#ភរិយាលោកម៉ាហ្វៀ
ភាគទី9:គូរដណ្តឹង
«អុឹម.....»បបូរមាត់ក្រាស់បម្រុងហ្នឹងអោនទៅថើបបបូរមាត់តូចនោះទៅហើយ ប៉ុន្តែនាងរហ័សជាងយកដៃបាំងយ៉ាងលឿនមិនឲ្យគេប៉ះបានឡើយ។
«លោក ??»នាងប្ដូរការហៅពីគំរោះគំរើយមកទន់ភ្លន់ម្ដង។
ជេមឮហើយក៏ញញឹមបន្តិចដាក់ខ្លួនអង្គុយចុះលើពូកទន់ល្មើយ ហើយទាញនាងឲ្យអង្គុយចុះលើភ្លៅទើបស្រដីឡើង÷
«កុំហៅបងបែបនេះ ស្ដាប់មើលទៅឆ្ងាយណាស់!!»គេអោបនាងយ៉ាងណែន របៀបអន់ចិត្ត។
«ចុះឲ្យហៅយ៉ាងណា៎ បើខ្ញុំមិនដែលតាំងស្គាល់លោកផងហ្នឹង ម្ដងក៏អត់ដែល!!»ហ្វូត
«ហៅបងនោះអី!!»នាយញញឹមច្រឡឺម។
«បានហើយៗ ខ្ញុំចង់ទៅផ្ទះ លោកឲ្យខ្ញុំទៅវិញបានទេ ??»ទៅផ្ទះៗ តើនាងដាច់ចិត្តទៅចោលគេដែលឬ ??
«កុំភ័យ ផ្ទះបងគង់តែជូនទៅទេ ហៅបងថាបងមួយម៉ាត់ក៏បាន!!»សូមណូមពរដដែលៗនៅតែបន្លឺឡើង ហុឺយ ញុាំញីជីវិតនាងម្ល៉េះនៀក។
«ប-បង....»
«ជេមីណាយ៍!!»
«ជេមហ្ហេស៎ ??ពិរោះម្ល៉េះ!!»ស្នាមញញឹមស្រស់ផុសឡើងលើផ្ទៃមុខម៉ដ្ឋរលោងដោយមិនដឹងខ្លួន បណ្ដាលឲ្យជេមភ្លឹកភ្លាំងលង់នឹងស្នាមញញឹមមួយនេះលែងកម្រើកខ្លួនទៅហើយ។
«ពិតមែនហ៎ ??»នាយធ្វើជាសួរ ក៏ព្រោះចង់ឃើញនាងញញឹមឲ្យបានច្រើនជាទីបំផុត។
«ចាស៎!!»អាយុគ្រាន់តែជាតួរលេខ តែសម្រស់ សម្លេង នឹងការសុីជោនៅក្មេងដដែល។🤣
គ្រូក~~~
(មកឃ្លានអីពេលនេះអាក្រពះសន្សំរឿង!!)មិនត្រឹមតែមិនចង់ឮទេ គឺថាជេរក្នុងចិត្តយកតែម្ដង។
«អូនឃ្លានហើយមែនទេ ??»នាយសួរទាំងដៃកំពុងតែអង្អែលសក់នាងលេង។សរសៃរសក់នាងទន់ល្មើយ នឹងក្រអូបក្លិនផ្កាម្យ៉ាងឈ្ងុយពេញច្រមុះតែម្ដង។
«.....»នាងមិនឆ្លើយរួចក៏ងក់ក្បាលតិចៗបញ្ជាក់ថាឃ្លានហើយ។ទើបជេមឲ្យនាងងូតទឹកនឹងផ្លាស់ប្ដូរសម្លៀកបំពាក់រួចនឹងទៅញុាំតាមក្រោយ។
ឈៀងម៉ៃ...
ត្រឡប់មកកាន់ហាងរបស់ហ្វូតម្ដង
សម្លេងបោកប្រាស់របស់របរបន្លឺឡើង ស្របពេលនាងតូចដែលមកកាលពីថ្ងៃមិញចេញមកល្មម។
ប្រាវ!!!!!!
«នែ៎ នាងធ្វើស្អីហ្នឹង ??»នាងសួរទាំងឆ្ងល់ក៏ព្រោះតែរបស់របស់បែរទៅជារាយប៉ាយពេញទាំងហាង។
«មីស្រីនោះនាំប្ដីយើងទៅណា៎ហើយ ឆាប់ឲ្យវាមកជួបយើងភ្លាម!!»គេស្រែកក្ដែងៗសួររកប្ដី តើប្ដីនាងជាអ្នកណាមិចក៏មកស្រែកឡូឡាឥតកេរ្តិ៍ខ្មាសនៅហាងមិត្តគេបែបនេះ។
«កុំដាច់សាច់ដាក់មិត្តយើងវើយ៎ ហើយប្ដីនាងឯងទៅណាយើងមិចនឹងដឹង!!»
