抖阴社区

????????????????????????

Start from the beginning
                                    

      ភូមិគ្រឹះ រីដេឡ៉ា
      ម៉ោង ៦:៣២ នាទី..
      បន្ទប់ទទួលទានអាហារ!!
      អ្នកកំលោះក្នុងវ័យ ៣២ ឆ្នាំរូតរះចុះមកពីជាន់ខាងលើដោយបំពាក់នូវឯកសណ្ឋានជាដុកទ័រសង្ហាម្នាក់បោះជំហ៊ានដើរចូលទៅរកជំនួបតុអាហារដើម្បីស្រុះស្រូបបាយទឹកនៅពេលព្រឹកជាមួយនឹងគ្រួសារ។
      “អរុណសួស្តីប៉ាម៉ាក់..” ម៉ាយ៍ សំដែងការគោរពស្រលាញ់ចំពោះម្តាយឪពុកមិនភ្លេចចាប់ពួកគាត់ថើបលើខ្នងដៃម្នាក់ម្តងមុនពេលដាក់បង្គុយចុះដើម្បីបានញ៉ាំអាហារពេលព្រឹកជាមួយគ្នា។ បន្តិចក្រោយមកទើបឃើញថាមានកូនប្រុសកណ្តាលនិងស្រីពៅមកដល់តាមក្រោយហើយពួកគេក៏ស្រូតញ៉ាំអាហារតាមការរៀបចំត្រឹមត្រូវយ៉ាងមានរបៀបរបបរៀបរយ។
      “កូនថេយ៍ ថ្ងៃមុនទៅចូលរួមពិធីជប់លៀងនៅឯសណ្ឋាគារមានអារម្មណ៍យ៉ាងម៉េចដែរកូន? ប្លែកភ្នែកច្រើនទេ?” លោកស្រី អាម៉េឡា ធ្វើជាមានប្រសាសន៍ឧទានសួរនាំទៅកាន់ ថេយ៉ុង បើកក្បាលសន្ទនាមុនគេ។
      “គ្មានអ្វីច្រើនទេម៉ាក់..គ្រាន់តែចួបរាក់ទាក់អ្នកជំនួញក្នុងស្រុកដូចគ្នាតែប៉ុណ្ណោះ..”
      ថេយ៉ុង និយាយប្រាប់គាត់ធ្វើដូចគ្មានរឿងអ្វីពិសេសណាស់ណាទាំងដែលពួកគាត់រង់ចាំចួបគេដើម្បីសួរនាំព្រោះចង់ដឹងថាបែបបទនៅឯសណ្ឋាគារនោះគេរៀបចំបានយ៉ាងល្អឥតខ្ចោះដូចម្តេចខ្លះតែពេលដែលគេផ្តល់ចម្លើយមកវាហាក់ដូចជាគ្មានអ្វីដែលនាំឱ្យចិត្តរបស់គេរំជើបរំជួលបន្តិចទាល់តែសោះ។
      “ពិធីជប់លៀងបែបជំនួបសង្គមអ្នកល្បីល្បាញអ៊ីចឹង ហេតុអ្វីក៏ថាគ្មានអ្វីពិសេស? បើតាមទស្សនាវដ្តីចុះផ្សាយពួកគេសរសេររៀបរាប់ពីសក្តានុពលនៅទីនោះមានការតាំងលម្អស្អាតប្លែកភ្នែកជាច្រើនកន្លែងខ្លាំងណាស់ មិនថាវត្តមានអ្នកចូលរួមក៏សុទ្ធសឹងតែជាអ្នកមុខអ្នកការថ្លៃថ្នូរផងទៀត?” ម៉ាយ៍ លូកមាត់និយាយក្នុងរឿងនេះដោយសារតែគេងឿងឆ្ងល់ចំពោះសម្តីរបស់ ថេយ៉ុង ឬមួយក៏គេបានទៅទីនោះហើយមិនបាននៅរហូតដល់ចប់ពិធីទេ?
      “ទស្សនាវដ្ដីចុះផ្សាយមិនដូចជាការពិតទេបង មនុស្សនៅទីនោះមានអាកប្បកិរិយាខុសៗប្លែកៗពីគ្នា មិនបានចូលរួមផ្ទាល់បងធ្វើម៉េចនឹងអាចដឹងបានទៅ?” ថេយ៉ុង តបភ្លាមៗមិនរង់ចាំយូរ។
      “អ៊ីចឹងអ្ហេស? បងស្មានតែអស្ចារ្យដូចជាពាក្យគេថា..”
