ពេលចូលមកដល់បន្ទប់រាងក្រាស់ប្រញាប់ពរកាយល្អិតយកទៅក្នុងបន្ទប់លាងដៃគេចេញព្រោះជាប់ស្អិតសុទ្ធតែទឹកស្រ្តបឺរីដែលគេបានញុាំ។
«គេងណាអូនយប់ហើយ»សុងហ៊ុន ក៏ដាក់អាល្អិតនៅលើពូកទើបឡើងមកគេងក្បែរនាយតូចរហ័សដាក់ក្បាលគេកើយលើដើមដៃរបស់នាយចំណែកឯដៃម្ខាងទៀតក៏លើកមកអោបចង្កេះតូចជាប់
«ក្រអូបណាស់..ហិហិ»ជេយ៉ុន ក៏រុលខ្លួនចូលទៅក្នុងដើមទ្រូងហាបមាំរបស់នាយសង្ហារទាំងញញឹមស្រស់នូវពេលបានស្រង់ក្លិនក្រអូបជាបុរសនាយរួចហើយ
«ឆាប់គេងទៅនៅលេងដល់ណាទៀត...*ផាច់*»សុងហ៊ុន ថាហើយក៏លើកដៃទះកំប៉េះគូទទន់ៗរបស់ក្មេងល្អិតធ្វើអោយគេពេបមាត់ឡើងភ្លាមៗព្រោះតែឈឺនេះនាយវាយមិនថ្នមដៃនោះទេ ហុឹក....!!
«មិចមកវាយគូទអូនចឹង..ហ្ហឹក...ឈឺណាស់»ជេយ៉ុន ងើយសម្លឹងមុខរាងក្រាស់ទាំងពេបមាត់កល់ទឹកភ្នែក
«អ្នកណាអោយអូនក្បាលខូចមិនគេងធ្វើអី!!»សុងហ៊ុន មិនចាញ់ចិត្តក៏អោនទៅសួរគេវិញ
«អូនងងុយអូនគេងហើយ»ជេយ៉ុន ក៏ខាំមាត់ដាក់នាយបើកភ្នែកកូនឆ្កែធំៗរបស់គេយ៉ាងថ្លែឃើញហើយគួរអោយអស់សំណើចជាងខ្លាចទៅទៀត
«បើមិនចង់ត្រូវយើងវាយតទៀតទេ...អូនឆាប់គេងទៅ...សឺត»សុងហ៊ុន ក៏អោនទៅថើបថ្ពាល់របស់រាងតូចមួយខ្សឺតៗទើបគេសំងំបិទភ្នែកគេង
បន្ទាប់ពីរឃើញរាងតូចគេងលក់ហើយរាងក្រាស់ក៏ចាប់ផ្ដើមងើបចេញព្រមទាំងលើកក្បាលរបស់គេស្រាលៗអោយគេងលើខ្នើយវិញម្ដងទើបនាយបង្ហួសទៅតុធ្វើការរបស់នាយមើលការងារបន្ត។
*តឺង~~~*
(ចៅហ្វាយនេះគឺជារូបរបស់លោកហានសូដែលចូលមកលេងល្បែងក្នុងកាសុីណូរបស់យើង ទាន)មៃឃើល ក៏ផ្ញើររូបមួយសន្លឹកចូលមកក្នុងសារអោយរាងក្រាស់ទាញមកមើលក៏ឃើញគេសរសេរសារមក
«ល្អ...ឯងពង្វក់គេអោយឈ្នះពីរទៅបីដៃសិនទៅចាំចាត់ការតាមក្រោយ»សុងហ៊ុន សរសេរសារបណ្ដើរញញឹមចុងមាត់បណ្ដើរព្រោះបន្តិចទៀតនាយមានអ្វីលេងថ្មីកំដរអារម្មណ៍ទៀតហើយ

YOU ARE READING
?????????????????????
Short Story??????????????????????????????????????????????????????????????????????????....!!