*ទីក្រុងប៉ារីស ប្រទេសបារាំង*
ទីក្រុងប៉ារីសប្រទេសបារាំងបើកបង្ហាញអោយយើងឃើញអំពីរទិដ្ឋភាពដ៏អស្ចារ្យត្រជាក់ភ្នែកដែលជាទីដំណើរកម្សាន្តរបស់បរទេសផ្សេងៗដែលចូលចិត្តមកកម្សាន្តនៅប្រទេសយ៉ាងអាធឹកអាធមពេលក្រឡេកឃើញទីក្រុងដ៏សម្បូរបែបមួយនេះដែលមើលមិនចេះជិនណាយទាល់តែសោះទោះបីប្រទេសនេះសម្បូរទៅដោយវត្ថុបុរាណយ៉ាងណាក្ដីក៏ដោយតែវាក៏រីកចម្រើនទៅតាមសម័យកាលដូចគ្នានឹងប្រទេសនានាពេលបច្ចុប្បន្ននេះផងដែរ។
*ភូមិគ្រឹះអេស្ទើរ៉ាយ*
«សុងហ៊ុន....កាលណាបានកូនយកប្រពន្ធអោយម៉ាក់មានចៅពរនឹងគេ»លោកស្រីបែល ក៏សួរទៅកាន់កូនកម្ល៉ោះវ័យ25ឆ្នាំរបស់គាត់ដែលកំពុងតែដើរចូលមកដោយមានជំនិតដើរតាមពីរក្រោយ
«អ្នកម៉ាក់ចង់អោយខ្ញុំនិយាយប៉ុន្មានដងទៀត?»នាយសង្ហារដាក់ខ្លួនអង្គុយលើសាឡុងទល់មុខគាត់សួរដោយចងចិញ្ចើម
«នេះកូនក៏វ័យចូលជ្រេចំណែកម៉ាក់ក៏ចាស់..ឯងប្រុងអោយម៉ាក់ស្លាប់ទាំងមិនបានឃើញមុខកូនប្រសារម៉ាក់មែនទេសុងហ៊ុន!!»លោកស្រីបែល សួរទៅកូនធ្វើអោយនាយហួសចិត្តនឹងគាត់យ៉ាងខ្លាំង
«ឥឡូវខ្ញុំសួរម៉ាក់»សុងហ៊ុន ក៏ងើយមុខទៅសួរគាត់ដោយទឹកមុខមាំធ្វើអោយគាត់សម្លឹងមុខរបស់គេរង់ចាំស្ដាប់ទាំងមិនហ៊ានដកដង្ហើម
«ឆាប់និយាយមក»លោកស្រីបែល
«បើខ្ញុំប្រាប់ម៉ាក់ថាខ្ញុំមានមនុស្សស្រីដែលខ្ញុំស្រឡាញ់ម៉ាក់ព្រមទេ»សុងហ៊ុន សួរគាត់ធ្វើអោយលោកស្រីបែលរហ័សចងចិញ្ចើមឆ្ងល់មួយរំពេច
«ក្រែងកូនប្រាប់ម៉ាក់ថាមិនមានមនុស្សដែលកូនមិនត្រូវចិត្តហើយសុខៗមកសួរបែបនេះម៉ាក់~~»
«ឃើញទេ...ខ្ញុំថាហើយម៉ាក់បង្ខំអោយខ្ញុំរៀបការមានគ្រួសារដល់ពេលដែលខ្ញុំប្រាប់ម៉ាក់ក៏ប្រកែក»សុងហ៊ុន ក៏ងាកមុខទៅមើលអីផ្សេងតាមចរិកឆ្មើងឆ្មៃរបស់នាយ
«ហីយ៉ា...ម៉ាក់ប្រកែកពីរពេលណាចុះថានាងជាកូនចៅអ្នកណានេះមិនគិតថាហៅនាងមកជួបម៉ាក់ទេឬលោកកូន!!»លោកស្រីបែល ក៏រហ័សប្រកែកទើបនាយកម្ល៉ោះងាកមើលមុខគាត់ទាំងអស់សំណើច

YOU ARE READING
?????????????????????
Short Story??????????????????????????????????????????????????????????????????????????....!!