លួន ។

ឡានសេរីទំនើប ត្រកូល ឌីមុន ក៏បានឈប់នៅមុខមន្ទីពេទ្យដ៏ធំជាងគេនៅសេអ៑ូល ។ នាយសង្ហារបីកាយតូចចុះពីលើឡាន មនុស្សជាច្រើនសម្លឹងមើលមក តែនាយមិនខ្វល់ឡើយបីកាយតូចចូលទៅក្នុងមន្ទីពេទ្យយ៉ាងព្រងើយ ដោយមានអង់រក្សដើរហែរពីក្រោយ 10_20 នាក់។

" លោក ឌីមុន សូមអញ្ចើញមកខាងនេះ " ពេទ្យស្រីម្នាក់ចេញមកទទួលជុងគុកយ៉ាងលឿន និយាយនិងនាំផ្លូវទៅកន្លែងពិគ្រោះជំងឺ។

&បន្ទប់ពិគ្រោះជំងឺ

ពេលនេះមីនកំពុងតែអង្គុយនៅលើភ្លៅយ៉ុងហ្គីដែលតុនៅចំពីមុខជាគ្រូពេទ្យប្រុសដែលជាផ្នែកខាងពិគ្រេាះជំងឺ

" អឺ តើខ្ញុំសុំចាប់ដៃអ្នកប្រុសតូចបានទេ " គ្រូពេទ្យនេាះនិយាយរាងញ័រៗខ្លាចដែរ ព្រោះខ្សែរភ្នែកដ៏កំណាចកំពុងតែសំឡក់ខ្លួន

" ហេតុអីត្រូវចាប់ដៃ? "
" គឺថាត្រូវពិនិត្យបាទ បើលោកយ៉ុង មិនអោយខ្ញុំប៉ះខ្លួនគាត់ខ្ញុំពិនិត្យមិចនឹងបានទៅបាទ "

( បើមិនអោយប៉ះផងដឹងកើតជំងឺអីដែរ មើលតែឯងនឹងគ្រូទាយ ) គ្រូពេទ្យនិយាយក្នុងចិត្ត

" ពិនិត្យទៅ " សម្លេងមាំស្រដីឡើងទាំងមិនចង់ អាមនុស្សហួងហែងចង់ងាប់ អ្នកណាក៏មិនអោយប៉ះ ចុងក្រោយក៏មកចប់ត្រឹមពេទ្យមុខដូចបង្កួយម្នាក់នេះ។

" បាទៗ " ថាហើយគ្រូពេទ្យក៏ប្រញាប់ពិនិត្យមើល កន្លងបានកន្លះម៉ោង គ្រូពេទ្យក៏ពិនិត្យចប់ តែជិតដាច់ខ្យល់ហើយបើប៉ះកាយតូចម្តងៗសំឡក់មិនដាច់ ទឹកមុខចង់តែលើកកាំភ្លើងបាញ់ក្បាលខ្លួន អ្នកណាមិនភ័យ។

" គេកើតអី? " យ៉ុងហ្គីនិយាយទាំងអង្អែរក្បាលជីមីនថ្នមៗ

" បាទ អ្នកប្រុសគឺមានសុខភាពខ្សោយខ្លាំងណាស់ដោយសារតែមិនមានអាហាររូបឋមបានគ្រប់គ្រាន់ ហើយ ក៏ពិនិត្យឃើញថាឆ្អឹងមានការពុកផុសមិនរឹងមាំបើមានបញ្ហាអីតែបន្តិចក៏អាចពិការបានដែរ ជាពិសេសអ្នកជំងឺគឺមានបញ្ហាផ្លូវចិត្តជាខ្លាំង បើអាចអ្នកប្រុសមើលថែរអ្នកជំងឺបានល្អ អ្នកជំងឺនិងជាវិញ"

" ......." យ៉ុងហ្គីសម្លឹងមើលទៅមីនដោយកែវភ្នែកសោកសៅ មិននឹកស្មានថាក្មេងតូចរងទុក្ខវេតនាយ៉ាងនេះសេាះ ។

" ចុះ ស្នាមក្រហមនៅលើថ្ពាល់នោះ"
" គ្រាន់តែលាបថ្នាំបំបាត់ស្នាម ស្នាមក្រហមនោះនឹងបាត់ហើយបាទ "

" ហឹម~~~ផ្ញើរថ្នាំទាំងអស់ទៅវិមាន ឌីមុន" និយាយហើយយ៉ុងហ្គីក៏បីកាយតូចចាកចេញពីមន្ទីពេទ្យ ព្រោះមិនសូវជាចូលចិត្តមន្ទីពេទ្យប៉ុន្មានទេ ។

ចំណែកឯគ្រូពេទ្យនោះវិញយ៉ុងហ្គីចេញទៅបាត់ក៏លួចនិយាយដើម:

(" ចរឹកចឹងសោះចេះមានអ្នកស្រឡាញ់ដែរ ឆឹស..បើកុំតែមានទេ ក្រដូចយើងហើយ " )

.................................................................
សូមរង់ចាំភាគបន្ត........

???????????????Where stories live. Discover now