抖阴社区

???????????????????????????????

2.5K 110 0
                                    

     ស្អែកព្រឹក
     ពន្លឺព្រះអាទិត្យរះចែងចាំងផ្លាតចំចន្លោះខ្សែរ៉ូតតង់ដាស់ញាណអ្នកដែលគេងអាក្រាតកាយឱ្យភ្ញាក់ឡើងទាំងទឹកមុខស្មឿគ ព្រោះកាលពីរាត្រមិញធ្វើរឿងក្តៅគគុកជាច្រើនដងហាក់គ្មានកម្លាំងកំហែងអ្វីទាល់តែសោះ។
     ថេយ៉ុង ចាប់ទាញអាវឃ្លុំមកស្លៀកពាក់ត្រឹមត្រូវឡើងវិញ នៅពេលងើបមកមើលមិនឃើញ ជុងហ្គុក ក្បែរខ្លួនគេក៏ប្រញាប់ប្រញាល់ចាប់រ៉ូតខ្សែតង់ដើរចេញទៅឈរសម្លឹងមើលទេសភាពធម្មជាតិខាងក្រៅតង់។  
     “ភ្ញាក់ហើយអ្ហេស?” សំឡេងមាំធំគ្រលរបន្លឺឡើង រាងកាយតូចស្តើងក៏ងាកទៅសម្លឹងមើលអ្នកដែលស្លៀកខោជើងខ្លីត្រឹមក្បាលជង្គង់ ដោះអាវអង្គុយអាំងសាច់បង្វិលជះក្លិនឈ្ងុយៗយ៉ាងទំនងទាំងព្រឹកព្រលឹម។
     “ទៅងូតទឹកទៅ បងអាំងសាច់ឆ្អិនបានញ៉ាំឥឡូវហើយ!” ជុងហ្គុក ញញិមញញែមរួចព្យាយាមរុកឧសទៅក្នុងរងើកបន្ថែមដើម្បីផ្តល់កម្តៅឱ្យកាន់តែខ្លាំងសាច់នឹងបានឆាប់ឆ្អិន។ រាងតូចចាប់កន្ត្រកសាប៊ូនិងកន្សែងដើរទៅរកងូតទឹកជ្រោះសម្អាតក្លិនញើសកាលពីយប់ឱ្យបានស្អាតបាត។ ទឹកធ្លាក់ត្រជាក់ឡើងរណ្តំថ្គាម សំឡេងទឹកហូររសាត់ចូលត្រចៀកកាយតូចឱ្យទទួលបានអារម្មណ៍ស្រស់ស្រាយនាពេលព្រឹកព្រលឹមល្អរហូតដល់ត្រូវបិទភ្នែកទទួលយកសេចក្តីសុខក្នុងបរិយាកាសធម្មជាតិទាំងនោះមិនអលឯក។ ផ្ទៃមេឃស្រទំល្អ ទិដ្ឋភាពដ៏កម្រទាំងនេះផុសឡើងក្នុងចង្ខុប្រុសកំលោះដែលឈរសម្លឹងមើលរាងតូចកំពុងងូតទឹកតាមដោយស្នាមញញិមផ្អែមល្ហែម និងបានលើក Camera មកចុចថតផ្តិតយករូបភាពជាច្រើនសន្លឹក ព្រោះមិនអាចអូសរំលងពីទស្សនីយ៍ភាពទាំងនេះបានទេ។ ងូតទឹករួចរាល់ ថេយ៉ុង ស្រវេស្រវាស្លៀកកន្សែងដើរសំដៅទៅរកតង់និងបានស្លៀកពាក់ឱ្យបានស្អាតបាត ឆាប់បានទៅអង្គុយញ៉ាំសាច់អាំងនាពេលព្រឹកជាមួយ ជុងហ្គុក។
      “ញ៉ាំទៅ..” ជុងហ្គុក ចាប់ចង្កាក់សាច់អាំងឡើង ហុចទៅឱ្យ ថេយ៉ុង រួចក៏សើចស្រស់ យប់មិញដាក់ទោសប្រពន្ធចាស់ដៃសម្បើមណាស់ រំឭកដល់រាត្រីមិញ ថេយ៉ុង ខាំមាត់សម្លក់គេថ្មែ។
      “យប់មិញរំលោភអូនទល់ភ្លឺ ព្រឹកក៏មកអាំងសាច់លួងចិត្តអូនអ្ហេស?”
