#ភរិយាលោកម៉ាហ្វៀ
ភាគទី11«មេអំបៅតូច !!»សម្លេងគ្រល៎ធំបន្លឺឡើង ធ្វើឲ្យនាងក្រមុំដែលកំពុងតែសង្ងំនៅមុខកុំឃ្យូរទ័រនោះរហ័សងាកក្រោយ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខមុននឹងកករោកសម្ដៅទៅរកម្ចាស់សម្លេងទាំងសប្បាយចិត្ត។
«អ៊ូអ៊ូ នឹកបងណាស់!!»ដៃតូចៗស្រវ៉ាអោបនាយក្រាស់ជាប់ បែកនាយតែប៉ុន្មានថ្ងៃនាងនឹកគេខ្លាំងណាស់ ។
នាយស្រវ៉ាអោបនាងវិញទាំងស្នាមញញឹមមុនហ្នឹងនិយាយឡើងដោយសម្លេងស្រាលៗជាទីបំផុត÷
«បងក៏នឹកអូនដូចគ្នា»ដៃក្រាស់លើកទៅអង្អែលសក់រលោងនោះថើរៗ ព្រមនឹងផ្ដល់ភាពកក់ក្ដៅឲ្យនាងពេញទីហើយ។
ពួកគេបន្តអោបគ្នាទាំងមានក្ដីសុខ មុននឹងលែងចេញពីការអោបហើយជជែកគ្នាពីនេះពីនោះបន្តិចទើបសេវនាងរៀបចំបន្ទប់ឲ្យនាយគេងនៅទីនេះតែម្ដង ណាមួយដាយនាងសុំច្បាប់3ថ្ងៃផងទើបបបួលនាយឲ្យនៅបានជាគ្នា។
1ខែកន្លងផុតទៅ
វានៅសល់ពេលមិនយូរទៀតទេក៏ដល់ថ្ងៃរៀបការរបស់ជេមនឹងហ្វូតហើយ ត្រឹម4ថ្ងៃទៀតវាមិនលឿនពេកនោះទេ។ចាប់តាំងពីថ្ងៃនោះមកអ្វីគ្រប់យ៉ាងហាក់ធម្មតា ហ្វូតក៏តែងតែទៅហាងរៀងរាល់1អាទិត្យម្ដងព្រោះសេវបានទៅរស់នៅភូមិគ្រឹះរបស់អ៊ូអ៊ូតាំងពីថ្ងៃនោះម្ល៉េះ។
រាងស្ដើង ស្ថិតក្នុងឈុតអាវពណ៍ស ជាមួយនឹងខោរឹបរាង កំពុងតែញាប់ដៃក្នុងការបញ្ចប់សាច់រឿងថ្មីមួយមុនថ្ងៃពិធីរៀបការឈានចូលមកដល់។នាងគ្រាន់តែចង់បង្ហើយការងារខ្លះៗតែប៉ុណ្ណោះ ព្រោះមិនចង់ឲ្យមានការងារនៅជាប់ដៃជាប់ជើងក្នុងថ្ងៃល្អ។
«ហុឺយ...»នាងដកដង្ហើមធំរៀងរាល់មួយនាទីម្ដង មិនយល់ថាហេតុអ្វីសាច់រឿងដែលនាងសរសេរលើកនេះវាបញ្ចប់ទៅដោយភាពសោកសៅដូច្នេះ ??
«បងហ្វូត កើតអីឬ ខ្ញុំឃើញបងអង្គុយមុខកុំទ្យូទ័ ដកដង្ហើមធំសឹងមួយម៉ោងទៅហើយ»ដាយ សួរទាំងបារម្ភ ព្រោះនាងភ័យខ្លាចថាហ្វូតមិនសប្បាយចិត្ត។
គេមិនមាត់អ្វីឡើយ តែក៏ងាកមកមើលមុខដាយហើយវាសដៃធ្វើសញ្ញាឲ្យនាងចេញ ខ្លួនចង់នៅស្ងៀមស្ងាត់តែម្នាក់ឯង។
ទឺង...!!
