🌷ាȟញ្ច៶ĵ្នេហ៍✨ដវĵល...

By ParkKyuwin

44.8K 1.5K 44

គេជាបុរសទន់ភ្លន់ សុភាពរាបសារ ម៉ត់ចត់ និងមឺងម៉ាត់គ្រប់រឿង មិនថាជារឿងតូចឬរឿងធំឡើយ ហើយមនុស្សស្រីម្នាក់ដែរនៅក្បែរ... More

ា1
ា2
ា3
ា4
ា5
ា6
ា7
ា8
ា9
ា10
ា11
ា12
ា13
ា14
ា15
ា16
ា17
ា18
ា19
ា20
ា21
ា22
ា23
ា24
ា25
ា26
ា27
ា28
ា29
ា30
ា31
ា32
ា33
ា34
ា35
ា36
ា37
ា38

ាបប់

2K 61 11
By ParkKyuwin

      ថ្ងៃនេះគ្រប់គ្នាក្រោកពីព្រលឹមល្អណាស់ ម្នាក់ៗក៏រៀបចំខ្លួនដើម្បីទៅធ្វើការ ឯកម្លោះក្រមុំមួយគូរនេះក៏រៀបចំខ្លួនដើម្បីរើសឈុតអាពាហ៍ពិពាហ៍ ។

[ សម្អាងការ ឈុតអាពាហ៍ពិពាហ៍]

    នេះជាហាងប្រចាំដែរបងប្អូនរបស់គេតែងតែរើសយកហាងមួយនេះនៅពេលរៀបការ ពេលនេះក៏ដល់វេនគេម្ដង ព្រោះទីនេះជាហាងដែរថ្លៃនិងមានរ៉ូបស្អាតជាងគេបង្អស់នៅទីក្រុងសេអ៊ូល មិនចម្លែកទេដែរគេមិនទៅរកហាងផ្សេង ។

«សូមស្វាគមន៍ លោកជុង តើមានអ្វីអោយពួកយើងបម្រើជូនដែរទេ?» បុគ្គលិកដែរនៅក្នុងហាងរហ័សរត់មកទទួលព្រោះអ្នកណាក៏ស្គាល់គេ ទាស់ត្រង់ថាវត្តមានរបស់គេធ្វើអោយគ្រប់គ្នានៅក្នុងហាងភ្ញាក់ផ្អើមមិនតិចទេ នេះស្ងាត់ៗក៏មករើសឈុតរៀបការឬ? មិនឮដំណឹងគេទាក់ទងមនុស្សស្រីណាផង ។

«ខ្ញុំចង់រើសឈុតរៀបការសម្រាប់ពាក់នៅអាទិត្យក្រោយនេះ » ហូស៊ុក

«ចាស សូមអញ្ជើញខាងនេះពួកយើងនិងយកម៉ូតពិសេសជូន» បុគ្គលិកនាំផ្លូវពួកគេឡើងទៅជាន់លើ ដែរមានរ៉ូបកូនក្រមុំជាច្រើននៅអម សងខាង។ គ្រឿងសង្ហាររឹម ការរៀបចំហាងនេះមើលទៅក៏ដឹងថាមិនមមែនលំដាប់អន់ៗ ហេប្យុលមិនដែរស្រមៃទេថាមានថ្ងៃបានមករើសឈុតកូនក្រមុំខ្លួននៅកន្លែងបែបនេះ។

«ស្អាតៗខ្លាំងណាស់» ហេប្យុល

«ទៅមើលរ៉ូបផ្សេង ប្រហែលស្អាតជាងនិងទៀត» ហូស៊ុកបណ្ដើរស្រីស្រស់នៅក្នុងដៃដើរចូលទៅក្នុងបន្ទប់វីអាយភី ដែរមានកន្លែងអង្គុយនិងបន្ទប់ផ្លាស់នៅក្នុងនិងស្រាប់ ក៏ពិសេសសម្រាប់ភ្ញៀវពិសេសអីបែបនេះ។

