抖阴社区

????????????? ??????? ?????

3.1K 138 2
                                    

     ថេយ៉ុង មិនបានដឹងថាលោកប៉ានិង ជុងហ្គុក ប្រកាសជំនួបរវាងគ្នាប្រឈមមុខដើម្បីនិយាយអំពីរឿងអ្វីខ្លះទេប៉ុន្តែគេនៅតែមានអារម្មណ៍តានតឹងមិនទាន់ធូរស្បើយដដែលហើយក៏ព្យាយាមលើកដៃជូតសម្អាតសំណើមទឹកភ្នែកចេញ ដកដង្ហើមរម្ងាប់អារម្មណ៍រួចរាល់ ក៏ត្រលប់ទៅរកគ្រែគេងគាប់ជួន ជុងហ្គុក ក៏បានមកដល់នឹងបង្ហាញពីភាពហ្មត់ចត់របស់ខ្លួនហាក់បីដូចជាគ្មានបញ្ហារកាំរកូសពីណាពីណីមកអាចឱ្យ ថេយ៉ុង មានចិត្តនឹងធឹងជាងមុនបន្តិច។ នាយដើរចូលមកខាងក្នុងបន្ទប់បិទទ្វារវិញយ៉ាងថ្នមកម្លាំងដៃមិនឱ្យទង្គិចឮសំឡេង។ គេឈរសម្លឹងមើលអ្នកដែលអង្គុយលើគ្រែដោយកែវភ្នែកមានពន្លឺ មុននឹងដើរចូលទៅជិតដើម្បីបានអង្គុយក្បែរកាយតូចស្តើងចាប់ទាញខ្លួនប្រាណក្តៅគគុកមកឱបក្រសោបពេញដើមទ្រូងនឹងបានពោលពាក្យសូមទោសយ៉ាងផ្អែមល្ហែម។
     “បងសូមទោស តទៅនេះបងឈប់ភូតភរកុហកអូនទៀតហើយ!”
     “បងចាំបាច់ត្រូវតែធ្វើពេលដែលបងចង់ធ្វើ!” ថេយ៉ុង ចាប់បង្ហើបសំឡេងរឹងធ្ងន់ដូចមិនទាន់ទន់ចិត្តនឹងប្រយោគលួងលោមដែលលេចធ្លាយចេញពីក្រអូមមាត់បុរសជាម្ចាស់ស្នេហ៍ទាំងស្រុងឡើយ។
     “ថេយ៍ កាលណោះបងគិតអ្វីមិនដល់ បងពិតជាត្រូវការកែប្រែបញ្ហាទាំងអស់ដោយខ្លួនឯងពិតមែន!”
     “ហេតុអ្វីទើបបានជាបងមិនព្រមនិយាយជាមួយអូន? អូនជាអ្នកណា? ជាអ្នកខាងក្រៅមែនទេ? ឬមួយក៏អូនគ្មានសិទ្ធចេះដឹងរឿងរបស់បង ក្រែងពួកយើងជាប្តីប្រពន្ធនឹងគ្នាអ្ហេស?” ថេយ៉ុង ដោតសញ្ញាសួរពេញផ្ទៃមុខ ជុងហ្គុក គេខឹងអាចមកពីគេបារម្ភចំពោះនាយខ្លាំងពេកកាលដែលគេខឹងច្រឡោតតោតតូងបែបនេះ ព្រោះគេស្រលាញ់ហើយគិតគូរពីនាយមិនលុះថ្ងៃដោយសារតែអ្វី? ដោយសារតែនេះជាទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់គេចាំបាច់ត្រូវតែចង់ចេះចង់ដឹងអំពីសុខទុក្ខរបស់នាយ គ្រប់ពេលវេលា គ្រប់យ៉ាង ចំណែកឯបញ្ហាលាក់លៀមប្រៀបដូចជាការមិនដែលទុកចិត្តគ្នាមិនមានទំនុកចិត្តផ្តល់ឱ្យគ្នាមិនថាគេមានបំណង ឬគ្មានបំណងចង់គិតដូច្នោះក៏ដោយប៉ុន្តែ ថេយ៉ុង នៅតែមានអារម្មណ៍ថ្នាក់ថ្នល់ចិត្តចំពោះនាយដដែល។
