抖阴社区

??????????????????

Start from the beginning
                                    

"អេរ.."

"យ៉ាងមិច??" Jiminងាកមករក។

"ខ្ញុំឃ្លាន" KooKooសុខចិត្តប្រាប់តាមត្រង់ គេគ្មានអារម្មណ៍ប្រកែក ខ្លាចJiminធ្វើបាប រឺខឹងអីទៀតទេ គេត្រូវការតែអាហារដែលកំពុងផុសក្នុងខួរក្បាលរបស់គេ មកនៅចំពោះមុខប៉ុណ្ណោះ។

"ឃ្លាន??"

"អឹម~" រាងតូចងួកក្បាលតិចៗ ហើយដើរទៅអង្គុយបើកភ្នែកភ្លើសៗដាក់Jimin។

"ខ្ញុំមិនខ្វល់ថា លោកនាំខ្ញុំមកទីណាទេ ខ្ញុំត្រូវការតែអាហារខ្ញុំប៉ុណ្ណោះ អោយកាតមក" សំដីស្របនិងលាដៃស្រឡូនរបស់ខ្លួនដាក់មុខJimin។

"កាត?? កាតអី??" Jiminសួរទាំងមិនយល់ ក្មេងនេះកើតអីចេះ! សុខៗក៏មករកកាត។

"គឺកាតក្រេឌីតនិងហើយ ខ្ញុំនៅជាមួយលោក ចឹងលោកត្រូវទទួលខុសត្រូវលើការចាយវាយរបស់ខ្ញុំ អោយវាមក"

រាងតូចបកដៃតិចៗ ចាំទទួល ស្អីគេ?? មិនស្រែករករឿងចង់ទៅវិញទេរឺ?? បែរជាមកសុំកាតក្រេឌីតឯណាទៅវិញ ក្មេងនេះចម្លែកពិតមែន។

"នែ៎!! អោយកាតមក!!" សំលេងតូចស្រែកគំហ៊កអោយមនុស្សមាឌធំ ភ្ញាក់សតិ Jiminក្រហឹមបន្តិច បែរទៅធ្វើការវិញធ្វើព្រងើយ។

"មិនអោយទេ ទៅសម្រាកវិញទៅ ឯងនៅខ្សោយនៅឡើយ" Jimin

"តែខ្ញុំឃ្លាន!! ខ្ញុំត្រូវការកាត ទៅទិញអាហារ!!" រាងតូចមិនសុខចិត្ត មុខក្រម៉ៅ បង្ហាញថាកំពុងខឹងយ៉ាងច្បាស់។
"យកទៅទិញអី??" Jiminបែរទៅសួរ។

"ទិញនំ ទិញBanana milk ទិញStrawberry ទិញការ៉េមVanilla ទិញនំCinnamonទៀតផង"

"ចង់ទៅទិញដោយខ្លួនឯង??" Jiminលើកចិញ្ចើមសួរ។
"មែន" រាងតូចងួកក្បាលតិចៗ។

"MINដឹង វាប្រាកដជាមកសម្លាប់យើង មិនអោយទៅណាទេ" Jimin

"តែខ្ញុំឃ្លាន!!"

"ចាំយើងបង្ហើយការងារយើងសិនទៅ ចាំយើងនាំទៅ"

"តែខ្ញុំចង់ញាំនៅពេលនេះ!!.." KooKooទន្ទាំជើងមិនសុខចិត្ត។

"នៅអោយស្ងៀមៗទៅបានទេ??" រាងតូចខាំបបូរមាត់ណែន ស្ងាត់មាត់ឈឹង ពេលត្រូវគេប្រើសំដីខ្លាំងៗដាក់ អាតាប៊ិនេះហួសហេតុណាស់ ប៉ះពាល់គេ នាំគេមក គេមិនទាន់រករឿងផង គ្រាន់តែសុំកាតទៅទិញចំណីក៏ប្រើសំលេងធំថាអោយ ទាំងដែលបងប្រុសគេមិនដែលប្រើសំដីបែបនេះលើគេសូមបីតែម្តង។

You've reached the end of published parts.

? Last updated: Jun 12, 2024 ?

Add this story to your Library to get notified about new parts!

??????????????????Where stories live. Discover now