      “បងខ្លាចអូនឈឺក្រពះអត់បានញ៉ាំអាហារគ្រប់គ្រាន់ទេតើស កុំនិយាយអ៊ីចឹងអី!” គេអៀនមួយរំពេច និយាយដល់រឿងស្រើបស្រាលដាស់អារម្មណ៍គេទៀតហើយ។
      “មិនថើបអូនទេអ្ហេស?”
      “បងភ្លេច!” និយាយរួច ជុងហ្គុក ឱនថើបបបូរមាត់ ថេយ៉ុង មួយប៉ក់ រួចសើចស្ញេញគួរឱ្យស្រឡាញ់បំផុត។
      “បងលួចថតរូបអូនមែនទេអម្បាញ់មិញ?”
      “គ្រាន់តែថតរូបអូនចាំបាច់ត្រូវលួចដែរអ្ហេស?”
      “ចុះបើអូនធ្វេសប្រហែសបងថតមកឃើញអូនមិនស្អាតនោះ?”
      “នរណាថា? អូនស្អាតគ្រប់ជ្រុងទាំងអស់ហ្នឹង!” ថេយ៉ុង ញញិមខ្ជឹបមាត់លើកដៃខ្ញាំស្មាមាំបន្តិចសឹមឱនមកចាប់សាច់ខាំញ៉ាំកំដរមាត់វិញម្តង។
      “អូនចូលចិត្តទីនេះទេ?”
      “ចូលចិត្ត.. តែអូនចូលចិត្តបងច្រើនជាង!” ជុងហ្គុក ផ្ទុះសំណើចពេលរាងតូចញ៉ែគេមានអារម្មណ៍ចេះអៀនប្រៀនដែរតើស ព្រោះធ្លាប់តែចែចង់ ថេយ៉ុង មួយម៉ាត់ណាក៏ផ្អែម ចាក់ចេកចាក់ស្ករល្មួតដូចទឹកឃ្មុំយ៉ាងអ៊ីចឹង។
      “ចេះមកពីណាអ្ហះ?”
      “ចេះមកពីបងហ្នឹង!”
      “ក្រែងថាបងជាប្រុសសម្តីព្រានរៀនតាមបងធ្វើអ្វី?”
      “មិនដឹងទេ សុខៗកើតអារម្មណ៍ចង់ញ៉ែបង..”
      “មកពីអូនគួរឱ្យស្រឡាញ់បែបនេះទើបបងដកចិត្តពីអូនរួចហ្នឹងណា..”
      “បើធ្វើឱ្យបងលុងស្នេហ៍អូនរហូតបែបនេះ អូនប្រាកដជាធ្វើរហូតដល់បងមិនអាចគិតឃើញពីអ្នកណាក្រៅពីអូនទាំងអស់!” ថេយ៉ុង ទម្លាក់សាច់អាំងចុះ រួចងាកបែរទៅចាប់យកកាហ្វេក្តៅមកក្រេបផឹក ចោលក្រសែភ្នែកទៅសម្លឹងមើលមាត់ទឹកដែលមានហ្វូងពួកត្រីក្រហមហែលទៅមកជាហ្វូងៗគួរឱ្យទាក់ទាញចំណីភ្នែក។
      “មួយជីវិតបងនេះចួបរឿងសប្បាយចិត្តប៉ុន្មានដង?”