«មានរ៉ូបពិសេសមួយទើបតែចូលមកហាងកាលពីព្រឹកមិញ ធានាថាអគ្គនាយកជុងនិងអ្នកនាងពេញចិត្ត តើចង់អោយយើងយកមកជាមួយរ៉ូបផ្សេងទៀតដែរទេ?» បុគ្គលិកសួរទាំងឱនលំទោនព្រោះជាអតិថិជនពិសេស ហាងនាងមានអតិថិជនអ្នកមានលំដាប់ខ្ពស់ច្រើនក៏ដោយសារតែ សេដ្ឋីលំដាប់ទី1ដូចជាពួកគេនាំគ្នាមករកហាងនេះឯង ។

«មិនបាច់យកមកច្រើនទេ យកតែរ៉ូបដៃស្អាតហើយថ្លៃដាច់គេនៅទីនេះមកគឺបានហើយ » ហូស៊ុក ថាហើយបុគ្គលិកក៏នាំគ្នាចេញទៅរៀបចំមកអោយគេមើលឯហេប្យុលក៏រអ៊ូដាក់គេបន្តិច។

«តាមពិតទៅរ៉ូបពាក់តែមួយដងទេ បងមិនបាច់ចំណាយលុយច្រើនលើរឿងបែបនេះ» ហេប្យុល

«អូនដឹងថាបងចាំថ្ងៃនេះយូរប៉ុណ្ណាទេ? អូនជាកូនក្រមុំរបស់បងម្នាក់គត់ បើគ្រាន់តែរ៉ូបតម្លៃថ្លៃចំណាយអោយអូនមិនបាន ហើយបងរកលុយមកទុកធ្វើអី?» ហូស៊ុក បែកមុខទៅរកអ្នកជាអនាគតកូនក្រមុំ គេគ្រាន់តែមិនចងអោយនាងបារម្ភច្រើន ទោះនាងចង់ចាយដល់ថ្ងៃស្លាប់ជាមួយគេក៏ចាយមិនអស់ដែរ ។

«អូនគ្រាន់តែស្ដាយ» ហេប្យុល

«អញ្ចឹងចាប់ពីថ្ងៃនេះទៅ រៀនទម្លាប់អោយហើយទៅ រឿងចាយលុយអូនជាអ្នកចាយបងជាអ្នករក អូនចង់ធ្វើអី យកលុយទៅណាក៏យកទៅអោយតែអូនសប្បាយចិត្ត យល់ដែរទេ? គេថាលុយមិនអាចទិញសុភមង្គលបានទេតែបងជាអ្នកអោយអូនគ្រប់យ៉ាងហើយ អូនក៏ត្រូវតែទទួល» ហូស៊ុក

«ហឹមម ប្រហែលមកពីអូនមិនទម្លាប់» ហេប្យុលបញ្ចប់ប្រយោគភ្លាម រ៉ូបកូនក្រមុំនៅលើមារ៉ាកាំងក៏ត្រូវគេអូសចូលមកជាមួយនិងបុគ្គលិកដែរជួយលើកជាយរ៉ូបប៉ុន្មានអ្នក ។ ឃើញភ្លាមនាងក៏ស្រឡាញ់ភ្លែត នេះជារ៉ូបសម្រាប់ទេពអប្សរឬ?ទើបធ្វើមកស្អាតដល់ថ្នាក់នេះ។

«នេះជារ៉ូបលំដាប់ទី1នៅទីនេះហើយ ធានាថាគ្មានអ្នកពាក់ដូច» បុគ្គលិក

«យ៉ាងមិចដែរអូនស្រឡាញ់ដែរទេ?» ហូស៊ុកនាំនាងអោយក្រោកឈរហើយដើរទៅពិនិត្យមើលរ៉ូបដែរនៅចំពោះមុខ ទោះមិនទាន់នៅលើខ្លួននាងតែគេស្រមៃមិនចេញទេថានាងនិងស្រស់ស្អាតដល់កម្រិតណាបើបានពាក់រ៉ូបនេះ។

«ស្អាតខ្លាំងណាស់» ហេប្យុល

«អញ្ចឹងក៏យកមួយនេះចុះ អូនទៅល៎មើលទៅ» ហូស៊ុក

«អត់ទេ បងមើលពេលនេះមិចនិងសប្បាយ ចាំថ្ងៃការចាំមើលអូនពាក់តែម្ដងទៅ គ្រាន់តែកត់លេខដើមដៃត្រកៀកនិងដងខ្លួនខ្ញុំទុកដើម្បីសារ៉េទៅក៏អូខេហើយ» ហេប្យុល ក៏មានគំនិតល្អ បើគេឃើញនាងពាក់នៅថ្ងៃនេះថ្ងៃរៀបការអស់សប្បាយហើយ។

