抖阴社区

????????????????????

Start from the beginning
                                    

        ថ្ងៃបន្ទាប់..
        វេលាពេលល្ងាចម៉ោង ៥ បានឈានចូលពេលចូលមកដល់ ខណៈរថយន្តទំនើបក៏ចរមកបញ្ឈប់ល្បឿនបង្អួតរាងសង្ហារកណ្តាលទីធ្លាខាងមុខផ្ទះវិឡាទោលមួយខ្នងដែលធ្វើឱ្យរាងកាយខ្ពស់ស្រឡះក្នុងឈុតសម្លៀកបំពាក់ដ៏ស៊ីវិល័យជះឥទ្ធិពលឡូយឆាយឡើងរហូតដល់នាំឱ្យស្រីតូចគ្រងទៅដោយឈុតស្រស់ស្អាតពណ៌ផ្ទៃមេឃស្រាល ស្ទាយដៃតូច សំពត់ខ្លីលើជង្គង់បន្តិច ស្ពាយកាបូប ឈរសម្លឹងមើលមកកាន់នាយដោយទឹកមុខចាប់មានថ្ពាល់ក្រហមព្រឿងៗមិនដឹងខ្លួន។
        “ចាំខ្ញុំយូរទេ?” ម៉ាយ៍ ដេញសំណួរទៅកាន់នាងក្រមុំហើយរំពេចនោះ ប៊ែលលី ក៏គ្រវីក្បាលតិចៗ។
        “ចាស៎មិនយូរទេ.. លោកគ្រូពេទ្យ!” អ្នកទាំងពីរតែងខ្លួនស្អាតប្លែករៀងៗខ្លួន សព្វមួយដងយើងអាចមើលឃើញតែ ម៉ាយ៍ ដែលគ្រងឈុតឯកសណ្ឋានជាលោកដុកទ័រគ្រប់ពេលវេលាជម្រើសសម្លៀកបំពាក់របស់នាយមានតែពណ៌សនិងពណ៌ខ្មៅ ប៉ុន្តែថ្ងៃនេះនាយគ្រងទៅដោយឈុតឡូយឆាយដូចជាយុវវ័យសម័យថ្មី នាយច្រកអាវយឺតពីក្នុងពណ៌ស អមដោយអាវសាច់គគីពីខាងក្រៅពណ៌សូកូឡាដិតខោខូវប៊យជើងធំរលុងពណ៌ខ្មៅនិងបំពាក់ទៅដោយវែនតាខ្មៅសង្ហារឥតទាស់ក្រសែភ្នែក។ ចំណែកឯ ប៊ែលលី ក្រៅពីសម្លៀកបំពាក់ជាបុគ្គលិកក្រុមហ៊ុននាងពុំសូវបានតុបតែងខ្លួនស្អាតៗទេ ព្រោះមិនសូវបានដើរហើរចាកចេញទៅណានោះឡើយ។ នាងពាក់អាវ Crop top ដៃតូចពណ៌ផ្ទៃមេឃ សំពត់ខ្លីពណ៌ខ្មៅស្បែកជើងប៉ាត់តាពណ៌សអមដោយសក់ទម្លាក់រំសាយវែងគួរឱ្យស្រឡាញ់ទាក់ទាញខ្សែភ្នែក ក្លិនក្រអូបរបស់នាង សាយភាយក្រអូបរហូតដល់ ម៉ាយ៍ចូលចិត្តហិតក្លិននាងបំផុតមិនជិនណាយអារម្មណ៍។
        “អ៊ីចឹងឆាប់ទៅ..” ម៉ាយ៍ ឥតរារែកចិត្តប្រញាប់ប្រញាល់ទៅបើកទ្វារឡានអញ្ជើញនាងទាំងទឹកមុខញញិមស្រស់សង្ហារទ្វេដងរហូតដល់ ប៊ែលលី គិតថាខ្លួនឯងហាក់ដូចជាមនុស្សស្រីស្អាតដែលមានសំណាងខ្លាំងបំផុតម្នាក់យ៉ាងអ៊ីចឹង។ នាងឆាប់ឡើងឡានទៅជាមួយនិងគេ បន្ទាប់មករថយន្តទំនើបក៏បានបរល្បឿនចាកចេញទៅដោយមិនរង់ចាំយូរ។
        កំឡុងពេលមកដល់ទីកន្លែងនៃការប្រគុំតន្ត្រីទាំងមូលទៅហើយ មនុស្សជាច្រើនបានចូលរួមកុះករជាច្រើនសន្ធឹកសន្ធាប់ណាស់ ព្រោះជាការប្រគំតន្ត្រីរបស់តារាចម្រៀងថ្នាក់លំដាប់ពិភពដែលល្បីល្បាញយ៉ាងខ្លាំងបំផុតនោះ។ បរិយាកាសកាន់តែអំណោយផលល្អទៅៗ ស្របនឹងពេលដែល ម៉ាយ៍ ក៏បានបណ្តើរ ប៊ែលលី ដើរចូលទៅក្នុងទីលានពហុកីឡាដ្ឋានជាតិ បន្ទាប់ពីការឆែកឆេរសំបុត្រត្រូវបានពិនិត្យមើលរួចរាល់។ អ្នកទាំងពីរស្វែងរកកន្លែងគួរសមដើម្បីបានអង្គុយសម្រាករង់ចាំដល់ពេលការប្រគំតន្ត្រីបានចាប់ផ្តើមធ្វើឡើង។ សំឡេងស្រែកហ៊ោកញ្រ្ចៀវខ្ញៀវខ្ញារបន្លឺសូរពីបណ្តារអ្នកគាំទ្ររន្ថើនឡើងអមដោយបរិយាកាសកាន់តែហ៊ឹកហាក់ជាងមុនទ្វេដង។
