(បាទ..ទទួលបញ្ជា)មៃឃើល ថារួចក៏ទៅធ្វើតាមបញ្ជារបស់ចៅហ្វាយនាយ
«ហុឹស...តាកញ្ចាស់ហានសូនឹងគ្មានលើលោកទៀតនោះទេចាប់ពីរថ្ងៃស្អែកទៅ»សុងហ៊ុន ថាហើយក៏ងាកមកទៅមើលឯកសាររបស់នាយបន្ត
*ព្រឹកថ្ងៃថ្មី~~~~
ពេលព្រឹកក៏ឈានដូចរាល់ដងប៉ុន្តែប្លែកត្រង់ថ្ងៃនេះរាងតូចស្លៀកពាក់ជាឈុតសិស្សសាលាមិនជាអាវធម្មតាដូចនៅផ្ទះកាលពីរម្សិលមិញនោះទេព្រោះតែគេត្រូវទៅរៀនវិញនោះអីគេខានទៅសកលពីរថ្ងៃហើយ។
«Daddy....»ជេយ៉ុន ក៏រត់ទៅរករាងក្រាស់សុងហ៊ុនដែលកំពុងតែអង្គុយក្រេបកាហ្វេមើលកាសែតនោះនាំអោយនាយសង្ហាររហ័សបែរមុខទៅរកប្រភពសម្លេង
«Baby...Good morning muach»សុងហ៊ុន ក៏អោនទៅថើបថ្ពាល់ក្រពុំរបស់រាងតូចទើបចាប់គេអោយមកអង្គុយលើភ្លៅរបស់នាយដើម្បីអោយគេញុាំអាហារមុននឹងទៅសាលា
«ម៉ែដោះមានអ្វីញុាំទៅព្រឹកនេះ»អាល្អិតជេយ៉ុនឬក៏ម្ចាស់តូចនៃវិមានរបស់កូនប្រុសត្រូលអេស្ទើរ៉ាយក៏ងាកទៅសួរម៉ែដោះដែលនៅក្បែរនឹង
«ព្រឹកនេះម៉ែដោះធ្វើបបរគ្រឿងសមុទ្យអោយម្ចាស់តូចញុាំនឹងផ្លែបីមុខដូចគ្នា»ម៉ែដោះ ក៏ដើរទៅដួសបបរដាក់ចានអោយគេទាំងញញឹមបន្ទាប់មកអេម៉ាក៏លើកផ្លែឈើដែលម៉ែដោះចិតកាលពីរព្រឹកមិញនោះយកមកអោយកាយតូច
«ឆាប់ញុាំបបរនឹងផ្លែឈើអោយអស់ទៅម្ចាស់តូច»អេម៉ា ក៏លើកដៃច្បិចថ្ពាល់របស់រាងតូចបន្តិចតែក៏ត្រូវដកចេញវិញយ៉ាងលឿនពេលក្រឡេកឃើញក្រសែរភ្នែកលោកម្ចាស់កំពុងសម្លឹងមើលនាង
«អរគុណម៉ែដោះនឹងបងអេម៉ាហើយ»ជេយ៉ុន ថាហើយក៏ចាប់ផ្ដើមញុាំអាហាររបស់គេទាំងមានដៃមាំអោបចង្កេះជាប់
«សឺត....»សុងហ៊ុន ក៏អោនទៅថើបថ្ពាល់មានសាច់ប៉ោងៗនោះមួយខ្សឺតយ៉ាងវែងពេលគេញុាំបែបនេះថ្ពាល់គេរីកក្រអាញគួរអោយចង់ខាំណាស់(អ៊ួក🤢)
បន្ទាប់ពីរញុាំអាហរឆ្អែតអស់ហើយរាងតូចក៏ត្រូវរាងក្រាស់លើកពរដើរចូលទៅខាងក្នុងឡានទាំងមានអង្គរក្សឈុតខ្មៅម្នាក់កាន់កាបូបធ្វើការនឹងកាបូបរៀនរបស់រាងតូចដើរតាមពីរក្រោយ។

YOU ARE READING
?????????????????????
Short Story??????????????????????????????????????????????????????????????????????????....!!
?????? ????????
Start from the beginning