      “ហេតុអី្វក៏សួរបងបែបនេះ?” ជុងហ្គុក ងាកសម្លឹងមើលចំហៀងផ្ទៃមុខ ថេយ៉ុង។
      “ព្រោះអូនចង់ដឹងថាបងមានក្តីសុខបំផុតនៅពេលណា?”
      “មួយជីវិតបងនេះទោះជាចួបរឿងសប្បាយចិត្តមិនច្រើនដងបងមិនខ្វល់ទេសំខាន់ឱ្យតែបងអាចបានបង្កើតសុភមង្គលដល់អូននិងកូនបានបងរីករាយជាងអ្វីៗទាំងអស់ តែបើសិនជាអូនសួរបងថាបងសប្បាយចិត្តនៅពេលណា? បងសប្បាយចិត្តពេលបងរកបានជីវិតល្អប្រសើរជូនម៉ាក់និងប្អូនស្រីហើយអាចធ្វើឱ្យអូនរីករាយរាល់ថ្ងៃបងសប្បាយចិត្តបំផុត!”
      “តែទោះបីជាយ៉ាងណាអូនចង់ឱ្យបងគិតគូរពីខ្លួនឯងខ្លះ អូនមិនចង់ឃើញបងលំបាកដោយសារតែចង់បង្កើតសុភមង្គលជូនអូនមិនឈប់នោះទេ!”
      “ព្រោះក្តីសុខរបស់អូនជាក្តីសុខរបស់បង!” ជុងហ្គុក ថាបានប៉ុណ្ណឹង ថេយ៉ុង លែងសួរដេញដោល ព្រោះចាប់ផ្តើមយល់ពីបំណងរបស់នាយរួចទៅហើយ។
      “អ្ហឹម!” រាងតូចគ្រហឹមងក់ក្បាលតិចៗ រួចចោលខ្សែភ្នែកទៅសម្លឹងមើលរុក្ខជាតិនិងថ្មគ្រោះជាច្រើន។
      “អូនធ្លាប់គិតឬអត់? បើពួកយើងមិនបានចួបគ្នា អូននឹងស្រលាញ់បុរសបែបណា?”
      “អូនមិនអាចស្រលាញ់បុរសដូចគ្នាបានទេដឹង?” និយាយដល់រឿងនេះ ជុងហ្គុក យល់ដោយមិនបាច់រៀបរាប់ប្រាប់។ ព្រោះ ថេយ៉ុង ជាមនុស្សប្រុស ហើយជាកូនដែលដើរតាមការចង្អុលបង្ហាញពីឪពុកម្តាយ បើមិនបានចួប ជុងហ្គុក ទេគេប្រហែលជាត្រូវបានរៀបការជាមួយនិងមនុស្សស្រី។
      “បើប៉ាអូនឱ្យយកប្រពន្ធ អូនគិតយ៉ាងម៉េច?”
      “អូនមិនចូលចិត្តមនុស្សស្រីទេ ជុងហ្គុក!” ថេយ៉ុង ប្រកែកចាច ជុងហ្គុក ក៏ផ្ទុះសំណើចរហូតដល់ចុកពោះ។
      “អូនកើតមកដើម្បីតែធ្វើប្រពន្ធបងម្នាក់ទេ ឱ្យអូនទៅយកស្រីណាធ្វើប្រពន្ធទៀត? បើលើលោកនេះមានស្រីណាស្អាតជាងអូន អូនប្រហែលជាទៅវះកាត់កែសម្ភស្ស ធ្វើខ្លួនឱ្យកាន់តែស្អាតល្អជាងពួកនាងៗ មិនឱ្យស្រីណាមកប្រជែងរូបសម្រស់ជាមួយអូនបានទេ!”