      “សង្គមដែលយើងគ្រាន់តែប្រើក្រសែភ្នែកសម្លឹងមើលមិនអាចសន្មតបានច្បាស់លាស់ថាមនុស្សអស់ទាំងនោះសុទ្ធសឹងតែល្អទាំងអស់ទេបង! ខ្ញុំឆ្អែតហើយប៉ាម៉ាក់លាសិនហើយ..” ថេយ៉ុង ងើបក្រេះពីតុអាហារពេលដែលញ៉ាំអាហារបែបប្រញាប់ប្រញាល់ទៅចប់ ខណៈគ្រប់គ្នាបានត្រឹមតែចងចិញ្ចើមងឿងឆ្ងល់ពីឫកពាសរសន់របស់គេ។
      “បែបស្រលាញ់ការងារខ្លាំងហើយមើលទៅ..” ស្កាយឡេត និយាយហើយសើចដាក់ប៉ាម៉ាក់និងបងប្រុសឃើញ ថេយ៉ុង ស្លន់ស្លោររបៀបនេះនាងអត់លួចចម្អកបងប្រុសមិនបានពិតមែន។
      រថយន្តសេរីទំនើបលូនខ្លួនចាកចេញពីបរិវេណភូមិគ្រឹះដ៏ធំស្កឹមស្កៃសារជាថ្មីម្តងទៀត មុននឹងបំបោលល្បឿនលឿនស្លេវឆ្ពោះទៅកាន់ក្រុមហ៊ុននាពេលព្រឹកព្រលឹមតែម្តង។
      ង៉ោង!!!
      សំឡេងបំពង់ស៊ីម៉ាំងម៉ូតូធំបើកប្រដេញតាមពីខាងក្រោយរថយន្តទំនើបពណ៌ខ្មៅលាន់រន្ទឺដល់អ្នកនៅខាងក្នុងឡាន។
      ថេយ៉ុង សម្លឹងមើលកញ្ចក់ឡានទើបដឹងថាជាម៉ូតូរបស់ ជុងហ្គុក បើកដេញតាមឡានរបស់គេពីក្រោយម្តងទៀតហើយមិនដឹងថាមករង់ចាំគេតាំងតែពីថ្មើរមាណទេទើបបានជាធ្វើឱ្យគេរហ័សរហួនបង្អង់ល្បឿនឡានជាងមុនដើម្បីឱ្យអាទិភាព ជុងហ្គុក មូលហ្គាសម៉ូតូបើកចូលមកជិតក្បែរឡានរបស់ខ្លួន។
      “មកតាមធ្វើអីទាំងព្រឹកព្រលឹមហ្នឹងអ្ហះ?”
      “មកជូនម៉ែដោះទៅធ្វើការ!” ជុងហ្គុក ស្រែកតបហើយញញិមយ៉ាងផ្អែមល្ហែមដាក់ ថេយ៉ុង។
      “កុំមកច្រឡឺមធ្វើបែបហ្នឹងមានគ្រោះថ្នាក់ណាស់ដឹងទេ?” ថេយ៉ុង ខ្លាចតែគេប៉ះពារគ្នាជាមួយអ្នកដទៃទេព្រោះនាយបើកម៉ូតូប្រហើនណាស់លើដងផ្លូវមមាញឹកអ៊ីចឹងចេះតែមកតាមគេទៅកើតដែរពេលនិយាយប្រាប់មិនស្តាប់តាមហើយថែមទាំងធ្វើមុខច្រលើសបើសលានអណ្តាតឌឺដាក់គេទៀត។
      “មិនអីទេអូនសំឡាញ់..”
      “អ្ហាយ..ឡានអូសឥឡូវហ្នឹង!” ថេយ៉ុង ស្រែកស្វាយមុខប៉ែះអម្បាញ់មិញមានរថយន្តកុងទ័រនឺធំមួយគ្រឿងជិះឆាប ជុងហ្គុក វិះតែអូសគេតាមឡានទៅទៀត បិះមានគ្រោះថ្នាក់ដល់ជីវិតអ៊ីចឹងហើយនៅសើចស្ញេញបានទៀត។
      “បារម្ភមែនទេ?”
