抖阴社区

                                    

មួយសន្ទុះGeminiក៏បានដើរមកវិញរួមទាំងខេកមួយទៀតផងដែលមានលក្ខណៈជាពណ៌ក្រហមនឹងខ្មៅរាងជាបេះដូង
«Happy Birthday To You Love» Geminiពោលពាក្យមួយឃ្លារួចក៏ដើរយឺតៗទៅរកFourthដែលពេលនេះសឹងតែរលីងរលោងទឹកភ្នែក
«ឆាប់បួងសួង ឲ្យលឿនឡើងអូនសម្លាញ់រឺអូនភ្លេចហើយថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អូន» ពាក្យផ្អែមល្ហែមចេញពីមាត់របស់Geminiពេលនេះធ្វើឲ្យFourthយំហ៊ូភ្លាមៗ ព្រោះតាំងពីគេធំដឹងក្តីមកនេះជាលើកទីមួយហើយដែលគេបានធ្វើខួបកំណើតហើយអ្នកដែលធ្វើឲ្យគឺជាប្តីរបស់ខ្លួនទៀតផង។ តាំងពីគេកើតដឹងក្តីមកFourthតែងមានអារម្មណ៍ខុសឲ្យតែដល់ថ្ងៃកំណើតរបស់ខ្លួន ព្រោះជាថ្ងៃម្តាយខ្លួនត្រូវស្លាប់ហើយរហូតពេលនេះគេក៏ភ្លេចថាថ្ងៃនេះជាថ្ងៃខួបរបស់ខ្លួនដូចគ្នា។
មិនចាំយូរFourthលើកដៃប្រណមបួងសួងទាំងទឹកភ្នែកជោគថ្ពាល់ រួចក៏ផ្លុំទៀន ពេលនេះគេរំភើបហើយនិងក្តុកក្តួលខ្លាំងណាស់
«អីយ៉ា នរណាឲ្យយំមើលចុះបាក់សម្រស់អស់ហើយ» Geminiលូកដៃទៅជូតទឹកភ្នែកដែលដាបលើថ្ពាល់Fourthថ្នមៗតែកាន់តែជូតFourthក៏កាន់តែយំលើសដើម
ផឹប~ហើយក៏ត្រូវភ្ញាក់ពេលFourthឱបគេជាប់យំខ្លាំងៗចេញមក Gemស្ងាត់តែក៏ញញឹមយ៉ាងសមកចិត្តហើយលើកដៃអង្អែលខ្នងតូចថើរៗលួងលោមFourth គេក៏បានដឹងដែរថានេះជាលើកទីមួយរបស់Fourthព្រោះគេធ្លាប់បានឮពីលោកThanaដូចគ្នា ក្នុងចិត្តក៏រំជួលលួចអាណិតខ្លះដែរ ហើយថ្ងៃនេះគេក៏តាំងចិត្តមកSurprise ហើយក៏បានផលពិតមែនព្រោះអ្នកម្ខាងទៀតកំពុងតែយំហើយ។
ការលួងលោមបន្តទៅមួយសន្ទុះធំរហូតដល់Fourthបានធូរស្រាលចិត្តខ្លះ ហើយពេលនេះគេកំពុងតែច្រតចង្ការលើបង្កាន់ដៃនៃយ៉ខាងមុខកន្លែងដែលខ្លួនញ៉ាំអីអម្បាញ់មិញ
តែខណៈនោះGemដើរមកពីក្រោយហើយឱបខ្លួនគេជាប់
«កំពុងគិតដល់ណាហើយម្ចាស់ស្នេហ៍បង» មិនត្រឹមតែសម្តីផ្អែមទេទង្វើវិញក៏ផ្អែមដែរដោយឥឡូវនេះគេបានយកអាវក្រៅធំវែងរបស់ខ្លួនមកដណ្តប់ឲ្យFourth
