抖阴社区

?????? ??????????????????????????????????????

Start from the beginning
                                    

«យកខ្មោចនាងទៅបោះអោយដេនខលសុីទៅ»សុងហ៊ុន ថាហើយក៏ដើរចេញទៅដោយមិនភ្លាចបញ្ជាអង្គរក្សនៅទីនោះអោយសពរបស់អុីងបោះទៅអោយឆ្កែចចកពណ៌ខ្មៅដែលនាយចិញ្ចឹមនោះសុី

{SKIP}

«អួយ...លោកម្ចាស់ទិញទាំងផ្សារទេដឹងនេះ»អេម៉ា ក៏បន្លឺឡើងទាំងហត់ព្រោះនាងអង្គុយរៀបតាំងពីរមេឃនៅភ្លឺរហូតដល់ងងឹតតែមិនទាន់ហើយទៀត

«ម្ចាស់តូចពាក់នឹងលាបអស់ឬអត់ទេ»ម៉ែដោះ និយាយបណ្ដើរដៃកំពុងហែកថង់យកសម្លៀកបំពាក់បណ្ដើរចំណែកអ្នកបម្រើនាំគ្នារៀបរបស់ផ្សេងៗទៀត

«អាវនេះពាក់មួយជីវិតមិនអស់ផង»អ្នកបម្រើម្នាក់និយាយទាំងដៃកំពុងតែរៀបស្បែកជើងដាក់ទូព្រោះពេលនេះពួកគេកំពុងតែអង្គុយរៀបរបស់នៅក្នុងបន្ទប់ដាក់របស់របរសម្រាប់រាងក្រាស់នឹងរាងតូច។

«ប្រញាប់បន្តិចទៀតរួចហើយ»ម៉ែដោះ ថាហើយពួកគេក៏បន្តរៀបចំរហូតដល់រួចរាល់ទើបចេញមកវិញក៏ឃើញរាងក្រាស់កំពុងតែគេងលើគ្រែអោបរាងតូចយ៉ាងជាប់ទាំងពាក់អាវឃ្លុំមើលទៅទំនងដូចជាងូតទឹកហើយ

«លោកម្ចាស់របស់រៀបរួចហើយ»ម៉ែដោះ ក៏ញញឹមដាក់នាយបន្តិចទើបរាងក្រាស់ងក់ក្បាលមុននឹងលើកដៃចង្អុលទៅតុសម្អាងដែលមានលុយក្រដាសមួយរយដុល្លារប្រមាណប្រាំសន្លឹកទុកអោយពួកគាត់ចែកគ្នា....

«ម៉ែដោះយកលុយនោះចែកគ្នាចុះ»សុងហ៊ុន ក៏ងើបដើរទៅយកលុយនោះអោយគាត់

ចំណែកម៉ែដោះគឺមិនហ៊ានទទួលនោះទេព្រោះថាវាច្រើនខ្លាំងណាស់គ្រាន់តែនាយអោយគាត់មករស់នៅមានកន្លែងស្នាក់នៅនឹងហូបចុកគ្រប់គ្រាន់ពេកហើយ

«ប៉ុន្តែលោកម្ចាស់ម៉ែដោះថាយក~~~»

«ម៉ែដោះយកទៅចែកគ្នាទៅបើមិនចង់អោយខ្ញុំខឹង»សុងហ៊ុន ស្រដីទាំងមុខមាំរួចក៏យកលុយទៅញុកចូលទៅក្នុងដៃរបស់គាត់ហើយក៏ឡើងទៅលើពូកអោបរាងតូចវិញ

«ពួកយើងអរគុណលោកម្ចាស់ហើយ»ម៉ែដោះនឹងអ្នកបម្រើអោនគោរពនាយហើយក៏នាំគ្នាដើរចេញទៅទុកពេលវេលាអោយពួកគេមានពេលជាមួយគ្នា...

?????????????????????Where stories live. Discover now