抖阴社区

????????????????????????

3.2K 144 0
                                    

     ម៉ោង ៣ ទាបភ្លឺ..
     កាស៊ីណូបនល្បែង
     សំឡេងអ៊ូអរបន្លឺចេញពីហ្វូងអ្នកនិយមលេងល្បែងយ៉ាងគគ្រឹកគគ្រេង អាចធ្វើឱ្យយើងសង្កេតមើលឃើញថាមានមនុស្សស្រីនិងប្រុសដែលជាអ្នកចូលចិត្តលេងល្បែងចាក់ភ្នាល់ស៊ីសងយ៉ាងជំនាញនោះកំពុងតែស្វិតស្វាញក្នុងការលេងល្បែងដ៏មមាញឹក។
     ជុងហ្គុក ស្លៀកពាក់សមរម្យជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូដោយគេធ្វើការជាអ្នកបោះចែកបៀយ៉ាងស្ទាត់ជំនាញជូនភ្ញៀវដែលអញ្ជើញមកលេងកម្សាន្តនៅទីនេះ ទឹកមុខរបស់គេស័ក្តិសមជាអ្នកធ្វើការយ៉ាងម៉ិតប្រាយដោយយកចិត្តទុកដាក់ម្នាក់គេចែកបៀកលឿនដូចជាអ្នកប៉ិនប្រសប់ខាងសាប់បោះបៀមិនឱ្យភ្ញៀវរង់ចាំយូរ។
     នៅពេលដែលចែកបៀរួចរាល់ ពួកគេគ្រប់គ្នាក៏ចាប់ផ្តើមលេងទៅតាមក្បួនល្បែងដែលរៀបចំមករួចរាល់មកជាស្រេច។ អ្នកលេងស្ងាត់ស្ងៀមចាប់លើកសន្លឹកបៀមកកាន់ពិនិត្យសម្លឹងមើលគ្រាប់បៀដែលត្រូវស្វែងរកក្រឡាស៊ី អ្នកខ្លះក៏មានទឹកមុខញញិម ឯខ្លះទៀតក៏ស្ងាត់មាត់ច្រៀបហាក់បីដូចជាសំដែងឱ្យយើងសង្កេតដឹងពីការស្វែងរកគ្មានក្រឡាយកឈ្នះ។
     “ស៊ី..” ក្នុងចំណោមពួកគេនោះមានម្នាក់បោះបៀគ្រាប់ធំមួយក្ឌាំង ដើម្បីបានក្រឡាស៊ីជាច្រើន ហើយអ្នកដទៃទៀតក៏ទម្លាក់បៀចុះដោយទឹកមុខស្អុយប៉ែ។ ជុងហ្គុក ស្រវាចាប់បៀដែលពួកគេទម្លាក់លើតុមកផ្គុំត្រឹមត្រូវតាមរបៀបរៀបរយរួចសាប់បៀជាច្រើនដងនឹងចាប់ផ្តើមចែកបោះបៀសារជាថ្មីម្តងទៀត។
     “សូមអញ្ជើញ..” ជុងហ្គុក សើយផ្ទៃមុខមាំទាំសម្លឹងមើលមុខអ្នកលេងល្បែងមួយចំនួនដែលមានភាពតានតឹងជម្រុញឱ្យទឹកមុខគេញោចស្នាមញញិមចុងមាត់ទាយដឹងពីការអ្នកចាប់បានបៀរើសយកក្រឡាចាញ់។ គេមិនមែនត្រឹមតែជាអ្នកចែកបៀធម្មតាៗតែម្នាក់នោះទេ ប៉ុន្តែគេស្គាល់ពីសន្លឹកបៀទាំងអស់នោះច្បាស់ចែសគេអាចចាប់ដឹងថាសន្លឹកបៀមួយណាមានគ្រាប់ធំ និងសន្លឹកបៀណាដែលមានគ្រាប់តូច ហើយអ្នកដែលតែងតែចាប់បានក្រឡាបៀឈ្នះរហូតនោះគឺ ជីមីន។ 
     “ស៊ី..” មួយក្តារនេះ ជីមីន អុកបៀទៅលើតុកើបលុយឈ្នះបានមួយក្តារធំនេះជាទឹកចុងក្រោយហើយដែលគេបានលេង។