«កំពុងគិតថា ហេតុអីក៏ថ្ងៃនេះបងសង្ហារយ៉ាងនេះ? ដឹងទេថាអូនកំពុងតែធ្លាក់ក្នុងអន្លង់នៃភាពសង្ហាររបស់បងហើយម្ចាស់ចិត្ត»Fourthចាប់ផ្តើមលេងGeminiវិញហើយ បងអូនអ្នកអានអើយ😔
«ហ៉ឹសៗ បងក៏ឆ្ងល់ដែរហេតុអីក៏ប្រពន្ធបងស្អាតម្ល៉េះថ្ងៃនេះ? ដឹងទេថាបងកំពុងតែងប់ងល់ជាមួយអូនហើយ សឺតៗ» Geminiឱនទៅថើបថ្ពាល់ក្រអូប2-3ខ្សឺតគ្មានការខ្មាសអៀនសោះឡើយ ឯអ្នកម្ខាងទៀតបានអ៊ីចឹងសម្ងំឡើងស្ងៀមឲ្យគេថើប
«ហ៊ឺយស្រស់ស្រាយណាស់ ពេលបានថើបថ្ពាល់ក្រអូបហើយត្រជាក់ៗបែបនេះ» Geminiដាក់ចង្ការនៅជិត.ករបស់Fourth ហើយក៏សម្ងំស្រង់ក្លិនខ្លួនក្រអូបទៀតផង
«អូនមិនដែលគិតសោះឡើយ ថាបានមកផ្អែមល្ហែមជាមួយបងបែបនេះ ព្រោះនៅថ្ងៃដែលយើងភ្ជាប់ពាក្យដំបូងបងវិះតែនឹងគេងក្រៅបន្ទប់ហើយ ហ៊ឹសៗ» Fourth និយាយមកដល់ត្រឹមនេះក៏សើចស្រស់តែម្តង
«ពេលនោះអូនខូចណាស់ បងគ្រាន់តែចេញទៅងូតទឹកមួយភ្លេតក៏បិទទ្វារចោលបង បងគោះទ្វារឡើងឈឺក្រញ៉ដៃ» Geminiបិទភ្នែកនិយាយជាមួយFourthតិចៗ
«តែពេលនោះបងច្របាច់ដើមដៃអូនឡើងឈឺ អូនលាបថ្នាំឡើងពីថ្ងៃឯណោះ»
«បងចឹងមែន តែពេលនេះបងសុំទោសណា»Geminiឮបែបនេះក៏ងើបចេញពីFourthរួចក៏បែរគេមកឲ្យទល់មុខនិងខ្លួនវិញ
«មិនអីទេអូនលើកលែងទោសឲ្យបងម្ដងចុះ»
«ចឹងឥឡូវនេះបងសុំរឿងមួយបានទេ» Fourth ជ្រួញចិញ្ចើមភ្លាមបន្ទាប់ពីឮប្រយោគនេះ
«រឿងអី»
«គឺធ្វើរឿងដែលប្តីប្រពន្ធគេធ្វើ» មិនយូរស្នាមញញឹមបែបព្រានក៏ផុសឡើងលើផ្ទៃមុខសង្ហារភ្លេត
«តែព្រឹកមិញ-»
«ព្រឹកមិញគឺជាព្រឹកមិញ ឯពេលនេះយប់ហើយយើងគួរតែគិតគូរម្តងទៀត»មិនចាំFourthប្រកែកទាន់Geminiរកលេសមកបកស្រាយដើម្បីបានភ្លាម
«ចឹងបងគិតម្នាក់ឯងចុះ អាយ៎» Fourth ស្រែកចាចព្រោះសុខៗនាយក៏លើកគេបី
«បងធ្វើអីដាក់អូនចុះភ្លាម ដាក់ចុះៗ បងមិនឮអូននិយាយឲ្យដាក់ចុះទេហ្ហេស »
«កុំភ័យបងនឹងដាក់អូនចុះតែមិនមែនកន្លែងនេះទេតែក្នុងបន្ទប់របស់យើង»

To Be Continued ✨🎀
70Voteសម្រាប់ភាគបន្តណាអ្នកអាន💕






???????????????????????Where stories live. Discover now