      “បើមានស្រីណាស្អាតជាងអូន ក៏បងមិនត្រូវចិត្តដែរ ព្រោះថាបេះដូងបងពេញចិត្តតែអូនម្នាក់គត់ស្រាប់ហើយ!” ជុងហ្គុក និយាយដោយទឹកមុខញញិមស្រស់បស់ រួចអូសប្រអប់ដៃលូកចូលទៅក្នុងអាវសាច់ក្រណាត់រាងតូចម្តងទៀត។
      “ធ្វើអី?” ថេយ៉ុង ភ្ញាក់ព្រើតត្រូវងាកមកឆោឡោសួរដោយទឹកមុខស្លន់។
      “អង្ក្រងធ្លាក់ចូលអាវអូន!” នាយចាប់សត្វអង្ក្រងមួយក្បាលនោះចេញមករួចបោះទៅលើដីវិញ ហើយសើចយ៉ាងស្រស់សង្ហាដូចទេវបុត្រដើរដីមកពីណាយ៉ាងអ៊ីចឹង សូម្បីតែពេលញញិមក៏រាយមន្តស្នេហ៍ខាបព្រលឹងភរិយាមិនជិនណាយដែរ។ បន្ទាប់ពីបានអង្គុយញ៉ាំសាច់អាំងបាត់ឃ្លាន មានកម្លាំងបន្តិច ពួកគេក៏នាំគ្នាដើរមើលនេះមើលនោះក្នុងព្រៃជាមួយគ្នា។ សម្រស់ធម្មជាតិស្អាតរហូតដល់ពង្វក់ស្មារតីឱ្យអ្នកទាំងពីរចង់តែនៅទីនេះមិនចង់វិលត្រលប់ទៅវិញសោះ។ ព្រោះការត្រលប់ទៅវិញ ធ្វើឱ្យពួកគេរវល់គ្មានពេលទំនេរបានជជែកគ្នាបង្កើតបានជាទំនាក់ទំនងផ្អែមល្ហែមច្រើនឡើយ។ ជួនកាលត្រូវធ្វើការពីព្រលឹមរហូតទល់យប់ជ្រៅ ចួបគ្នាមិនបានប៉ុន្មានម៉ោងក៏យកពេលសម្រាក ថ្ងៃបន្ទាប់ក៏ត្រូវរូតរះក្រោកពីព្រលឹមទៅបម្រើការងារជាច្រើនទៀត គ្រាន់តែគិតក៏ស្មុគស្មាញណាស់ដែរ។
      “ជុងហ្គុក អូនចង់ថតរូប!” ថេយ៉ុង បែរទៅឃើញផ្កាស្រស់ ទើបចាប់ចិត្តស្រលាញ់ ហើយចង់ថតរូបជាច្រើនសន្លឹក ដើម្បីរក្សាទុកជាអនុស្សាវីយ៍ទៅថ្ងៃក្រោយ។
      “ញញិមទៅបងថតរូបឱ្យអូន!”
      “អ្ហឹម!” រាងតូចងក់ក្បាលរួចក៏ព្យាយាមឈរធ្វើស្ទាយថតរូបយ៉ាងគួរឱ្យស្រឡាញ់ រីឯអ្នកកំលោះក៏ចុចថតស្ទើរតែមិនដកដៃ។
      ក្រឹកៗ!! ក្រឹកៗ..
      “រួចហើយ!”
      “ឯណាអូនសុំមើលបន្តិច!” ថេយ៉ុង រត់ទៅចាប់យកម៉ាស៊ីន Camera ចុចរាវសម្លឹងមើលរូបថតរបស់ខ្លួន រួចក៏សើចស្រស់ព្រោះទឹកដៃរបស់ ជុងហ្គុក ថតបានស្អាតណាស់ គេរីករាយបំផុតរួចក៏ត្រៀមថតរូបជាមួយរាងក្រាស់។
      ជុងហ្គុក ឱនថើបថ្ពាល់ ថេយ៉ុង រាងតូចក៏ចុចថតឥតប្រណីដៃ ពេលថតចប់ក៏ត្រលប់ទៅរកកន្លែងមានសេវាទូរស័ព្ទហើយក៏ផូសរូបដើរលេងតែពីរនាក់ជាមួយគ្នាយ៉ាងសប្បាយចិត្ត។

??????????????????? ??Where stories live. Discover now