«ពេលទៅដល់សាលាកុំញុាំអ្វីផ្ដេសផ្ដាសដឹងទេ»សុងហ៊ុន ក៏លើកដៃអង្អែលក្បាលជេយ៉ុនទាំងគ្រឺតខ្នាញ់ដោយមិនភ្លេចភ្ជាប់ប្រយោគបារម្ភមកផងដែរ
«អូនដឹងហើយ»ជេយ៉ុន ក៏ងក់ក្បាលទើបពេលនោះរាងក្រាស់ក៏ដកកាបូបលុយរបស់នាយយកលុយសុទ្ធនឹងកាតខ្មៅដែលយើងអាចដឹងថាកាតមួយនោះមានលុយចំនួនច្រើនយកមកដាក់នៅលើដៃរបស់រាងតូច
«យកលុយនឹងកាតនេះទុកពេលអូនត្រូវការឬចង់ទិញអ្វីដែលអូនចង់ទៅ»សុងហ៊ុន ក៏បន្លឺឡើងធ្វើអោយកាយតូចសម្លឹងមុខនាយទាំងពេបមាត់
«ហ្អឹក.....»ថាមិនទាន់ផុតមាត់ផងអាល្អិតភ្នែកកូនឆ្កែក៏ពេបមាត់យំឡើងភ្លាមៗមិនមែនយំព្រោះឈឺចាប់អ្វីនោះគឺគេយំព្រោះតែក្ដីរំភើបទៅវិញទេ
«មិចក៏អូនយំ...អ្នកណាអោយអូនតូចបងសម្រក់ទឹកភ្នែកបែបនេះទៅវិញ»សុងហ៊ុន ថាហើយក៏លើកដៃជូតទឹកភ្នែកចេញពីរថ្ពាល់ុំានសាច់នោះចេញកុំអោយវាហូរមកទៀត
«អូនយំព្រោះរំភើបពេក»ជេយ៉ុន ក៏សើចស្ញេញដាក់រាងក្រាស់វិញបន្ទាប់ពីរយំហើយ
ចំណែករាងក្រាស់គ្មានអ្វីក្រៅពីរហួសចិត្តទេទើបនាយយកលុយនឹងកាតដែលអោយរាងតូចមុននេះយកទៅដាក់ក្នុងកូនកាបូបតូចរូបតុក្កតាឆ្កែរបស់គេហើយក៏ដកទូរស័ព្ទសេរីទំនើបដែលមនុស្សគ្រប់វ័យប្រើទូទាំងពិភពលោកនោះអោយរាងតូចបានឃើញហើយបើកភ្នែកធំៗព្រោះតែរបស់មួយនឹងហើយដែលគេចង់បាននោះ។
«ស្រឡាញ់ទេ!»សុងហ៊ុន លើកទូរស័ព្ទយកមកដាក់ពីរមុខរាងតូចទើបគេងក់ក្បាលញញឹមពព្រាយ
«ស្រឡាញ់ខ្លាំងណាស់..លោកប្ដីអោយអូនមែនទេ?»ជេយ៉ុន ក៏ងាកមកសួរនាយបញ្ជាក់ទើបនាយងក់ក្បាលមុននឹងយកទូរស័ព្ទនោះពីរដៃនាយមកកាន់បើកមើលមិនចាំស្អែក
«យើងបានបង្កើតកម្មវិធីនឹងភ្ជាប់លេខទូរស័ព្ទរបស់យើងរួចហើយ...បើអូនមានបញ្ហាអីអាចខលមកបាន»សុងហ៊ុន ក៏ប្រាប់រាងតូចទើបគេងក់ក្បាល
«អូនស្រឡាញ់ដេតឌីជាងគេ...ជុប៎ៗ»ជេយ៉ុន ថារួចក៏អោនទៅថើបលើបបូរមាត់របស់រាងក្រាស់ពីរខ្សឺត

YOU ARE READING
?????????????????????
Short Story??????????????????????????????????????????????????????????????????????????....!!
?????? ????????
Start from the beginning