抖阴社区

Ep8:????????????????????????

Start from the beginning
                                    

«លោកដាក់ខ្ញុំចុះគេមើលមកច្រើនណាស់ លោកដាក់ខ្ញុំចុះ » Fourth ចាប់ផ្តើមងេ៉មង៉ាមព្រោះខ្មាសអៀននិងក្រសែភ្នែកដែលអ្នកដទៃមើលមកខ្លួនទោះទីនោះមនុស្សមិនសូវច្រើនតែក៏ដោយ
«ថើបយើងមួយខ្សឺតមកយើងដាក់ចុះភ្លាម»Gemឈប់ទ្រឹងមួយកន្លែង បំប៉ោងថ្ពាល់ឱនទៅឲ្យFourthថើបយ៉ាងផ្គឺន
Fourthងាកឆ្វេងងាកស្តាំ មើលនេះមើលនោះឃើញថាស្ងាត់មនុស្សក៏ទៅថើបថ្ពាល់Gemមួយខ្សឺត
ដែលធ្វើឲ្យGemរីកមុខរីកមាត់សម្បើមណាស់
«មនុស្សកេងប្រវ័ញ្ជ ហ៉ឹស~» Fourth និយាយចប់ក៏ដើរតាំងៗទៅចោលGemម្តងទៀត
«ន៎ែ ឈប់ ប្រាប់ថាឲ្យឈប់ឮទេ» Fourth ឮហើយរឹតតែដើរលឿនជាងមុនទៅទៀត ស្រាប់តែខណៈនោះដែរGemក្រលេកប៉ះនិងកញ្ចក់ឡានឃើញសក់ដែលមានពណ៌ក្រហមរបស់ខ្លួនចាប់ផ្តើមទៅជាពណ៌ខ្មៅយ៉ាងរលើបរលោង
«វាដល់ពេលហើយទៀតហើយ» Gemក្រឡេកទៅមើលផ្ទៃមេឃដែលក្តៅហែង ហើយស្រាប់តែភ្លាមនោះមេឃក៏បែរជាស្រអាប់ពពកឡើងខ្មៅអួរអាប់ពេញផ្ទៃមេឃទៅវិញហើយមិនយូរប៉ុន្មានមេឃក៏បង្អុរភ្លៀងចុះមក

មួយសប្តាហ៍កន្លងផុតទៅចាប់តាំងពីថ្ងៃដែលFourthបានដើរចោលGem គឺGemមិនទាន់បានត្រឡប់ផ្ទះមកវិញឡើយគេខំទាក់ទងក៏មិនចូល សួរនរណាក៏គ្មាននរណាដឹង សូម្បីតែជំនិតដែលតែងតែនៅជិតខ្លួនគេបំផុត រួមទាំងឪពុករបស់Gemដែរ មើលទៅគ្រប់គ្នាដែលរស់នៅជាមួយGemគ្មាននរណាអើពើនិងគេសោះឡើយគ្រប់គ្នាហាក់សោះអង្គើយយ៉ាងចម្លែក
«បើលោកមិនមកបង្ហាញមុខឲ្យខ្ញុំឃើញនៅថ្ងៃនេះទេ ខ្ញុំផ្តាច់ពាក្យជាមួយលោកទៅយកអ្នកថ្មីហើយ» Fourth អង្គុយលើសាឡុងក្នុងផ្ទះ រអ៊ូង៉ូវៗម្នាក់ឯងមាត់ពេបពែបព្រោះប៉ុន្មានថ្ងៃដែលGemមិននៅគេស្រាប់តែហេងហាងចម្លែក

ការសញ្ជឹងគិតក៏បានកាត់ផ្តាច់ខណៈដែលសម្លេងគ្រលមួយបានបន្លឺឡើង
«យើងមិននៅតែប៉ុន្មានថ្ងៃចាប់ផ្តើមចង់មានថ្មីហើយ» Fourth ស្ទុះងើបសឹងបាក់.កដើរសម្តៅទៅរកអ្នកដែលគេខំទន្ទឹងរងចាំ គ្រាន់តែទៅដល់ភ្លាមFourthឱបGemឡើងណែនជ្រុបមុខទៅនឹងផែនទ្រូងមាំទាំហាក់មិនចង់ឲ្យគេទៅណាឆ្ងាយពីខ្លួនឡើយ
«លោកបាត់ខ្លួនទៅណាមួយអាទិត្យហើយមកវិញទាំងទឹកមុខស្លេក ស្លាំងទៀត»មែនហើយទឹកមុខGemមិនបានស្រស់បស់ឡើយគេមានអាការៈស្លេកស្លាំងមើលទៅល្ហិតល្ហៃយ៉ាងចម្លែក
Gemញញឹមតិចៗតបហើយក៏ ប្រុ៉ស~Gemបានដួលទៅលើឥដ្ឋភ្លាមៗFourthស្ទុះត្រកងគេសឹងមិនទាន់

