抖阴社区

part2 ?? ????????????????????! ??

976 94 13
                                    

# អធ្យាស្រ័យរាល់អក្ខរាវិរុទ្ធ🤍🙏

     ~~សកលវិទ្យាល័យ 9:30នាទីព្រឹក~~
រយះពេលដែលនិស្សិតឈប់សម្រាក! ថ្ងៃនេះជាថ្ងៃចូលរៀនរបស់និស្សិតវិញហើយ! រាងតូចជុងវ៉ុនពេលមកដល់សកលវិទ្យាល័យក៏មិនបានចូលទៅដែលដោយនៅរកចាំអ្នកជាមិត្តសឹមចូលទៅទាំងអស់គ្នា

     បន្ដិចក្រោយមកក៏ឃើញឡានស៊េរីទំនើបចុងក្រោយបង្អស់បើកមកឈប់នៅមុខសកលវិទ្យាល័យរបស់រាងតូចធ្វើអោយនិស្សិតទាំងស្រីនាំគ្នាឈរមើលមកកាន់ឡានមួយនោះ

     ក្រោយពីឡានឈប់ហើយនាយក្រាស់ក៏បានចុះពីរឡានរត់មកបើកទ្វារម្ខាងទៀតអោយរាងតូច! រាងតូចក៏បោះជើងស្រឡូនចេញពីឡានមក ធ្វើអោយនិស្សិតស្រីនាំគ្នាហូកញ្ជៀវរំភើបនិងរាងតូចដែលមានគូរដណ្ដឹងទាំងសង្ហារហើយរ៉ូមិចទិចមែននេះ នៅក្នុងនោះក៏មានវត្តមានរាងតូចជុងវ៉ូននៅក្នុងនោះផងដែល រាងតូចចុះពីឡានហើយក៏ចូលទៅទាញដៃរាងតូចដែលជាមិត្តមកណែនាំអោយគូរដណ្ដឹងស្គាល់

     " ជុងវ៉ុន! មកយើងណែនាំអោយស្គាល់! " រាងតូចដើរទៅទាញដើររាងតូចដែលជាមិត្តមកអោយឈរជិតខ្លួនក្បែរនាយក្រាស់ហើយស្រដីឡើង

     " ជេយ៍! អូនចង់ណែនាំអោយស្គាល់ នេះជុងវ៉ុនជាមិត្តរបស់អូន ជុងវ៉ុននេះជេយ៍ ជាគូរដណ្ដឹងរបស់យើង! " រាងតូចនិយាយណែនាំពួកគេអោយស្គាល់គ្នាទៅវិញទៅមកទាំងញញឹមស្រស់ រាងតូចដែលជាមិត្តក៏និយាយសួស្ដីទៅកាន់ជេយ៍ ប៉ុន្ដែរាងក្រាស់ដូចជាមិនពេញចិត្តនិងរាងតូចសោះហើយ

     " សួស្ដី-សួស្ដី លោកជេយ៍ រីករាយដែលបានគ្នា! " រាងតូចនិយាយសួស្ដីទៅកាន់នាយក្រាស់ទាំងញញឹមមិនសូវជាសមប៉ុន្មានទេ ក៏ព្រោះតែឃើញទឹកមុខរបស់គេដូចជាមិនចង់រាប់និងខ្លួនចឹង រាងតូចក្រោយពីឃើញនាយជាគូរដណ្ដឹងមិននិយាយក៏លូកដៃទៅមូលដើមដៃនាយហើយស្រដីឡើងតិចៗ

     " អួយ... អូនក្ដិចបងធ្វើអី? "នាយក្រាស់ស្រដីឡើងតិចៗទៅកាន់រាងតូចក៏ព្រោះតែសុខៗក៏មកក្ដិចខ្លួនបែបនេះ រាងតូចសម្លក់គេបន្ដិច

     " ហេតុអីក៏បងមិនទទួលការរាក់ទាក់មិត្តរបស់អូន? ឆាប់ឡើង! " នាយក្រាស់មិនចង់ប៉ុន្មានទេតែដោយសារតែខ្លាចថារាងតូចខឹងទើបនិយាយទាំងមិនចង់

????????????????/ SUNSUN / ( Complete )Where stories live. Discover now