«ហាសហាគំនិតល្អណាស់ បែបនេះក៏បាន» ហូស៊ុកក៏សើចសប្បាយចិត្ត លើកដៃទៅញីសក់របស់តិចៗមុននិងងសកមកប្រាប់បុគ្គលិក ហើយពេលទូរទាត់ប្រាក់សុទ្ធនិងវាស់រាងដងខ្លួនហើយ ពួកគេក៏បន្តរដំណើរទៅរកហាងពេជ្យរបស់ថេយ៉ុង។

[ KTH company ]

តុក តុក តុក

«ចូលមក»

    សម្លេងម្ចាស់ក្រុមហ៊ុនបន្លឺពីខាងក្នុងទាំងមិនដឹងថាជាអ្នកណាតែពេលវត្តមានអ្នកទាំងពីរដើរចូលទៅគេក៏រហ័សស្វាគមន៍និងទុកឯកសារមួយឡែក។

«មកលឿនជាងការគិតទៅទៀត» ថេយ៉ុង

«ក៏ប្រញ៉ាប់ ឆាប់វាស់អីក៏វាស់ទៅយើងត្រូវទៅកន្លែងផ្សេងបន្តរ»ហូស៊ុក

«បង្ខំណាស់តិចអោយធ្វើខ្លួនឯង បងថ្លៃមកអង្គុយខាងនេះមក» ថេយ៉ុងរអ៊ូរដាក់អ្នកបង្ខំគេតិចៗ សឹមងាកមករកនាងតូចវិញទើបនាងដើរមកដាក់គូទអង្គុយតាម ហើយគេក៏រហ័សធ្វើការងាររបស់ខ្លួនព្រោះមានការងារផ្សេងទៀតនៅរងចាំ ឯហូស៊ុកក៏បន្ទានឭទើបចំណាយពេលមិនយូរទេ ។

«អរគុណណាស់រំខានប្អូនថ្លៃហើយ» ហេប្យុលរាងរអៀសមាត់បន្តិចព្រោះមិនទម្លាប់និងហៅគេថាប្អូនថ្លៃតែព្រោះហូស៊ុកប្រាប់អោយហៅហើយណាគ្រាប់គ្នាក៏ហៅនាងបែបនេះ។

«បាទមិនអីទេ រីករាយណាស់» ថេយ៉ុង

«យើងទៅវិញហើយអញ្ចឹង ខាងនេះពឹងទៅលើឯងហើយ» ហូស៊ុកគោះស្មារអ្នកកម្លោះបន្តិចព្រោះគេក៏វាស់រង្វង់ដៃដែរដោយសារធ្វើចញ្ចៀនគូរមួយមុខទៀត ។

«កុំបារម្ភអីគ្រប់យ៉ាងនិងរៀបរយ» ថេយ៉ុងញញឹមដាក់អ្នកទាំងពីរស្របពេលពួកគេនាំគ្នាចេញទៅវិញល្មម ទើបងាកមកធ្វើឯកសារខ្លួនបន្តរ ។

————-
    1អាទិត្យកន្លងផុតទៅ🌷✨

      ឆាប់ៗលឿនៗ ធ្មិចបើកក៏ដល់ថ្ងៃពិធី ។ នេះមិនមែនលឿនធម្មតាគេគឺលឿនដូចព្យុះថ្នាក់ពួកគេក៏ស្ទើរតែត្រៀមខ្លួនមិនទាន់ ។ ហូស៊ុកនិងហេប្យុលរៀបចំខ្លួនរួចរាល់រងចាំតែពិធីចាប់ផ្ដើម កូនកម្លោះក៏នៅទទួលភ្ញៀវ កូនក្រមុំក៏នៅបន្ទប៊តែងខ្លួនរងចាំអោយដល់ពេលវេលា ។ ដៃនាងញ័រអស់ហើយព្រោះភ័យផងនិងអរផង ៖