«នាងឯងជាអ្នកណាឆាប់ថយចេញ យើងចង់ជួបតែមីចង្រៃយ៍នោះទេ!!»សម្ដីកោកៗ ធ្វើឲ្យអ្នកដែលឈរមើលនេះជ្រេញខ្លាំងបើតាមមើលទើប18អីទេតែឈ្លើយកប់លេខដូចគ្មានអ្នកប្រដៅ ហើយនៅមកស្រែកជេរកម្រេចរបស់របរគេដូចឆ្កែឆ្កួតទៀត។
«យើងសេវ ណាក់ថាស៊ុន!! បើតាមមើលនាងប្រហែលជា ប្រពន្ធលោកផាវថេបតើមែនទេ ??»តាមការចងចាំរបស់នាងពិតជាត្រឹមត្រូវព្រោះកាលពីមួយឆ្នាំមុនហ្វូតបានផ្ញើររូបថតការពួកគេទាំង2ឲ្យមើលដូចគ្នាទើបចងចាំមុខមកទល់ពេលនេះ។
«មែនគឺយើង!!»
«ហុឹសៗ.....»សម្លេងសើចរបស់សេវក៏បន្លឺឡើងធ្វើឲ្យនាងខឹងមួយរំពេចទើបប្រញាប់សួរឡើង។
«នាងសើចស្អី ??»
«ម្នាក់នៅក្មេងតែសម្ដីបាតផ្សារ ឯម្នាក់ទៀតចាស់ហើយប៉ុន្តែមុខពីរ មានអីសមគ្នាតើ!!»នាងដៀលចំៗគំយូរហើយប៉ះអ្នកណាមិនប៉ះចង់មកប៉ះមិត្តនាងហ៎ថ្ងៃនេះលេងឲ្យដឹងគ្នាម្ដងមើល។
«អ្ហាយ.....នាងឯងនឹងមិត្តនឹងហើយបាតផ្សារ ចាំលបលួចយកប្ដីយើងគ្រប់ពេល»
«នែ៎ អាម្សៀលនោះទោះជានាងបោះគេចោលតាមផ្លូវ ក៏មិត្តយើងមិនទៅរើសមកដែល កុំអំនួតពេក មីក្មេងម្សិលម្ង៉ៃ!!»
«អ្ហាយ!!...ហ៊ាននិយាយបែបនេះដាក់យើងផងហ្ហេស៎??»បញ្ចប់សម្ដីភ្លាមនាងស្ទុះចូលមកទាំងខឹងមុននឹងទះកំភ្លៀងសេវ តែត្រូវនាងចាប់ជាប់ដាក់វិញឡើងទក់សាច់ឯណោះ។
«នេះយើង មិនមែនជាហ្វូត ទះយើង យើងក៏ដាក់វិញ តែថាយើងដៃធ្ងន់តិចហើយ ជាំអស់ហើយនៀក!!»សេវ និយាយទាំងខ្លោចចិត្ត បានសម្រស់នេះហើយទាក់ប្ដីប៉ុន្តែឥលូវជាំអស់ធ្វើមិចអាចចាប់ប្ដីជាប់ទៅ។
«នាងឯង...អ៊ូយ!!!!»
«អើយ!!!កូននី មិចក៏ទៅជាបែបនេះ នេះនាងធ្វើស្អីកូនស្រីយើង »សម្លេងមនុស្សចាស់បន្លឺស្របពេលរហ័សចូលមកជួយគ្រាកូនស្រី។
«ខ្ញុំឈរទេតើ មិនបានធ្វើអីនោះទេអ្នកស្រី!!»នាងឆ្លើយហីៗមុននឹងដាក់ខ្លួនអង្គុយលើតុមើលមកអ្នកទាំង2ម៉ក់ៗ។(ឌឺសាហាវ)
«ផ្ញើរទុកសិនចុះនាងឯង តោះកូនយើងទៅវិញ!!»បន្ទាប់ពីអ្នកទាំងពីរចេញផុត សេវរៀបចំរបស់របរទុករួចរាល់ទើបប្រញាប់ជិះឡានទភផ្ទះធំរបស់ហ្វូតតែម្ដង។មុនមានរឿងកើតឡើងជេមដែលត្រូវជាបងប្រុសនាងបានខលមកថាឲ្យឡើងទៅបាងកកវិញក៏ព្រោះតែស្អែកពិធីភ្ជាប់ពាក្យនឹងធ្វើឡើងតែម្ដង។
ព្រឹកថ្ងៃថ្មី...
ពិធីភ្ជាប់ពាក្យបានប្រព្រឹត្តទៅយ៉ាងរលូន ដោយម៉ាក់របស់ហ្វូតឲ្យរៀបចំតែពិធីតូចល្មមទៅបានហើយ ណាមួយចាំដល់ពេលរៀបមង្គលចាំធ្វើធំក៏បាន។
ពេលថ្ងៃភ្ញៀវដែលបានមកក៏ទៅវិញអស់នៅសល់តែបងប្អូននឹងភ្ញៀវធំៗដែលជេមអញ្ជើញមកនោះទរ។
«បងជេម ថ្ងៃនេះញញឹមបិតមាត់មិនជិតសោះតែម្ដងហើយណ៎!!»សេវលលេងនឹងបងប្រុស បន្ទាប់ពីឃើញនាយញញឹមតាំងតែពីព្រឹកមកម្ល៉េះ ធ្វើឲ្យនាងហត់ជំនួស។
«កុំបង្អាប់បង!!»