      “អ្ហឺឌឺណាស់..” ថេយ៉ុង វាយស៊ីញ្ញូឡានបត់ចូលទៅផ្លូវកែងស្ងាត់ជ្រងុំពីរថយន្តធុនតូចធុនធំដទៃឯទៀត ខណៈ ជុងហ្គុក ក៏បំបោលម៉ូតូចូលទៅបញ្ឈប់ល្បឿនក្រោយរថយន្តរបស់ ថេយ៉ុង ដែរ។
      ក្រាក!!
      “ក្មេងក្បាលរឹង..មិញនេះឃើញលទ្ធផលបែបណាទេ?” ថេយ៉ុង ចុះចេញពីក្នុងឡានស្រែកបន្ទោសដាក់ ជុងហ្គុក ចង់តែលើកដៃទះកំផ្លៀងគេឱ្យវាចថ្គាមណាណីម្តងប៉ុន្តែ ជុងហ្គុក បែរជាសើចស្ញេញបញ្ចេញថ្ពាល់ខួចខាបព្រលឹងឱ្យគេបាត់អារម្មណ៍ខឹងញ័រសាច់ទាំងអម្បាល់ម៉ានទៅតាមឫកពាដ៏គួរឱ្យស្រលាញ់មួយនោះអស់រលីងគ្មានសេសសល់។
       “ថ្ងៃនេះស្អាតណាស់..” ជុងហ្គុក ចាប់អារម្មណ៍ឃើញ ថេយ៉ុង ច្រកអាវកាត់ចងខ្សែប៊ូពីមុខពណ៌ទឹកសមុទ្រ ស្លៀកខោក្រណាត់ជើងត្រង់សម្រុងវែងពណ៌ប្រផេះ ស៊កទឺនុយសមជាមួយនឹងអាវទាក់ទាញឥតខ្ចោះ។ សក់គេវែងរាងទឹករលករួញអង្គាដីលុបត្រចៀកតិចៗបបូរមាត់ពណ៌ផ្កាឈូកស្រាលគួរឱ្យក្នាញ់ ពេលខឹងថ្ពាល់ក៏ក្រហមស្អាតច្រម៉ក់ៗគួរឱ្យស្រលាញ់ទៀត។
       “កុំមកសរសើរប្រើលេសគេចការស្តីបន្ទោស!”  
       “មិនបញ្ជោរទេណាគឺស្អាតមែន ស្អាតប្លែកណាស់ គួរឱ្យស្រឡាញ់!” គេនិយាយហើយសើចញឹមៗដើរចូលទៅចាប់រាងកាយតូចកញ្ឆក់ទាញមកឱបធ្វើឱ្យអ្នកម្ខាងទៀតឆ្លេឆ្លាដូចមាន់រកពងអ៊ីចឹង។
       “ន៎ែ..ទីនេះមិនមែនជាកន្លែងស័ក្តិសមសម្រាប់ពួកយើងទេ!” ថេយ៉ុង ជាមនុស្សស្រលាញ់មុខមាត់នឹងកេរ្តិ៍ឈ្មោះណាស់ ទើបបានជាគេខ្លាចអ្នកនេះអ្នកនោះឃើញ យករឿងរវាងពួកគេទៅផ្សព្វផ្សាយធ្វើជាផលប្រយោជន៍ស៊យធំជាមិនខានឡើយ។
       “យប់មិញពួកយើងជិះម៉ូតូឱបគ្នា បណ្តើរគ្នាទៅញ៉ាំអាហារពេលល្ងាច ម្តេចក៏មិនខ្លាចថាអ្នកដទៃមើលឃើញផងទៅ?”
       “មកពីពេលនោះជាពេលយប់..” 
