បន្ទាប់ពីរប្រាប់ម៉ែដោះនឹងអេម៉ាហើយរាងក្រាស់ក៏ដើរមកបន្ទប់ក្រោមដីដែលមាននៅខាងក្រោយភូមិគ្រិះដែលមានចម្ងាយឆ្ងាយពីរភូមិគ្រិះគួរសមដោយមានផ្លូវចូលក្នុងព្រៃមនុស្សមិនស្គាល់អាចនឹងមិនដឹងថាមានអ្វីក្នុងនឹងនោះទេព្រោះឃើញថាវាជាព្រៃក្រាស់តែប៉ុណ្ណោះមិនអាចមើលឃើញបន្ទប់ក្នុងនឹងនោះទេ។
*ក្រាក~~~~*
«យ៉ាងមិចហើយអុីង...»សុងហ៊ុន ក៏ដើរមកសួរស្រីបម្រើធ្វើអោយនាងងើបមុខមើលមុខនាយទាំងរំភើបព្រោះគិតថានាយនឹងមកជួយនាង
«ហ្ហឹក..លោកម្ចាស់មកជួយខ្ញុំចេញពីរទីនេះមែនទេ»អុីង សួរទៅកន់រាងក្រាស់ទាំងទឹកភ្នែកប៉ុន្តែនាងត្រូវគាំងភ្លាមៗពេលលឺប្រយោគរបស់រាងក្រាស់
«យើងមកសម្លាប់នាងនោះអី»សុងហ៊ុន បន្លឺទាំងញញឹមស្រស់តែស្នាមញញឹមមួយនឹងគឺឃៅខ្លាំងណាស់ឃើញហើយអត់នឹងព្រឺព្រួចមិនបាន
«.............»គាំងនឹងប្រយោគរបស់រាងក្រាស់
«អ្នកណាអោយនាងលើកដៃទះកំផ្លៀងប្រពន្ធរបស់យើងរហូតដល់ចេញឈាម»សុងហ៊ុន លើកដៃច្របាច់ថ្គាមរបស់នាងមួយទំហឹងធ្វើអោយនាងឈឺរហូតដល់ចេញទឹកភ្នែក
«ហ្អឹក...ព្រោះតែ~~~»
«ព្រោះតែអីនិយាយមក!!»សុងហ៊ុន ក៏ច្របាច់ថ្គាមនាងកាន់ខ្លាំងធ្វើអោយនាងស្រក់ទឹកភ្នែកមកម៉ាត់ៗព្រោះតែឈឺ
«ខ្ញុំស្អប់វា...ផាច់*»នាងហាមាត់និយាយមិនទាន់នឹងស្រួលបួលផងក៏ត្រូវរាងក្រាស់ទះនាងមួយដៃធ្វើអោយនាងងាកមុខទៅម្ខាងតាមកម្លាំងដៃទះរបស់នាយមួយទំហឹង
«នាងគ្មានសិទ្ធហៅប្រពន្ធរបស់យើងថាវានោះទេ»សុងហ៊ុន ក៏បន្លឺឡើងទាំងខឹងដល់ថ្នាក់ផ្ទៃមុខសម៉ដ្ឋរវស់នាយប្រែជាក្រហមដោយសារឈាមឡើងមកភ្លាមៗដោយសារតែកំហឹង
«អ្នកណាអោយវាដណ្ដើមលោកម្ចាស់ចេ~~~»
*ផាំង/ផាំង*សំឡេងកាំភ្លើងក៏ហោះទម្លុះកណ្ដាលថ្ងាស់នឹងបំពង់ក.របស់នាងអោយដាច់ខ្យល់ងាប់ភ្លាមៗចំណែកឯឈាមក៏ហូរខ្ទាតពេញបន្ទប់នៅទីនេះទាំងមូល

YOU ARE READING
?????????????????????
Short Story??????????????????????????????????????????????????????????????????????????....!!