«សេវ បានហើយ កុំបង្អាប់គាត់ពេក ប្រយ័ត្នមនុស្សចាស់ខឹងទៅ»គ្រាន់តែហ្វូតនិយាយចប់គ្រប់គ្នាក៏ផ្ទុះសំណើចភ្លាម ស្នាមញញឹមហ្វូតពេលនេះគឺធ្វើឲ្យជេមរីករាយជាទីបំផុតហើយ។
ក្រោយគ្រប់យ៉ាងចប់សព្វគ្រប់ជេមបាននាំហ្វូតទៅលេងហុងកុង ដោយទុកហាងសៀវភៅឲ្យសេវនៅមើលជំនួសណាមួយនាងជាវិចិត្រករផង ល្មមៗបន្តិចទៀតនឹងតាមបងថ្លៃធ្វើជាអ្នកcover book ផងមិនដឹង។ឯនាយកម្លោះមុននឹងមកគេបានទៅជួបកូនចៅមុននឹងមកដូចគ្នា។
*នៅយប់មុនទៅហុងកុង1ថ្ងៃ*
«ឯងដឹងច្បាស់ណាស់ថាយើងគឺជាអ្នកណា ប៉ុន្តែឯងទៅតែហ៊ាន ហ៊ានបំភ្លេចអ្វីដែលយើងហាម ហើយទៅជិតនាងម្ដងជាពីរដង មើលទៅឯងលែងស្រឡាញ់ជីវិតហើយ!!»ជេមនិយាយដោយបញ្ចេញស្នាមញញឹមឃៅចេញមក គេមិនសម្លាប់ព្រមទុកពេលឲ្យកែរខ្លួនមិនតិចដងទេ ចុះម្ដេចនៅតែតាមរញ៉េរញ៉ៃជីវិតនាងទៀតបែបនេះ។
«ឲ្យខ្ញុំសុំទោសផងលោក ខ្ញុំគ្រាន់តែចង់បាននាងមកវិញនោះទេ !!»ផុន អង្វរទាំងភ័យញ័រខ្លួនព្រោះកំពុងមានកាំភ្លើងតម្រង់មករកក្បាលរបស់ខ្លួន។
ផាំង***
«ពេលវេលាឯងគ្មានច្រើនឡើយ សុបិនល្អ!!»គេគ្មានស្រណោះអ្វីបន្តិច ព្រោះឱកាសវាពិតជាគ្មានច្រើនដងឡើយ។
*ត្រឡប់មកហុងកុងវិញ*
នៅក្នុងបន្ទប់អាផាតមិនមួយកន្លែង បង្ហាញឲ្យឃើញប្រុសស្រីមួយគូរសារសងគ្នាពីនេះពីនោះមិនចេះចប់រហូតដល់រឿងពេលទំនេរតើម្នាក់ៗចូលចិត្តធ្វើអ្វី÷
«ពេលទំនេរបងចូលចិត្តធ្វើអ្វី អង្គុយផឹកកាហ្វេឬក៏...»
«គឺមើលអូន!!»បីម៉ាត់យ៉ាងខ្លីល្មមឲ្យអ្នកសួរអៀនឡើងក្រហមមុខ។
«អូនសួរពិតមែន កុំប្ដូរចម្លើយ»
«បងក៏ឆ្លើយការពិតហើយតើ»
«នេះបង.....ផាច់!!!!!»មួយដៃចំដៃមាំតែក៏អាចឲ្យប្រុសចាស់ញញឹមបានយ៉ាងមានក្ដីសុខដែល។
«បងនិយាយពិតមែនណា៎!!»
«មិនជឿទេៗ»នាងធ្វើជាគ្រវីក្បាលមិនជឿ។
«មិនជឿ តែករត់ណា៎!!»
«ហិហិ តាមមកៗ»
ពួកគេទាំង2ប្រលែងគ្នាយ៉ាងមានក្ដីសុខ ប្រាកដណាស់ថាពេលវេលាបន្ទាប់ហ្វូតនាងនឹងមានស្នាមញញឹមច្រើនដូចពេលនេះ។ព្រោះមានតែនាយម្នាក់នាងស្កប់ចិត្តហើយក៏នឹងមិនអាចស្រឡាញ់អ្នកណាផ្សេងព្រោះក្ដីស្រឡាញ់ប្រុសម្នាក់នេះច្រើនលើសលប់មកលើនាងទៅហើយ។រីករាយក្នុងការអាន✨🤍

YOU ARE READING
????????????????
Action?????????????????????????????? ?????????????????????????????????? ???????????????????????????????????????????????????????? ????? ?????????? ???????????????????