     “បងមិនគិតអ៊ីចឹងទេ តែអូនកំពុងមានកូន បងមិនចង់ឃើញអូនគិតច្រើន.. បងព្យាយាមដល់ទីបំផុតហើយ!” ជុងហ្គុក ទម្លាក់ទឹកមុខស្រពាប់ស្រពោនក្រៀមក្រំចុះលាតត្រដាងសម្ពាធផ្លូវចិត្តចេញមកទាំងអស់។ គេមករស់នៅទីនេះ មិនមែនដើម្បីចង់ឱ្យគ្រួសារ ថេយ៉ុង ជួយជ្រោមជ្រែងលើកស្ទួយដល់គ្រួសាររបស់គេនោះទេ។ គេពុំដែលនឹកគិតចង់ទាមទារអ្វី គេមិនចង់រំខានដល់នរណា ព្រោះថាជីវិតមួយគឺត្រូវក្រោកឈរនឹងប្រឹងប្រែងទាល់តែអស់ពីលទ្ធភាពដោយខ្លួនឯង។ គ្រួសាររបស់គេពឹងពាក់លើគេ គេត្រូវតែរឹងប៉ឹងនិងប្រឈមមុខកែប្រែជោគវាសនារបស់គ្រប់គ្នាឱ្យមានភាពល្អប្រសើរឡើងវិញគ្រប់យ៉ាងគឺកើតចេញពីការតាំងចិត្តរបស់នាយទាំងស្រុងគ្មានការបង្ខិតបង្ខំទេ។
     “បងចាត់ទុកអូនជាមនុស្សគថ្លង់មែនទេ?”
     “ថេយ៍ បងមិនដែលនឹកគិតអ៊ីចឹងទេ!”
     “បងមិននឹកគិតតែបងបានធ្វើវារួចហើយ!” ថេយ៉ុង ខឹងនិងបន្ទោសទៅកាន់គេមិនព្រមឈប់ព្រោះបារម្ភហើយក៏ចង់ធ្វើឱ្យនាយរាងចាលឈប់កុហក ឈប់លួចលាក់ចាកចេញទៅធ្វើរឿងដែលខ្លួនមិនពេញចិត្តនិងអនុញ្ញាតឱ្យទៅធ្វើទៀត។ រាងតូចសម្រួលអារម្មណ៍ដកដង្ហើមឱ្យបានស្រួលបួលជាងមុនរួចលើកដៃជូតទឹកភ្នែកចេញម្តងទៀតខណៈ ជុងហ្គុក ក៏ខំប្រឹងឱបក្រសោបគេយ៉ាងជាប់ដដែលនិងបាននិយាយលួងលោមដោយលើកសំណើរសន្យាឡើងមក។
     “បងសូមទោស.. បងសន្យាលើកនេះ បងឈប់ធ្វើរឿងបែបនោះទៀតហើយ បងនឹងផ្តោតតួនាទីជាមួយតែការងារនៅខាងក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ.. បងមានដំណឹងល្អចង់ប្រាប់ដល់អូនដែរ.. ប៉ាក្មេកនឹងផ្លាស់ប្តូរឱ្យលោកយាយមកព្យាបាលសម្រាកក្នុងមន្ទីពេទ្យរបស់បងម៉ាយ៍ ហើយបងក៏លែងមានតួនាទីចេញទៅស្វែងរកការងារក្រៅម៉ោងធ្វើបន្ថែមទៀតដែរ!” ជុងហ្គុក បកស្រាយចប់ អាចធ្វើឱ្យ ថេយ៉ុង ចាប់ផ្តើមមានគំនិតគិតយល់ពីគេបានខ្លះនឹងលែងដេញដោលគំហកខឹងរករឿងព្រោះ ជុងហ្គុក លែងបែងចែកខ្លួនឯងឱ្យទទួលបានការងារជាច្រើនមកធ្វើទៀតហើយ។ ពិភាក្សាគ្នាដល់ត្រឹមណេះអ្នកទាំងពីររាងត្រជាក់ចិត្តបានរៀងៗខ្លួនខ្លះមួយចំនួន។ 
     “កុំខឹងនិងបងណា៎!” អ្នកកំលោះលូកចុងម្រាមដៃចូលទៅចាប់កាន់ចុងចង្ការស្រឡូនទាញមកកៀកជិតនឹងផ្ទៃមុខរបស់ខ្លួនមុនពេលឈ្ងោកសន្សឹមៗទៅថើបបបូរមាត់ទន់ល្មើយ។
     “ទៅងូតទឹកទៅ.. ក្រែងមកពីធ្វើការមិនទាន់បានងូតទឹកអីឯណា?” ថេយ៉ុង ផ្លាស់ប្តូរបរិយាកាសភ្លាមៗហើយ ជុងហ្គុក ក៏នឹកគិតដល់រឿងដែលខ្លួនមិនទាន់បានងូតទឹកពិតមែន។
     “សឺត!” គេមិនអស់ចិត្តទើបឱនឈ្ងោកទៅថើបលើថ្ពាល់ ថេយ៉ុង មួយដង្ហើមបន្ថែមទៀត បន្ទាប់មកក៏ផ្លាស់ប្តូរខ្លួនទៅងូតទឹកផ្លាស់ឈុតហៀបនឹងចូលគេង។

??????????????????? ??Where stories live. Discover now