     “ហាហា..បើមានលើកក្រោយ ចាំខ្ញុំបន្ធូរដៃចុះណា៎ លាសិនហើយ..” បន្ទាប់ពីបានកើបលុយឈ្នះល្បែងបានសម្រេច ជីមីន ស្រាប់តែនិយាយឌឺដងឱ្យអ្នកលេងក្នុងហ្វូងល្បែងជាមួយខ្លួនជាសារហេតុដែលញ៉ាំងឱ្យ ជុងហ្គុក រាងពេបមាត់ជ្រេញនឹងចរិតក្អេងក្អាងរបស់គេបើគង់តែបានខ្លួនជាអ្នករៀបចំក្រឡាឈ្នះឱ្យនាយទេ កុំអីចាញ់គេបាក់មុខដូចកូនឆ្មាធ្លាក់ទឹកមិនហ៊ានងើបមុខមិនរួចផងទេដឹង។ ដល់ម៉ោងចាកចេញពីធ្វើការភ្លាមៗ ជុងហ្គុក ផ្លាស់ប្តូរសម្លៀកបំពាក់ ដោយច្រកអាវយឺតធំៗរលុងដូចដើម គេពាក់អាវពណ៌ប្រផេះ ខោខូវប៊យពណ៌ទឹកប៊ិកដិតក្រម៉ៅបន្តិច ស៊កស្បែកជើងក្លប់ប៉ាត់តាពណ៌សព្រមទាំងអុជបារីជក់ចិបនឹងចុងបបូរមាត់ហើយដើរចាកចេញទៅពីកាស៊ីណូទៅរក ជីមីន ដែលរង់ចាំគេក្នុងរថយន្តសេរីទំនើបមួយគ្រឿងនោះស្រេច។
     “ណេះ..” ជីមីន ចែកលុយពាក់កណ្តាលពីការឈ្នះល្បែងទៅឱ្យ ជុងហ្គុក ជាកុមស្យុងដែលបានជួយគេឱ្យឈ្នះបៀក្នុងយប់នេះ។
     “អរគុណបង..” ជុងហ្គុក ទទួលលុយមករាប់រួចស៊កទុកទៅក្នុងកាបូបលុយញាត់ចូលហោប៉ាវខោដោយឫកពាឡុយឆាយ។
      “ចង់ទៅណាបន្តទេ? ទៅរកកន្លែងសប្បាយល្អទេ?” ជីមីន ដាស់អារម្មណ៍ ជុងហ្គុក ដោយបបួលគេទៅរកកន្លែងរាងឆៀលៗរេឡិចៗ ព្រោះទើបតែស្វែតរកប្រាក់បានគួរតែឆ្លៀតរកកន្លែងរម្សាយអារម្មណ៍តានតឹងខ្លះក៏ល្អប៉ុន្តែ ជុងហ្គុក ស្រាប់តែបានបដិសេច។
      “ខ្ញុំនៅមានប្អូនស្រីម្នាក់ត្រូវផ្គត់ផ្គង់.. កុំខ្ជៈខ្ជាយអីបង!”
      “បងដឹងតើស តែបងចង់ប៉ាវឯងម្តង ជាផលតបស្នងការដែលឯងជួយឱ្យបងរកលុយបានច្រើនយ៉ាងនេះ!”
      “ទៅណា? ទៅលេងស្រីអ្ហេស? សូមប្រាប់ទុកមុនចុះណា ខ្ញុំអត់ទៅទេបង..”
      “ឯងចូលបួសសាងផ្នួសតាំងតែពីណាមកអ្ហះ ជុងហ្គុក?” ជីមីន ស្រដីបញ្ចេញអារម្មណ៍ធុញទ្រាន់ពេលឃើញ ជុងហ្គុក ប្រកែកនឹងសំណើររបស់គេច្រើនសារពេក។
      “ខ្ញុំជួយបងរកលុយ ស្មើនឹងខ្ញុំទទួលបានផលប្រយោជន៍ដែរ ខ្ញុំចង់សប្បាយ តែខ្ញុំចង់សប្បាយឱ្យត្រូវកន្លែងរបស់ខ្ញុំដែរណា៎បង..កុំមួម៉ៅអី បងទៅតែម្នាក់ឯងចុះ ចួបគ្នាពេលក្រោយណ៎ា!” ជុងហ្គុក ទះលើស្មា ជីមីន ថ្នមៗព្រមទាំងបើកទ្វារឡានដើរចេញទៅរកម៉ូតូធំរបស់ខ្លួនរួចក៏បានបើកបញ្ឆេះម៉ាស៊ីនចេញទៅលឿនដូចជាហោះអ៊ីចឹង។
      “ដេកជាមួយមនុស្សប្រុសដូចគ្នាវាមានរសជាតិជ្រាលជ្រៅដល់ថ្នាក់នេះផងអ្ហេស?”
      ជីមីន អត់ចងចិញ្ចើមងឿងឆ្ងល់មិនបាន ជុងហ្គុក មើលទៅស្មោះស្ម័គ្រងប់ងល់ចំពោះដៃគូដែលគេបានស្គាល់កាលពីថ្មីៗជាមនុស្សប្រុសដូចគ្នាណាស់ ខណៈ ជីមីន ឯណេះវិញគេមិនដែលធ្លាប់បានសាកភ្លក្សរសជាតិប្លែកដូចជា ជុងហ្គុក ដល់ម្លឹងទេ។ គេខ្ជិលគិតច្រើន ទើបប្តូរទៅទប់ចង្កូតឡាន ហើយបើកចាកចេញតម្រង់ទៅរកកន្លែងសប្បាយៗដែលគេគិតចង់ទៅនោះដែរ។

??????????????????? ??Where stories live. Discover now