សម្លេងផ្ញើរសារមករបស់នរណាម្នាក់បានបន្លឺឡើង ទាញចំណាប់អារម្មណ៍ស្រស់ស្រី ឲ្យងាកទៅមើលភ្លាម។នៅក្នុងសារនោះគេសរសេរមកថា"បងនៅមុខហាង ចេញមកជួបបងបន្តិចបានទេ ??"អានសារចប់នាងក៏ចេញទៅភ្លាមអត់បានគិតយូរនោះឡើយ។
___________
«មានការអី ក៏ឆាប់និយាយមក!!»មិនសូញសាញឡើយ គេសួរត្រង់ៗមិនបត់បែននាំអស់សាំង ព្រោះបើមនុស្សសំខាន់ទោះបតើបែនអស់សាំងរាប់កានក៏មិនស្ដាយតែសម្រាប់គេគឺមិនមែនបែបនេះឡើយ។
«កុំរៀបការ ហ្នឹងគេតើបានទេ ??»បុរសមាឌមាំ ស្រវ៉ាចាប់ដៃស្រឡូន អង្វរ កនាងទាំងដឹងខុស។ជាការពិត គេជាផាវថេប ប្រុសម្នាក់ដែលទៅចោលនាងនៅថ្ងៃនោះទុកឲ្យស្រីម្នាក់នេះរងការប្រមាថពីអ្នកភូមិជាច្រើន តើវាមិនគ្រប់មែនទេ ទើបគេបកក្បាលមកវិញបែបនេះ ??
ស្រស់ស្រី វាសដៃគេចេញមុននឹងស្រដីឡើងដូចមនុស្សគ្មានមនោសញ្ចេតនា
«លោកមានសិទ្ធិអីមកហាមខ្ញុំ ឬមួយរឿងកាលពីឆ្នាំនោះវាមិនទាន់គ្រប់គ្រាន់សម្រាប់លោកទេ ??»គេនៅចាំច្បាស់ គ្រាន់តែមិនចង់រំឮកនាំឈឺចិត្តស្អិតទ្រូងទទេៗ ប៉ុន្តែបានជួបគេនៅថ្ងៃនេះក៏ឆ្លៀតនិយាយឲ្យស្បើយក្នុងទ្រូងតែម្ដងទៅ។
«វាមិនដូចអ្វីអូន គិតឡើយ!!»គេព្យាយាមបកស្រាយ។
«ហុឹស...ចុះលោកគិតថា ខ្ញុំនៅគិតរឿងនោះមែនទេ ??ខ្ញុំបានបំភ្លេចវាចោលហើយ កុំតាមយាយីជីវិតខ្ញុំទៀតអី ។»រាងស្ដើង ស្រដីទាំងចិត្តដាច់។
«ប៉៉ុន្តែបង----»
«គេស្រឡាញ់លោកណាស់ កុំព្រោះតែខ្ញុំក៏ចង់បកក្រោយបោះបង់គេចោលអី ស្ដាយទឹកចិត្តគេខំដណ្ដើមលោកពីខ្ញុំផង។មែនហើយ ចរិកគេគឺខាំមិនលែងទោះរបស់នោះសល់ត្រឹមឆ្អឹងគ្មានប្រយោជន៍ក៏ដោយ អញ្ចឹងលោកគួរតែចាកចេញព្រោះខ្ញុំអស់ចិត្តហើយ កមឲ្យព្រោះតែលោកហើយមានរឿងមកដល់ខ្ញុំអី»ពាក្យគេនិយាយគឺជាការពិត នាងខាំមិនលែងឡើយ បើគេនៅតែមករវល់នឹងខ្លួនបែបនេះអ្នកដែលមានគ្រោះច្បាស់ណាស់ថាជានាងនេះឯង។
ហើយវាក៏បែបនោះពិតមែន កែវភ្នែកមួយគូរកំពុងតែត្របាញ់មើលមកពួកគេទាំង2ដោយចងកំហឹង មុននឹងបើកឡានចេញទៅទាំងក្ដាប់ដៃខឹងសឹងតែបាក់ទៅហើយ។
«លើកលែងឲ្យបងម្ដង រួចត្រឡប់ក្រោយបានទេ ??»