       “សម្រេចថាខ្លាចគេដឹងនៅពេលទាក់ទងខ្ញុំអ្ហេស?” ថេយ៉ុង ស្ងាត់មាត់ជាចម្លើយ ជុងហ្គុក យល់ហើយប្រញាប់ប្រញាល់ដកដៃចេញពីចង្កេះរាងតូចជាបន្ទាន់។
       “ប្រហែលខ្ញុំជាជនសាមញ្ញពិបាកបង្ហាញប្រាប់គេឯងណាស់..” ជុងហ្គុក និយាយដោយសំដែងទឹកមុខពុំសូវរីកស្រស់ស្រាយ រីឯអ្នកម្ខាងទៀតរន្ថាន់ចាប់ដៃគេយ៉ាងជាប់។
       “កុំនិយាយបែបហ្នឹងអី យល់ដល់ខ្ញុំផងទៅ..” អ្នកដែលទាមទារចង់ឱ្យគេយល់ដល់ចិត្តខ្លួនហាក់ដូចជាយល់ស្របពីតម្រូវការខ្លួនឯងជាងអ្នកម្ខាងទៀត ជុងហ្គុក រលាស់ដៃចេញស្ងាត់មិននិយាយអ្វីសោះ រួចបែរខ្នងសំដៅទៅរកម៉ូតូបញ្ឆេះម៉ាស៊ីនបើកចាកចេញទៅមួយវ៉ាវលឿនដូចខ្យល់បក់ស្តែងឱ្យឃើញពីភាពមិនពេញចិត្តរបស់គេតាមរយៈចរិតក្មេងខ្ចី។ ថេយ៉ុង ដកដង្ហើមធំបន្ធូរចេញវឹងតើគេគួរធ្វើបែបណាទើបអាចបញ្ចៀសភាពលួចលាក់ទាំងអស់នេះកុំឱ្យ ជុងហ្គុក ខូចចិត្តបានទៅ? ព្រោះតែគេជាមនុស្សដែលស្រលាញ់មុខមាត់នឹងកេរ្តិ៍ឈ្មោះដូចដឹងស្រាប់ថាគេមកពីគ្រួសារបែបណាម្តាយឪពុករបស់គេជានរណា វាពិបាកនឹងបញ្ចេញរឿងទាំងអស់នេះទៅឱ្យនរណាម្នាក់បានដឹងខ្លាំងណាស់។
       ទឺត..
       ទីតៗ...
       ទូរស័ព្ទដែលគេព្យាយាមចុចខលទៅអ្នកម្ខាងទៀតក៏ត្រូវបានគេចុចបិទ នេះខឹងដល់ថ្នាក់បិទទូរស័ព្ទមិនអើពើនឹងការបារម្ភរបស់គេដល់ថ្នាក់នេះផងតើមែនទេ? ថេយ៉ុង ព្យាយាមខលទៅ ជុងហ្គុក ម្តងហើយ ម្តងទៀត ប៉ុន្តែគេនៅតែចុចបិទមិនព្រមលើកការហៅចូលពីខ្លួនដដែល។
       “ក្មេងនេះ..” ថេយ៉ុង រញ៉ាំរញ៉ូវអារម្មណ៍មុនពេលបែរខ្នងបើកទ្វារបម្រុងនឹងចូលទៅខាងក្នុង។
       ង៉ឺត!!!
       សំឡេងជាន់ហ្វ្រាំងម៉ូតូធំបញ្ឈប់អូសសំឡេងសឹងតែរហែកក្រដាសត្រចៀកអ្នកស្តាប់ប្រអប់ដៃដ៏មាំលូកចូលទៅចាប់ង្វិលកាយតូចបែរមុខមករកខ្លួនមុននឹងចាប់បឺតជញ្ជក់គ្រញិចបបូរមាត់ទន់ល្មើយទាំងលើទាំងក្រោមធ្វើឱ្យអ្នកម្ខាងទៀតពិបាកទប់ទល់រហូតដល់លើកដៃវាយស្មាធំរីកក្រអាញម៉ាំងៗ។
       “ក្មេងឆ្កួតឈប់..អ្ហាយ..” ថេយ៉ុង ស្រែកបន្តិច ខណៈ ជុងហ្គុក ប្តូរមកខាំកគេដើម្បីបន្សល់ស្លាកស្នាម តែប៉ុណ្ណេះទៅធ្វើការលែងហ៊ានពាក់អាវវាលកតទៅទៀតហើយ។
       ផាច់!!
       ជុងហ្គុក ទះគូទ ថេយ៉ុង មួយដៃ រួចមូលហ្គាសម៉ូតូចាកចេញទៅ ទៅម្តងនេះគឺទៅមែនទេនលែងបោកទៀតហើយ។
       “ហ៊ឹកៗ..ឆ្កួត..ស្នាមក្រហមធំណាស់..អាប្រុសចម្កួត!!” អ្នកដែលនៅឈររេរាបានត្រឹមតែស្រែកខឹង ធ្វើយ៉ាងម៉េចឱ្យគេបកត្រលប់ទៅផ្ទះ ទៅប្តូរអាវថ្មីចេញដើម្បីបិទបាំងស្នាមជាំមែនទេ? មិនកើតទេឆ្កួតប្រាកដណាស់ ព្រឹកនេះមានប្រជុំធំផងទៅខកម៉ោងមិនបានទេ។
      

??????????????????? ??Where stories live. Discover now