«អូយ៎Gem Gemក្រោកឡើង កុំកើតអីណាGem»Fourthទះមុខគេតិចៗកលរកយំបើកាលគេសន្លប់បាត់មាត់ឈឹងបបូរមាត់ក្រៀមស្លេក គេបន្តប៉ះរហូតដល់ដឹងពីកម្តៅរបស់Gemធ្វើឲ្យគេភាំងបន្តិចព្រោះGemក្តៅខ្លួនខ្លាំងណាស់ ហើយនេះក៏អាចជាមូលហេតុដែលគេសន្លប់ព្រោះក្តៅខ្លួនខ្លាំងពេក

បន្ទប់គេង
Fourth ដាក់Gemឲ្យគេងលើគ្រែហើយប្រឡេះឡេវអាវគេម្តងមួយគ្រាប់ៗរហូតដល់អស់រួចក៏ទុកអាវនោះទៅម្ខាងហើយក៏យកកន្សែងជ្រលក់ទឹកជូតខ្លួនឲ្យគេសព្វគ្រប់កន្លែង គេជូតផ្ទៃមុខរបស់Gemថើៗនិងអង្អែលថ្ពាល់រលោង ហើយក៏បន្តទៅអង្អែលបបូរមាត់ដែលក្រៀមស្លេកព្រោះឈឺយ៉ាងលង់គំនិត Fourth គ្រវីក្បាលព្រលែងគំនិតដែលគិតអប្បាញ់មិញចោលហើយក៏ប្រញ៉ាប់ជូតខ្លួនឲ្យគេរួចរាល់មើលថាគេរៀងត្រជាក់សាច់ហើយន្អាលបានគេងព្រោះថ្មើរនេះក៏ជិតពាក់កណ្តាលអាធ្រាតទៅហើយ គេក៏ងងុយដូចគ្នា

រៀបចំរួចរាល់Fotក៏ដើរបម្រុងនិងទៅគេងនៅសាឡុងដោយចង់ទុកកន្លែងឲ្យអ្នកដែលឈឺគេងឲ្យស្រួលខ្លួនព្រោះខ្លាចបើគេគេងដែរអាចនិងចង្អៀត

«មកគេងលើគ្រែមក»Gemបើកភ្នែកឡើងនិយាយខ្សាវៗព្រមទាំងគោះពូកតិចៗជាសញ្ញា
«លោកគេងចុះខ្ញុំគេងលើសាឡុងបាន» Fourth តបទាំងគ្រវីក្បាលដៃកាន់ខ្នើយដែលបម្រុងយកមកគេងលើសាឡុងជាប់
«ខ្ញុំមិននិយាយច្រើនដងទេ»
«ទៅក៏បាន» Fourth ដើរតាំងៗសម្តៅទៅលើគ្រែ

គ្រាន់តែដាក់ខ្លួនដល់លើពូកភ្លាមGemទាញគេយកមកឱបយ៉ាងណែនក្នុងទ្រូងហាប់ណែន ស្រង់ក្លិនក្រអូបដែលជាប់ខ្លួនFourthយ៉ាងស្ងៀមស្ងាត់ បរិយាកាសក៏ប្រែទៅជាស្ងាត់ឮតែសម្លេងខ្យល់ដង្ហើម

«លោកបានធូរហើយឬនៅ» Fourthងើបចេញពីទ្រូងរបស់Gem សួរកាត់ផ្តាច់ទាំងអស់នៅភាពស្ងៀមស្ងាត់
«ធូរហើយ» Gemតបកំបុតៗទាំងបិទភ្នែក
«ហើយលោកបាត់ទៅណាមួយអាទិត្យនេះ»Fourthបើកភ្នែកភ្លឹសៗសួរ
«យើងគ្មានកម្លាំងតបទេ គេងទៅ»
«លោកតែងតែបែបនេះ»Fourthនិយាយបែបនេះហើយក៏អោនមុខជ្រប់និងទ្រូងរបស់Gemដដែល Gemវិញក៏បន្តឹងដៃឱបរឹតFourthណែនលើសដើម។ ភាពស្ងប់ស្ងាត់ក៏បានចូលមកដល់ពួកគេក៏បានលង់លក់នៅរាត្រីដ៏កក់ក្តៅ។

To Be Continued ✨🎀
60Voteសម្រាប់ភាគបន្តណា❤️




???????????????????????Where stories live. Discover now