抖阴社区

?? part39 ??

779 84 8
                                    

          សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងនូវ
       ពាក្យពេចន៍ដែលមិនសមរម្យណាមួយ🤍🙏

     ប្រហែលជាម៉ោង4:30ល្ងាច រាងក្រាស់ដើរចុះពីជាន់ខាងលើជាមួយសម្លៀកបំពាក់ពណ៍សរអាវខ្មៅពីខាងក្រៅកំពុងតែនិយាយទូរស័ព្ទជាមួយនិងនរណាម្នាក់រួចក៏ឡើងឡានបើកចេញទៅ ទទួលបានការសម្លឹងពីបន្ទប់ទទួលភ្ញៀវ

     " កូនដឹងទេថាបងទៅណា..? " លោកចន ស្រដីឡើងទៅកាន់កូនប្រុសរបស់ខ្លួនដែលអង្គុយនៅសាឡុងក្បែរនោះ
     " កូនអត់ដឹងទេប៉ាតូច គេទៅរកស្រីរបស់គេក៏មិនដឹង " ស៊ុននូឆ្លើយហីៗដៃលូកយកផ្លែឈើដាក់មាត់តែចិត្ដក៏ចង់ដឹងដែលថាស៊ុងហ៊ុនចេញទៅណា
     " មិនបាច់ទៅខ្វល់ពីគេទេអូន កូនស៊ុន ចង់ញុំាអីល្ងាចប៉ាអោយគេធ្វើអោយកូនញុំា " លោកម្ចាស់ចន
     " អ្វីក៏បានដែលលោកប៉ា " ស៊ុននូញញឹមតបទៅកាន់លោកប៉ាធំរបស់ខ្លួនវិញ
     " ម៉ែដោះ អោយមេចុងភៅធ្វើតែម្ហូបបានហើយ បាយមិនបាច់ដាំទេ " លោកម្ចាស់ចនស្រដីទៅកាន់ចាស់ទុំដែលជាម៉ែដោះរបស់គាត់របស់ដល់កូនប្រុសរបស់គាត់

     " ហេតុអីទៅលោកម្ចាស់..? " ម៉ែដោះ
     " បាយមានអ្នកចាំដាំហើយ ម៉ែដោះប្រាប់តាមដែលខ្ញុំប្រាប់ទៅគឺបានហើយ " លោកម្ចាស់ចន

     " ចា៎ លោកម្ចាស់ " ម៉ែដោះតបហើយក៏ដើរចេញទៅវិញដោយនៅក្នុងបន្ទប់ទទួលភ្ញៀវពេលនេះនៅសល់តែគ្រួសារបស់រាងតូចប៉ុណ្ណោះ

     " លោកប៉ា ប៉ាតូចកូនសុំឡើងទៅខាងលើសិនហើយ " អង្គុយសុខៗ ស៊ុននូក៏ងើបឡើងស្រដីទៅកាន់លោកប៉ាទាំងពីរបស់ខ្លួនហើយក៏ដើរចេញពីបន្ទប់ទទួលភ្ញៀវឡើងទៅខាងលើបន្ទប់

     " ក្រាក " ទ្វាររបើកឡើងដោយដៃតូចបើកចូលមកហើយក៏បិទវិញ រួចក៏ដើរទៅដាក់ខ្លួនអង្គុយលើពូកឈោងយកទូរស័ព្ទដៃនៅលើតុក្បាលដំណេក មកចុចខលទៅនរណាម្នាក់

     " អាឡូ! ជុងវ៉ុន គឺយើងណា " ស៊ុននូស្រដីឡើងពេលដែលមានអ្នកទទួល
( មានការអីតើមែនទេ..? ស៊ុននូ ) ជុងវ៉ុនក៏ឆ្លើយតបតាមប្រព័ន្ធម្ខាងទៀតមកកាន់ស៊ុននូវិញ

     " ថ្ងៃនេះបងប្រុសឯង គេទៅលែងផ្ទះឯងមែនទេ..? " ស៊ុននូសួរឡើងអំពីវត្តមានរបស់ស៊ុងហ៊ុនដែលចេញទៅមុននេះ
( អត់ទេ មិនឮគាត់និយាយថាមកលែងទេ តើមានអីមែនទេ..? )

????????????????/ SUNSUN / ( Complete )Where stories live. Discover now