        ប៊ែលលី ស្រែកហ៊ោទះដៃជាមួយគេឯងហាក់ដូចជាសប្បាយចិត្តណាស់ ព្រោះនាងជាក្មេងស្រីតែម្នាក់ដែលចូលចិត្តការសប្បាយបំផុត ស្របពេលដែល ម៉ាយ៍ ក៏សប្បាយចិត្តព្រោះបានជូននាងមករកកន្លែងដែលនាងពេញចិត្ត។
        ដល់ពេលវេលា ចង្វាក់តូរ្យតន្ត្រីចាប់ផ្តើមប្រគំឡើង រន្ថើនសំឡេងភ្លេងអមដោយវត្តមានតារាចម្រៀងដ៏ល្បីល្បាញបានបង្ហាញខ្លួន គួបផ្សំនិងសំឡេងសាទរក៏ស្រែករន្ទឺយ៉ាងញាប់ញ័រដល់បណ្តារចិត្តអ្នកគាំទ្រយ៉ាងអ៊ូអរ។
        “ស្អាតខ្លាំងណាស់!” ប៊ែលលី ស្រែកសរសើរពីរូបសម្រស់របស់ Taylor Swift មើលទៅនាងជាអ្នកស្រលាញ់វិស័យតន្ត្រីនេះខ្លាំងហើយ ទើបបានជាខ្នះខ្នែងស្រែកហ៊ោនិងគេឯងដល់ម្លឹងទៅនោះ។
        “ប៊ែលលី ក៏ស្អាតដែរ..” ម៉ាយ៍ ធ្លោយមាត់សរសើរនាង ជាការពិតណាស់ ថ្ងៃនេះ ប៊ែលលី ស្អាតអស្ចារ្យក្នុងកែវភ្នែករបស់គេបំផុត។
        “លោកគ្រូពេទ្យនិយាយពីអ្វីហ្នឹង!” ប៊ែលលី ទះស្មា ម៉ាយ៍ បន្តិច បង្ហាញចរិតអៀនប្រៀនក្រហមថ្ពាល់ងាំងមិនអាចបញ្ឈប់បាន។
        “និយាយពិតមែនតើសថ្ងៃនេះ ប៊ែលលី ស្អាតបំផុត!” នាងក្រមុំរហ័សរហួនដកខ្សែភ្នែកចេញពីផ្ទៃមុខសង្ហារដែលចោលស្នាមញញិមផ្អែមល្ហែមមកកាន់នាងសឹងតែគ្រប់ពេល ទោះជាមិនសួរថានាងអារម្មណ៍យ៉ាងម៉េច ប៉ុន្តែនាងអាចឆ្លើយប្រាប់បានតាមរយៈទឹកមុខដែលក្រហមជ្រួលច្រាលប្រៀបដូចជាបានត្រូវស្រាពិន័យទៅហើយនោះ។
        “លោកគ្រូពេទ្យក៏សង្ហារដូចគ្នា!” ម៉ាយ៍ ឮនាងសរសើរគេ គេក៏ញញិមខ្ជឹប អារម្មណ៍អឹមអៀនក៏កើតមានឡើងរហូតដល់ចៀសមិនផុត។
        ការប្រគំតន្ត្រីបានចាប់ផ្តើមពីមួយម៉ោងទៅមួយទៀត ហើយគ្រប់គ្នាដែលនៅទីនេះក៏ទទួលបានអារម្មណ៍សប្បាយរីករាយគ្រប់ៗគ្នា សូម្បីតែ ប៊ែលលី មានពេលខ្លះភ្លេចខ្លួននាងក៏ឡើងរាំរែកហក់លោតកញ្ឆេង ម៉ាយ៍ មិនបានចាប់អារម្មណ៍ពីទស្សនីយ៍ភាពទាំងមូលនិងវត្តមានរបស់តារាចម្រៀងដែលមានសំឡេងពីរោះគ្របដណ្តប់ខួរក្បាលរណ្តំចិត្តរបស់គេឡើយ ប៉ុន្តែអ្វីដែលគេចាប់បាននោះគឺស្នាមញញិមនិងភាពគួរឱ្យស្រឡាញ់របស់មនុស្សស្រីដែលខ្លួនពេញចិត្ត។

??????????????????? ??Where stories live. Discover now