抖阴社区

??????????????????

723 31 12
                                    

Episode5 _ការមើលថែ_

ភ្នែកមូលក្រឡង់បើកយឺតៗ ទាំងមិនទាន់មានកម្លាំងនៅឡើយ ម្ចាស់កាយព្យាយាមងើបអង្គុយយ៉ាងលំបាក ភ្ញាក់និងផែនខ្នងរបស់មនុស្សមាឌធំ អង្គុយនៅជើងគ្រែ។

"អាយ៎!!!..អារោគចិត្ត!!"

KooKooស្រែកចាច គប់ខ្នើយទៅត្រូវកញ្ចឹង.ក.រាងសង្ហារពីក្រោយ ចិត្តនឹកខឹង អារឿងចាប់ថើបនោះ គួរអោយខ្មាសនិងខឹងចិត្តមែនទែន។មិនគួរណាគ្រាន់តែអាតាប៊ិននោះចាប់ថើបសោះ ភ័យដល់ថ្នាក់សម្លប់ចឹងទេ។

"ហ៊ើយ!!..ហើយយ៉ាងមិចនិង?? បើកភ្នែកមិនទាន់ក៏រករឿងហើយអ្ហេស??" Jiminអង្អែលកញ្ចឹង.ក. បែរក្រោយមកមើលមុខតូចច្រមិចទាំងហួសចិត្ត មុននិងដាក់Laptopលើតុ ដើរតាំងៗទៅរក។

"កុំចូលមក!!..កុំចូលមកជិតខ្ញុំ!!..ទៅអោយឆ្ងាយទៅ..!!"

ដៃស្រឡូនស្រឡៅលើកឃាំងឃាត់ ធ្មិចភ្នែកជិត ស្រែកខ្លាចអ្នកកម្លោះមកធ្វើបាប Jiminឈរជ្រែងហោប៉ាវខោ ក្រវីក្បាលតិចៗ របៀបមនុស្សមិនយល់ ដើរទៅអង្គុយលើសាឡុង បើកLaptopធ្វើការវិញ ហើយឆ្លៀតរអ៊ូតិចៗផង។

"ក្មេងនេះ ចម្លែកពិតមែន"

KooKooរៀបខ្លួនមិនត្រូវ បើកភ្នែកព្រិចៗមើលទៅរាងសង្ហារ មុននេះគេស្មានតែមកលូកលាន់គេទៀតហើយតើ គេភ័យសឹងស្លាប់ទៅហើយ ដើរទៅវិញតាំងពីពេលណាក៏មិនប្រាប់ អោយគេកាងដៃកាងជើងតែឯងកើត=_=

កម្លោះតូចមិនហាស្តី គេអោបភួយណែនជាប់និងដៃ ភ្នែកគិតតែសម្លឹងទៅJimin។ គេចង់ដឹងណាស់ថា ពេលនេះគេនៅឯណា?? គេមកនៅទីនោះបានយ៉ាងមិច?? ហេតុអីក៏នាំគេមក?? តែបបូរមាត់ហើបមិនរួចសោះ តមាត់តក ខ្លាចតែអាតាប៊ិនោះខឹង ចាប់ថើបទៀត។

<បើបានផឹកBanana Milkមិនដឹងល្អយ៉ាងណាទេ..នៅមាននំស៊ីណាម៉ុន នៅមានStrawberry ការ៉េមវ៉ាន់នីឡាទៀត..អូយ..គ្រាន់តែគិតក៏ឃ្លានដែរ..ខ្ញុំឃ្លានខ្លាំងណាស់!!>រាងតូចធ្វើមុខស្អុយប៉ែរ ពេបមាត់ចង់យំបន្តិចអីបន្តិច អង្អែលពោះថ្នម ពេលគិតដល់ចំណី អាការៈឃ្លាន ចង់ញាំឡើងមកភ្លាមៗទ្រាំមិនចង់បាន ក៏ដាច់ចិត្តងើបចុះពីលើគ្រែ ដើរទៅគេសស្មារាងក្រាស់តិចៗ។

You've reached the end of published parts.

? Last updated: Jun 12, 2024 ?

Add this story to your Library to get notified about new parts!

??????????????????Where stories live. Discover now