ក្លឹបកម្សាន្ត
មនុស្សអូអ៊រពេញក្លឹបកម្សាន្ត បើទោះបីជាម៉ោងឈានចូលដល់ ៣ ទាបភ្លឺជាងទៅហើយក្តីុ។ ពួកគេនោះជាពួកដើរលេងដាច់យប់ ចូលចិត្តប្រើជីវិតបែបសប្បាយតែពេលងងឹត ផឹកស្រា ស្តាប់ភ្លេង រាំលេង ធ្វើរឿងស៊ីជម្រៅបែបមនុស្សធំ។ ចង់ចេះជីកកកាយរឿងដែលមិនធ្លាប់បានធ្វើ មិនធ្លាប់បានចួបប្រទះនៅពេលរាត្រី ជាពួកដែលឈ្លក់វង្វេងនឹងភ្លើងពណ៌ចម្រុះ សម្លឹងមើលគ្រប់ទស្សនីយ៍ភាពដែលសង្គមមួយនេះបានបើកបង្ហាញសម្រាប់មនុស្សពេញវ័យនិងវ័យកណ្តាល។
“យក Whisky មួយដបកែវទឹកកកមួយមក..” ជីមីន ដើរចូលទៅកុម្មង់ស្រាផឹកដោយខ្លួនឯងមុនពេលស៊កដៃចូលហោប៉ាវខោបោះជំហ៊ានដើរទៅតាមបុគ្គលិកជាអ្នកនាំផ្លូវគេទៅរកកន្លែងអង្គុយវីអាយភី។
“សូមអញ្ជើញបង..”
“អឹម!!” នាយងក់ក្បាលរួចដាក់បង្គុយចុះរង់ចាំបុគ្គលិកលើកស្រាមកជូន។
នៅកំឡុងពេលអង្គុយរង់ចាំគេសម្លឹងមើលទៅកាន់ហ្វូងអ្នករាំដែលរាំរែកទៅមកអមមានប្រុសមានស្រីដូចជាសប្បាយគួរសម។ ចង្វាក់ភ្លេងបុកកន្ត្រាក់អារម្មណ៍រំជួលចិត្តរហូតដល់គេងក់ក្បាលតាមការប្រគុំលាន់រណ្តំពីចម្រៀងចង្វាក់ញ៉ាក់។
“ស្រាមកដល់ហើយសូមអញ្ជើញ..” បុគ្គលិកប្រុសនោះទម្លាក់ដបស្រានឹងកែវទឹកកកទៅលើតុឱ្យ ជីមីន នាយគ្រាន់តែងក់ក្បាលបន្តិច បុគ្គលិកក៏ចាក់ស្រាជូនគេ។
“ទៅចុះ!” ដោយសារតែនាយចង់នៅម្នាក់ឯងទើបហាមាត់ដេញឱ្យបុគ្គលិកប្រញាប់ប្រញាល់ចាកចេញទៅចំណែកឯគេចង់ផឹកស្រាចង់នៅតែម្នាក់ឯងតាមរបៀបមនុស្សដែលមានអារម្មណ៍ធុញថប់។ កំពុងតែអង្គុយកាត់សាញផឹកស្រាសម្លឹងមើលគេឯងរាំរែកសុខៗស្រាប់តែមានមនុស្សប្រុសចំណូលថ្មីម្នាក់បានបង្ហាញខ្លួនឡើង គេនោះមានសម្បុរស កម្ពស់ប្រហាក់ប្រហែលគ្នាដូចជានាយដែរ ប៉ុន្តែស្បែករបស់គេគឺសភ្លឺថ្លាណាស់ មុខមាត់សង្ហាតែមាំស្មើរាបប្រៀបដូចជាសាបអ៊ីចឹង គេត្រូវបានអញ្ជើញឱ្យចូលមកអង្គុយរួមតុជាមួយនឹង ជីមីន ដោយសារតែតុវីអាយភីត្រូវបានភ្ញៀវដទៃធ្វើការកក់ទុកអស់ទៅហើយ។