«ថ្ងៃនេះកូនម៉ាក់ស្អាតបំផុតហើយ»

«ម៉ាក់ក៏ស្អាតណាស់ដែរ» ហេប្យុល

«ទើបតែថ្ងៃមុនសោះ ថ្ងៃនេះក៏ក្លាយជាភរិយាគេហើយណាកូន» អ្នកស្រីឆាយ៉ុល

«អ្ហឹមម ពេលវេលាដើរលឿនណាស់កូនខ្លួនឯងក៏ត្រៀមខ្លួនមិនចង់ទាន់» ហេប្យុល

« ម៉ោះដល់ម៉ោងចូលពិធីឲឥឡូវហើយកូនត្រៀមខ្លួន
រួចឬនៅ?»

«ចាស រួចហើយ» ហេប្យុល

តុក តុក តុក

ក្រាកកក—

«រួចរាល់ហើយមែនទេកូន?» ប៉ារបស់នាងក៏មករកនាងបន្ទាប់មុននិងដើរមកឱបនាងយ៉ាងណែន គាត់មិនគិតទេណាថានាងនិងស្រស់ស្អាតដូចទេពសប្សរដល់ថ្នាក់នេះក្រោយស្លៀកឈុតរៀបការនេះហើយ។

«ចាស ប៉ា » ហេប្យុល

«អញ្ចឹងតោះយើងចូលទៅ ពិធីចាប់ផ្ដើមហើយ» ប៉ារបស់នាងលើកដៃជារង្វង់ដើម្បីអោយនាងស៊កចូលមុននិងបណ្ដើរនាងចេញពីទីនេះទៅ ម៉ាក់របស់នាងក៏ចូលទៅក្នុងពិធីតាមផ្លូវក្រោយ ឯនាងនិងប៉ាក៏ដឹកដៃគ្នាទៅរកខ្លោងទ្វារធំ ។

«កូនក្រមុំរួចហើយមែនទេ?» បុគ្គិលប្រុសពីរអ្នកដែរឈរចាំបើកខ្លោងទ្វារធំក៏សួរឡើង ហើយនាងក៏ងក់ក្បាលជាសញ្ញាឆ្លើយតប ។

ក្រាកកក~~~

   ភ្លើងពណ៍, ផ្កាស្រស់, ផ្សែងនៅលើឥដ្ឋដែរដូចជាពពក ក៏បង្ហាញឡើងនៅមុខនាង គ្រប់យ៉ាងក្នុងពិធីប្រៀបដូចជាឋានសួគ៍ នាងស្ទើរមិនជឿនិងភ្នែកថាពេលរៀបរួចកន្លែងល្វឹងល្វើយបែរជាប្រែក្លាយជាឋានសួគ៍គូរអោយចង់រស់នៅ នាងដើរចូលទៅក្នុងជាមួយរ៉ូបវែងអន្លាយ មានពន្លឺអង្កាំចាំងភ្លឺផ្លេកជាមួយស្បែកសរខ្ចីមដ្ឋរលោងរបស់នាង ហើយច្បាស់ណាស់ថ្ងៃនេះនាងជាតួរឯក ជាតួរទេពអប្សរដែរនិងមករៀបការជាមួយនិងទេវបុត្យដែរកំពុងឈរមើលមកនាងឡើងភ្លឹកស្ទើរភ្លេចដកដង្ហើមទៅហើយ។

« ប៉ាផ្ញើរកូនស្រីផងណា» ដៃចំណាស់មានជ្រីវជ្រួញក៏លើកប្រអប់ដៃកូនស្រីសំណព្វតែមួយគ្រាប់របស់គាត់អោយទៅកូនកម្លោះដែរឈរនៅមុខនេះ។គាត់ដាក់ចិត្តស្រឡាញ់ និងជឿចិត្តគេ100% ថាអាចមើលថែនាងបាន ថ្ងៃដែរគាត់ប្រគល់នាងអោយទៅអ្នកផ្សេងដែរអាចមើលថែនាងអស់មួយជីវិតបានមកដល់ហើយ ទីបំផុតកូនស្រីរបស់គាត់មានគ្រួសារ មានអ្នកមើលថែ មានសុភមង្គលនិងគេហើយ។

