Episode 2 _អស់ភាពបរិសុទ្ធទៅមនុស្សមិនស្គាល់_
រាងតូចយំអណ្តេកអណ្តក រត់ទៅចុចប៊ូតុងជណ្តើរយន្តញាប់ស្អេក រង់ចាំទាំងអន្ទះសារ។
"ឆាប់ឡើងៗ" KooKooរអ៊ូតឿន គេស្រវេលស្រវាលបើកកាបូបយកទូរសព្ទ័ខលទៅអ្នកជាបង ពេលនេះកំពុងឆោលឡោលរកគេហើយមើលទៅ។
"ព្រះអើយ~50Misscall"
គ្រាន់តែជណ្តើរយន្តបើកទ្វាភ្លាម រាងតូចក៏ប្រញាប់ប្រញាលចូលទៅ ហើយចុចប៊ូតុងជាន់ទីមួយ ខណៈដែលដៃម្ខាងទៀតដាក់ទូរសព្ទ័ជិតត្រចៀក ចាំការឆ្លើយតបពីបងប្រុស។
ទឺតៗ...
On Phone៚
«Jungkookie!! ពេលនេះឯងនៅឯណា?? បងបារម្ភខ្លាំងណាស់!! ប្រាប់បងឥឡូវនេះJUNGKOOKIE!!»Suga
"បងប្រុស..ហ៊ឹកហ៊ឺ...មកយកខ្ញុំបន្តិចមក ខ្ញុំចាំបងមុខអគារGold" Jungkook
«អូខេ..បងទៅដល់ឥឡូវហើយ កុំទៅណាអោយសោះ»Suga
ប្រពន្ធ័ទាក់ទងត្រូវបានកាត់ផ្តាច់ KooKooយំអោបខ្លួនឯង រង់ចាំជណ្តើរយន្តចុះទៅដល់ក្រោម។
ទឺង!.
រាងតូចជូតទឹកភ្នែក ដើរកាន់ខ្សែរកាបូបណែនដៃទៅចាំអ្នកជាបងមកទទួលនៅមុខអគារ មិនដល់10នាទីផង ឡានខ្មៅសេរីទំនើបពីរបើកចូលមកបន្តបន្ទាប់គ្នា មកឈប់នៅមុខរបស់គេ។
"Koo!!"
"បងប្រុស" រាងតូចរត់ទៅអោបSugaទាំងទឹកភ្នែករហាម អ្នកជាបងក្រសោបកាយតូចរបស់ប្អូនយ៉ាងណែន ដោយក្តីបារម្ភ ភ័យស្លុនស្លោរមួយយប់ទៅហើយ ដោយសារគ្មានដំណឹងពីប្អូនប្រុស។ Sugaចងចិញ្ចើម ទាញរាងតូចចេញយឺតៗ ពេលមានអារម្មណ៍ដឹងដល់ក្លិននៅលើកាយតូច វាប្លែកខុសពីក្លិនទឹកអប់ដែលរាងតូចប្រើជាប្រចាំ។
ថែមទាំងលាយឡំជាមួយក្លិនម្យ៉ាង ដែលគេមិនចង់អោយមានលើខ្លួនប្រាណតូចមួយនេះឡើយ វាជាក្លិនស៊ិច។
"Koo..ប្រាប់បងមានរឿងអ្វីកើតឡើង?? នោះជាស្អី?" Sugaសួរទាំងតក់ស្លុត សម្លឹងទៅកញ្ចឹង.ក.ដែលសុទ្ធតែស្នាមក្រហមជាំខាំជាប់សាច់ Jungkookយំកាន់តែខ្លាំងឡើងៗ ទាញកអាវបិទបាំងស្នាមអស់ទាំងនោះ គេមានអារម្មណ៍ថាខ្មាសខ្លាំងណាស់ ពិសេសចំពោះពួកអង្គរក្ស ទោះជាពួកគេឈរបែរខ្នង មិនហ៊ានងាកមកក៏ដោយ។
