抖阴社区

??part20??

800 89 8
                                    


          សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
   ពាក្យពេចន៍មិនសមរម្យនិងអក្ខរាវិរុទ្ធ ទុកជាមុន

     [ ព្រឹកប្រលឹមថ្ងៃថ្មី ]
     " អ៊ួត...អ៊ួកៗ " សំឡេងក្អួតចង្អោរកាត់ប្រលឹមហោះកាត់ត្រចៀកស៊ុងហ៊ុនដែលគេងលងលក់នៅក្នុងផ្ទះ។ ស៊ុននូអង្គុយចងហោងក្អួតទាំងទឹកមុខស្លេកស្លាំងដែលសារតែព្រឹងក្អួតខ្លាំងពេក!

     " គេអីឬអត់... " ស៊ុងហ៊ុនស្រដីឡើងទៅស៊ុននូដែលអង្គុយក្អួតនៅឡើយ! ស៊ុននូងើបមុខសម្លឹងមកស៊ុងហ៊ុនរួចក៏ស្ទុះចូលទៅអោបនាយយ៉ាងណែនដៃ! និងប្រើធ្មេញមុតស្រួចខាំជ្រិបនៅត្រង់កញ្ចឹងក.របស់ស៊ុងហ៊ុន!

     " សឺត~~ " ស៊ុងហ៊ុនសង្គ្រឺតជើងធ្មេញទប់ការឈឺចាប់បង្កឡើងដោយមាត់តូច! ស៊ុងហ៊ុនប្រើដៃមកស្ទាបក.ខ្លួនឯងយកមកមើលទើបឃើញមានឈាមតិចហើយក៏ស្រដីឡើងទៅស៊ុននូដែលនាំខ្លួនចូលទៅក្នុងផ្ទះធ្វើមិនដឹង!

     " កើតអី..? ខ្មោចចូលមែនទេ..? " ស៊ុងហ៊ុនស្រដីហើយក៏លុបលាងមុខរបស់ខ្លួនអោយស្អាតក៏ចូលទៅក្នុងផ្ទះឃើញថាពេលនេះគឺស៊ុននូសង្ងំគេងម្ដងទៀតទៅហើយ។ ទាញអាវក្រៅមកពាក់ហើយក៏ចេញទៅក្រៅក៏ជួបជាមួយនិងនាយឆាលដែលក្រោកពីប្រលឹមផងដែល!

     " ចៅហ្វាយហូបកាហ្វេទេ..? ខ្ញុំទៅឆុងមកអោយ! " នាយឆាលហាស្ដីមកកាន់ស៊ុងហ៊ុនពេលដែលដាក់ភ្នែកមកចំនាយដាក់ខ្លួនអង្គុយចុះក្បែរនាយ!

     " ហុឹម " ស៊ុងហ៊ុនក្រហឹមដើមក.ជំនួសពាក្យសម្ដីរបស់នាយ នាយជាកូនចៅប្រញាប់រត់ចូលទៅក្នុងផ្ទះដាំទឹកឆុងកាហ្វេមកអោយចៅហ្វាយនាយជាបន្ទន់! ប្រហែលប្រាំនាទីក្រោយមកក៏ចេញមកវិញជាមួយកាហ្វេមួយកែវហុចទៅអោយស៊ុងហ៊ុន!

     " ចៅហ្វាយក.របស់លោកទៅត្រូវនិងអីមក..? " នាយឆាលដាក់ភ្នែកទៅចាំរបួសត្រង់ក៏របស់ស៊ុងហ៊ុន។ ស៊ុងហ៊ុនលើលដៃមកស្ទាបហើយក៏ទាញអាវមកបិទបាំងមិនអោយកូនចៅឃើញនិងនិយាយឡើង!

    " គ្មានអីទេ! " ស៊ុងហ៊ុងឆ្លើយហីៗហើយក៏លើកកែវកាហ្វេមកក្រេបធ្វើមិនដឹង!

     " តែស្នាមធ្មេញច្បាស់ណាស់ចៅហ្វាយ! អរ៌ " នាយឆាលងាកអង្គុយត្រង់ខ្លួនវិញពេលដែលស៊ុងហ៊ុនងាកមកសម្លក់គេ! ចេះដឹងច្រើនណាស់កូនចៅម្នាក់នេះ! រឿងមិនគួរដឹងក៏គេចង់ដឹងដែល!

????????????????/ SUNSUN / ( Complete )Where stories live. Discover now