抖阴社区

                                    

«ខ្ញុំមិនយកមកជួបម៉ាក់នោះទេ"សុងហ៊ុន ឆ្លើយឡើងធ្វើអោយលោកស្រីបែលសម្លឹងមើលមុខនាយទាំងពេបមាត់ជ្រេញ ស្អីណាស់ណាបានជាហាមមិនអោយគាត់ឃើញមុខនាង

«ជ្រេញរឹកឯងណាអាកូនចម្កួត»លោកស្រីបែល ក៏ពេបមាត់ថាអោយនាយរួចក៏លើកទឹកតែមកក្រេបតិចៗទាំងភ្នែកសម្លឹងមើលមុខកូនកម្ល៉ោះគាត់មិនព្រិច

«លោកប៉ាកាលណាមកពីរកូរ៉េវិញម៉ាក់»សុងហ៊ុន ក៏ងាកមកសួរម៉ាក់នាយទើបលោកស្រីបែលទម្លាក់ពែងតែចុះនិយាយជាមួយនាយ

«ប៉ារបស់ឯងថាប្រហែលមួយអាទិត្យទៀត»លោកស្រីបែល នាយក្រាស់លឺហើយក៏ងក់ក្បាល

{Skip}

«ន៎ែ...ដើរចាំយើងបន្តិចទៅមើល»ជេយ៉ុន ក៏ស្រែកឡើងឃាត់ដំណើរមិត្តព្រោះគេនេះដើរប្រញាប់ៗមិនដឹងថាប្រញាប់ទៅណាគេឯណេះជើងខ្លីរត់តាមសឹងមិនទាន់

«រវល់តែចាំឯងយើងខាតពេលស្លាប់ហើយ»ស្វីឈែល ក៏ងាកមកស្ដីអោយរាងតូចព្រោះតែគេប្រញាប់ទៅផ្ទះព្រោះខ្លាចប្ដីមកច្របាច់ក.ពេលមិនឃើញគេនៅផ្ទះ

«នាងខ្ទើយចង្រៃនេះ»ជេយ៉ុន ក៏ជេទៅមិត្តរបស់ខ្លួនពេលឃើញគេឡើងឡានក្រុងទៅបាត់ធ្វើអោយគេពេបមាត់រកយំឡើងភ្លាមៗពេលឃើញគេទៅចោល

«ហ្ហឹក...ខ្លាចខ្មោចណាស់ម៉ាក់អើយ»ជេយ៉ុន ថាហើយក៏ត្របាញ់ជើងខ្លីៗរបស់គេរត់កាន់តែលឿនព្រោះនេះគេកំពុងតែដើរមកដល់កន្លែងវាលកប់ខ្មោច

*បឹប.....*

«អួយ...ជួយផងខ្មោចលង...ហ្ហឹក...កុំលងខ្ញុំអី»ជេយ៉ុន ក៏ដួលអុកគូទពេលដែលខ្លួនរត់ប៉ះរបស់រឹងៗដូចដុំថ្មទើបប្រញាប់លើកដៃសំពះស្រែកយំទាំងញ័រមាត់

«ងើបមកយើងមិនធ្វើស្អីឯងទេ»បុរសសង្ហារដែលត្រូវរាងតូចរត់បុកមុននេះក៏រហ័សបន្លឺឡើងទើបគេងើយមុខមើលទាំងដង្ហក់ដោយសារតែយំ

«ហ្ហឹក...អត់ទេ..ហ្ហឹក..លោកកុំលេងក្មេងក្រីក្រដូចខ្ញុំអីសុំអង្វរ...ហ្ហឹក»ជេយ៉ុន ស្រែកយំទាំងញ័របបូរមាត់ព្រោះតែខ្លាចហើយនៅខ្យល់ត្រជាក់ៗមកប៉ះនឹងខ្លួនរបស់គេទៀតព្រឺសម្បុរកាន់ខ្លាំង

?????????????????????Where stories live. Discover now