Episode 3 _កូនរបស់ខ្ញុំ ខ្ញុំនិងចិញ្ចឹមដោយខ្លួនឯង_
មន្ទីពេទ្យ៚
"មានរឿងអីកើតឡើង?? kooយ៉ាងមិចទៅហើយ?" Sugaសួរទាំងស្លុនស្លោរ ខណៈដែលកំពុងអង្គុយធ្វើការសុខៗ ស្រាប់តែអ្នកបម្រើខលមកប្រាប់ថា Jungkookមានបញ្ហា ហៅអោយមកមន្ទីពេទ្យជាបន្ទាន់។ ទ្រូងអ្នកជាបងសឹងតែប្រះស្រាំ ដោយសារប្អូនប្រុសជាទីស្រលាញ់ចូលបន្ទប់សង្គ្រោះបន្ទាន់ ទាំងព្រឹកព្រលឹម។
"មិនទាន់ដឹងទេអ្នកប្រុសធំ គ្រូពេទ្យកំពុងព្យាបាល" អ្នកបម្រើម្នាក់ដែលនៅចាំមើលរាងតូចនៅមុខបន្ទប់សង្គ្រោះឆ្លើយ ទាំងក្តីព្រួយបារម្ភពីអ្នកខាងក្នុង។
"Kooកើតអី?? ប្រាប់ខ្ញុំមក ហេតុអីមានឿងបែបនេះកើតឡើង" នាយសួរទៅ អ្នកបម្រើ។
"ខ្ញុំក៏មិនដឹងដែលអ្នកប្រុសធំ ខ្ញុំនិងAhnaឡើងទៅដាសអ្នកប្រុសតូចដូចរាល់ដង ពេលបើកទ្វាមក ក៏ឃើញគាត់ដេកអោបពោះលើការ៉ូ ហើយមានឈាម.."
"ឈាមអ្វី?? Bita??"
"ឈាមហូរតាមប្រលោះជើងគាត់" Bitaឆ្លើយទាំងរដាប់រដុប ព្រោះនៅតក់ស្លុតនៅឡើយ នាងក្រមុំសង្សៃយ៉ាងខ្លាំង តាំងពីរាងតូចចាប់ផ្តើមមានអាការៈ ឈឺនៅពេលព្រឹកប៉ុន្មានថ្ងៃដំបូងមកម្លេះ តែនាងមិនទាន់ហ៊ានប្រាកដចិត្តនៅឡើយ។
"ហេតុអីក៏មានរឿងបែបនេះកើតឡើង?" Sugaដកដង្ហើមធំ ជ្រែងចង្កេះដោយភាពតានតឹង Bitaឃើញម្ចាស់របស់ខ្លួនបែបនេះ ទប់ចិត្តមិនបានក៏និយាយពាក្យក្នុងចិត្តចេញមក..
"អ្នកប្រុសធំ ខ្ញុំមានរឿងខ្លះចង់សួរលោក" Bita
"រឿងអី និយាយមក" Suga
"លោកជឿថា មនុស្សប្រុសអាចមានផ្ទៃពោះបានទេ??" Bitaហាស្តីតិចៗ ស្តាប់មិនចង់លឺ តែប្រាកដថានាយកម្លោះលឺច្បាស់។ Sugaចងចិញ្ចើមចូលគ្នា សម្លឹងមុខកូនឈ្នួលទាំងមន្ទិល។
"កំពុងនិយាយស្អីនិង??Bita! នាងគិតថាប្អូនខ្ញុំមានកូនចឹងរឺ??" Suga
"ខ្ញុំគ្មានន័យចឹងទេអ្នកប្រុសធំ ប៉ុន្តែអ្នកប្រុសមានអង្កេតមើលអាការៈរបស់អ្នកប្រុសតូចទេ អាការៈរបស់គាត់..មិនខុសពីមនុស្សចាញ់កូនទេ-"