«បាទ ខ្ញុំនិងមើលថែនាងអោយបានល្អបំផុត» ហូស៊ុកញញឹមស្រស់ទទួលប្រអប់ដៃស្ដើងដូចបន្លាក្រូចយកមកកាន់យ៉ាងណែនដូចខ្លាចបាត់នាងទៅណាយ៉ាងអញ្ចឹង ថ្ងៃនេះនាងស្អាតណាស់ ស្អាតរហូតគេដែរនៅជាមួយនាងរាល់ថ្ងៃនៅតែភ្ញាក់ផ្អើល។

«បងសង្ហារណាស់» ហេប្យុល

«អូនក៏ស្អាតដូចគ្នា » ហូស៊ុក

«អ្នកទាំងពីររួចរាល់ឬនៅ?»លោកអាចារ្យសួរឡើងស្របពេលភ្ញៀវក្នុងពិធីក៏មកអធឹកអធម អ្នកកាសែតក៏បណ្ដេញរូបភាពឥតសំច្ចៃដៃ មួយអាទិត្យគ្រាន់តែផ្អើលរឿងហូស៊ុកជិតរៀបការ ទំព័រការសែតនិងព័ត៌មានរកលុយបានមិនតិចលាននោះទេ ។

«ចាស/បាទ»

«អញ្ចឹងលោកឳសុំចាប់ផ្ដើមហើយ» លោកអាចារ្យថាហើយក៏ចាប់ផ្ដើមពិធីបំពាក់ចញ្ចៀននិងស្បែរស្បថ ។បងប្អូនរបស់គេនៅខាងក្រោមក៏រីករាយ ម៉ាក់ប៉ានាងក៏រីករាយ គ្រប់គ្នាសុទ្ធតែរីករាយ និងច្រណែននិងវត្តមានភរិយាថ្មីរបស់សេដ្ឋីវ័យក្មេងទាំងនេះ ។

      គ្រឿងពេជ្យដែរថេយ៉ុងឆ្នៃចេញមកល្អឥតខ្ចោះ តម្លៃរាប់លាន ជាមួយនិងរ៉ូបរាប់សែនដុល្លារធ្វើអោយនាងមើលទៅដូចជាក្ងានសួគ៍ដែរគ្រប់គ្នាកំពុងប៉ងប្រាថ្នា ។ អ្នកដែរឃើញហើយក៏អត់សរសើរនិងសម្រស់នាងមិនបាន និងលាន់មាត់ថាអស្ចារ្យ នាងអស្ចារ្យដែរអាចយកបេះដូងពីប្រុសម្នាក់នេះបាន ។

✨✨✨✨✨✨

[ម៉ោង8យប់]

      ពីព្រឹកទល់យប់មកដល់ថ្មារនេះ ពិធីអ្វីក៏រួចរាល់អស់ដែរ នេះគឺដល់ម៉ោងផឹកស៊ីរាំរែកម្ដង ។ បងប្អូនរបស់គេប៉ុន្មានអ្នកនេះកូរមួយអស់ដៃ កូរទាំងប្រពន្ធទៀត ថ្នាក់កូនកម្លោះកូនក្រមុំដែរជាម្ចាស់កម្មវិធីស្ទើរតែលង់ខ្លួនទៅតាម ។

«តោះជល់មួយ»

«យេហហហហ🥂✨🥂✨🥂✨🥂»

«ហីយ៉ាកម្រមានថ្ងៃសប្បាយបែបនេះណាស់ យូរៗមានម្ដងមានន័យពិតមែន» ថេយ៉ុង

«រៀបការហ្យុងលឿនពិតមែន តែឆាប់យកក្មួយមកអោយខ្ញុំណា វាយរហ័សដករហ័ស» ជីមីនដែរស្រវឹងក៏និយាយទៅតាមមនុស្សស្រវឹង លេងសើចមិនគិតបងថ្លៃថ្មីថ្មោងទេ ។

«ក្មួយខ្ញុំច្រើនណាស់ពេលនេះ សុទ្ធតែគួរអោយស្រឡាញ់តែបើយកលើកក្រោយខ្ញុំសុំស្រីម្ដងណា
មីនលីយ៉ុនហ្វីដា ក្មួយស្រីខ្ញុំលេងជាមួយបងប្អូនប្រុសគេឡើងចង់កាត់ចារិកប្រុសតាមហើយ » ជុងហ្គុក