«គ្មានផ្លូវទេ សម្រាប់មនុស្សដូចជាលោក »ម្ដងនេះមិនមែនជាសម្លេងហ្វូតឡើយ តែវាជាសម្លេងរបស់នាងក្រមុំសេវនេះឯង។ ចង់វិលក្បាលមកវិញ ចាំគោចេះហោះ ត្រីអណ្ដែងដុះស្រកាសិនទៅ ហុឹស។
«សេវ... ??»គេភ្ញាក់បន្តិច ក្រោយពីលេចវត្តមានរបស់មិត្តខ្លួនមកបែបនេះ។
អត់ភ្ញាក់ផ្អើលមិនបានទេ ព្រោះមកគ្មានឮសម្រឹបជើងសោះឡើយ។
ចំណែកឯអ្នកខាងណេះវិញ ក៏ព្រមដើរចេញទាំងសោកសៅ ត្បិតអីនៅថ្ងៃនោះនាងច្បាស់ជាឈឺដោយសារខ្លួនខ្លាំងណាស់ហើយ។សមមុខហើយ បកក្រោយគេមិនទទួល សូម្បីតែមុខក៏គេមិនទាំងចង់មើលផងទម្រាំឲ្យត្រឡប់ទៀតវាទៅរួចដែលឬទេ ??
ផែនខ្នងមាំដើរចាកចេញទៅផុត ទើបស្រីស្រស់ទាំង2ដើរត្រឡប់ចូលទៅក្នុងហាងវិញ។
«ណែ៎...មើលទៅឯងដូចសម្បូរមន្តស្នេហ៍ដល់ហើយ បែបនេះត្រូវប្រាប់បងប្រុសឲ្យពន្លឿនពេលទើបបាន»នាងនិយាយទាំងដាក់ខ្លួនគេងលើសាឡុង របៀបដូចកំពុងសញ្ជឹងគិតនូវអ្វីម្យ៉ាង។
«ស្អែកនេះល្អទេ ??»ហ្វូត បន្ថែម ចំណែកដៃកំពុងបញ្ចប់ភាគបញ្ចប់នៃរឿង។
«ឌឺ យើងហ៎ ??»សេវ ស្ទុះក្រោកយ៉ាងលឿនមកសួរមិត្ត។
«អត់ទេ »
«បានៗ បង្ហើយការងារឯងទៅ អើ ជួយហុចipadឲ្យយើងបន្តិច យើងcover bookឲ្យ ចំណងជើងផង»មុខមឹសៗតែបើបាននៅជិតអ្នកណាគឺប្រើអ្នកនោះឯង។នេះមិនដឹងថានៅក្បែរគូរដណ្ដឹងហើយគេនៅមានចរឹកចឹងទៀតឬអត់ណ៎ ??
«ហេតុអីក៏មកទីនេះ ??»ហ្វូតសួរ។
«អត់មានការងារធ្វើ មិនចង់នៅទំនេរទើបសុំអ៊ូអ៊ូមកទីនេះ ក្រែងល៎មានលុយចាយខ្លះ !!»នៅផ្ទះទំនេរៗ បើមកទីនេះធ្វើការតែបន្តិចអន់ណាស់ក៏មានលុយចូលបន្តិចបន្តួចដែល។ថ្វីត្បិតថាជាកូនអ្នកមាន តែលោកប៉ាពិតជាគម្រឹះអាចម៍ក្ដាប់ បើកុំតែមានគូរដណ្ដឹងមុខនាងជាដាច់ពោះស្លាប់មិនខាននោះទេ។
«យើងមិនមែនសេដ្ឋីទេឯង !!»
«ជិតៗហើយតើ»នាងឆ្លៀតបន្ថែមទាំងញញឹមពព្រាយ រួចក៏យកកាសមកពាក់នឹងត្រចៀកស្ដាប់ចំរៀងធ្វើរំភើយឯដៃក៏កាន់ប៊ិចipad cover bookធ្វើមិនដឹង។
ហ្វូតឃើញបែបនេះក៏បានត្រឹមតែក្រវីក្បាលតិចៗមុននឹងបន្តការងារនាងបង្ហើយ។រីករាយក្នុងការអាន🤍✨

YOU ARE READING
????????????????
Action?????????????????????????????? ?????????????????????????????????? ???????????????????????????????????????????????????????? ????? ?????????? ???????????????????