“អត់ទោសបង.. សុំរំខានបងបន្តិចបានទេ ដោយសារតែខាងក្លឹបខ្វះតុវីអាយភី អញ្ជើញសុំឱ្យគាត់ចូលរួមជាមួយនឹងបងផងបានទេ?” បុគ្គលិកនិយាយនាំឱ្យ ជីមីន ក្រឡេកទៅសម្លឹងមើលបុរសនោះសម្លឹងមើលមុខគេបែបស្មើ នាយមិនដេញដោលទើបងក់ក្បាលហើយបុរសមានសម្បុរសក៏ដាក់បង្គុយចុះក្នុងឫកពាធម្មតាមិនបានសួរនាំឬរាក់ទាក់មកកាន់គេគួរសមបែបណាឡើយដ្បិតនាយមកអង្គុយកម្សាន្តចង់ផឹកស្រាតែប៉ុណ្ណឹងឯងគ្មានការរាក់ទាក់ឬបង្កើតមិត្តភាពនោះទេ។
“សួស្តី..” កាលបើមកអង្គុយរួមតុជាមួយគ្នាស្ងាត់មាត់ច្រៀបមិននិយាយស្តីអ្វីវាដូចជាហួសហេតុពេក។
“សួស្តី!” បុរសនោះឆ្លើយតបបែបសំឡេងស្អកៗមកកាន់ ជីមីន វិញមិនបានសម្លឹងមើលមុខរបស់គេសោះហាក់ដូចជាគេជារូបចម្លាក់គ្មានប្រយោជន៍អ្វីអ៊ីចឹង។
“លោកអាចជល់កែវស្រាជាមួយខ្ញុំមួយកែវបានទេ?”
“បានតើស!” អ្នកកំលោះមានទឹកមុខគ្មានសំណើមជាតិចូវយល់ព្រមលើកកែវស្រាមកជល់ជាមួយនឹងជីមីន ហើយនៅទីបំផុតពួកគេក៏អាចប្រើប្រាស់ក្រសែភ្នែកសម្លឹងមើលមុខគ្នាបានតាមរយៈការសង្កេតមើលរៀងខ្លួន។
ជីមីន ហេលីស ក្នុងវ័យ ២៨ឆ្នាំនេះ គេមានសម្រស់កាន់តែទាក់ទាញ។ នាយមានទម្រង់មុខវែងបន្តិច ច្រមុះស្រួចល្មមនិងសម្បុរសឈូក រីឯបបូរមាត់ក្រពុំទម្រង់បេះដូងស្អាតបែបសិចស៊ី កែវភ្នែកមានពន្លឺបំពាក់ទៅដោយឡេនពណ៌ខៀវស្រងាត់ជាធម្មតាគេជាអ្នកលេងខ្លួនណាស់ណាដែរ ប៉ុន្តែរឿងពាក់ឡេននេះគឺដោយសារតែកែវភ្នែករបស់គេម្ញូបតែប៉ុណ្ណោះ។
ចំណែកឯបុរសដែលអង្គុយទល់មុខគេនោះគេមានឈ្មោះថា ស៊ូហ្គា អាល់ដូ មានវ័យ ៣១ ឆ្នាំ។ គេមានកែវភ្នែកដ៏មុតស្រួចប្រៀបដូចជាសត្វឆ្មាសម្បុរសភ្លឺនឹងរាងកាយមាំមួនល្អគួរឱ្យទាក់ទាញប្លែកម្យ៉ាងដែរ នេះជាលើកទីមួយដែលជីមីនមកចំណាយពេលអង្គុយផឹកស្រាជាមួយនឹងមនុស្សប្រុសដូចគ្នាប្លែកមុខម្នាក់ អ្នកទាំងពីរបានសន្ទនាគ្នាហាក់ដូចជាឆាប់ចូលគ្នាប្រៀបដូចជាមាននិស្ស័យយ៉ាងអ៊ីចឹង។ ផឹករាងយូរបន្តិចស្គាល់ចិត្តថ្លើមគ្នាបានច្រើនគួរសមពេលដែលម៉ោងកៀកដល់ម៉ោង ៦ ភ្លឺទើប ស៊ូហ្គា បែកផ្លូវចេញទៅមុន បន្សល់ទុកត្រឹមនូវនាមប័ណ្ហរបស់ខ្លួនឱ្យ ជីមីន រក្សាទុកសម្រាប់ការណាត់ចួបលើកក្រោយតែប៉ុណ្ណោះ។

YOU ARE READING
??????????????????? ??
Romance????????? ?????????????????????????????????????????????.. JUNGKOOK TOP / TAEHYUNG BOTTOM AUTHOR : HAKAUIE
????????????????????????
Start from the beginning