抖阴社区

?????6

219 34 2
                                    

#ភរិយាលោកម៉ាហ្វៀ

ភាគទី6:តើបងគួរតែចាប់ផ្ដើមជាថ្មីក្នុងពេលនេះទេ ??

1ឆ្នាំកន្លងផុតទៅ....

ពេលវេលាពិតជាដើរលឿនណាស់ ធ្មិចបើកៗក៏កន្លងទៅ1ឆ្នាំបាត់ទៀតទៅហើយ។ពេលនេះទំព័រថ្មីនៃជីវិតហ្វូតត្រូវបានផ្លាស់ប្ដូរទាំងស្រុងខុសពីមុនដាច់ស្រឡះ។គេមានជីវិតដ៏ប្រសើរលើអ្វីដែលគេជ្រើសរើសនឹងស្រឡាញ់ ចំណែកប៉ាម៉ាក់នាងក៏យល់ពីនាងកាន់តែច្បាស់ដូចគ្នា។ឯប្អូនប្រុសរបស់នាងពេលនេះក៏ធំច្រើនហើយ  ពេលនេះគេក៏មានអាយុ14ឆ្នាំផងដែល។

ពេលវេលាកាន់តែទៅមុខ មិនអាចថយក្រោយវិញបាននោះទេ អ្វីដែលអាចបោះចោលបានក៏បោះវាចោលហើយស្រវាយករបស់ថ្មីខ្លះទើបបាន។វាប្រៀបដូចទៅហ្នឹងសៀវភៅចាស់មួយក្បាល បើអានហើយឈឺចាប់កុំបន្តអានទៀតអីគួររកសៀវភៅថ្មីមកជំនួសនឹងជាចំណងជើងដ៏ល្អបំផុត។

ថ្ងៃនេះជាពេលវេលាដ៏ល្អសម្រាប់មនុស្សម្នាក់ ដែលពូកែគ្រប់យ៉ាង ល្អទាំងព្រម តស៊ូជម្នះគ្រប់ឧបសគ្គមិនថាហត់នឿយយ៉ាងណា៎ឡើយ។ហ្វូត ហ្វាថាយ៉ា អាយុ23ឆ្នាំជាម្ចាស់ហាងលក់សៀវភៅប្រលោមលោកដ៏ធំប្រចាំខេត្តឈៀងម៉ៃ។រយៈ1ឆ្នាំទៅហើយដែលនាងបានពង្រឹងខ្លួនឯងឲ្យរឹងមាំព្រមទាំងធ្វើឲ្យខ្លួនឯងលេចធ្លោបំផុត ។

ថ្ងៃនេះប៉ាម៉ាក់ ប្អូនក៏បាននៅជុំគ្នាកំពុងប្រារព្ធពិធីខួប1ឆ្នាំរបស់ហាងនាងដូចគ្នា។

ស្រីស្រស់ស្ថិតនៅក្នុងឈុតរ៉ូបពណ៍សរសាមញ្ញតែស្រស់ស្អាតខ្លាំង កំពុងតែឈរនៅមុខរោងដើម្បីទទួលភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួម។

អ្នកស្រីហ្វីនដែលជាម្ដាយនាងបង្កើតឃើញភ្ញៀវមកច្រើនណាស់ទៅហើយក៏ប្ដូរឲ្យនាងទៅសម្រាកសិនទុកឲ្យគាត់ទទួលជំនួស។

«ទៅក្នុងញុាំអីទ្រាប់ពោះសិនទៅ ទុកទីនេះឲ្យម៉ាក់ជាអ្នកមើលខុសត្រូវវិញណា៎!!»គាត់មានប្រសាសន៍ទាំងស្រទន់ វាមានរយៈពេល1ឆ្នាំហើយដែលគាត់តែងតែលួងលោមប្រើសម្ដីផ្អែមដាក់នាងមិនដែលប្ដូរទេ។

«ចាស៎ម៉ាក់!!»នាងតបទាំងញញឹមមុននឹងចូលទៅខាងក្នុងបាត់។

នៅសល់តែលោកឌួន នឹងភរិយាទេដែលចាំទទួលភ្ញៀវជំនួសកូនស្រី។

????????????????Where stories live. Discover now