«មែនហើយ កូនរបស់ពួកគេនាំតែកូនយើងលេងបាល់ លេងកាំភ្លើង មិនដឹងជាយកប្រុសអីណាស់ណា មកម្នាក់ៗសុទ្ធតែប្រុស» យ៉ុនហ្គី

«ពិបាកចិត្តរឿងនេះហេហ? ហេតុអីមិនយកកីនស្រីម្នាក់ទៀតទៅ? »ជីមីន

«មិនយកទេវើយ ប្រពន្ធកើតកូនម្ដងៗពិបាកស្ទើរស្លាប់» យ៉ុនហ្គី

«អញ្ចឹងមិនបាច់បារម្ភទេ ចាំខ្ញុំយកកូនស្រីមកធ្វើជាគ្នានិងយ៉ុនហ្វីដាចុះ»ហូស៊ុក

«ហាសហា ប្រពន្ធបងមុខក្រហមហើយ»ជុងហ្គុកសើចសប្បាយជុំគ្នា ឯអ្នកផ្សេងក៏សើចតាម បរិយាកាសយប់នេះសប្បាយមួយអស់ដៃ ថ្នាក់រកផ្លូវមកផ្ទះវិញមិនចង់ឃើញ ។

     មានបងប្អូនច្រើនក៏សប្បាយ ជួយទុកធុរៈគ្នា ស្មោះស្ម័គ្រ និងស្រឡាញ់គ្នាបែបនេះរឿងអីដែរជីវិតមិនស្រស់បំព្រង?
.

......

[ផ្ទះវីឡា]

      ក្រោយពីរយៈពេល18ម៉ោង ។ 18ម៉ោងដែរនាងឈររហូតស្ទើរតែមិនបានអង្គុយសោះ ជាមួយនិងរ៉ូបធ្ងន់កណ្ដុកនិងក្រាស់ខ្មឹកមួយនេះពេលនេះនាងបានមកដាក់ខ្លួននៅលើពូកគេងហើយ ។ នាងនិងហូស៊ុកក៏ស្រវឹងស្រឿងៗ ព្រោះផឹកមិនច្រើនដូចអ្នកផ្សេងទេ នៅចាំឈរទទួលភ្ញៀវចេញចូលទម្រាំតែចប់ក៏ម៉ោងជិតមួយ ។

«ហឹមមម ទីបំផុតមានថ្ងៃនេះហើយ» ហូស៊ុកហក់ឡើងមកលើពូកឱបអ្នកដែរសង្ងំគេងនៅលើនោះទាំងមិនទាន់ផ្លាស់រ៉ូបនិងដោះគ្រឿងអលង្ការនៅលើខ្លួនចេញ តែគេរងចាំឱកាសនិយាយពីពាក្យក្នុងចិត្តគេមកយូរហើយ។

«ហឹមម អស្ចារ្យណាស់ ! ថ្ងៃនេះអស្ចារ្យបំផុតហើយ» ហេប្យុលបើកភ្នែកងាកមកសម្លឹងមើលគេជាមួយកែវភ្នែកភ្លឺថ្លា នាងសែនរំភើប ក៏ទប់ទឹកភ្នែកមកយូរហើយ តែពេលនេះយំលែងចេញហើយ។

«យើងនិងបង្កើតគ្រួសារកក់ក្ដៅមួយជាមួយគ្នា »

«អរគុណបងណាស់ អរគុណដែរមិនទៅណាចោលអូន»ហេប្យុលងើបអង្គុយអោយស្រួលបួលវិញទើបគេងើបមកអង្គុយតាម ហើយកែវភ្នែកពួកគេក៏ព្យាយាមថតសកម្មភាពគ្រប់យ៉ាងនៅថ្ងៃនេះទុកជាការចងចាំ ជាថ្ងៃដែរស្លាប់ក៏មិនត្រូវបំភ្លេចដែរ។

« បងគ្មានថ្ងៃប្រែចិត្ត គ្មានថ្ងៃគិតចង់ចេញទៅណា ព្រោះអូនជាម្ចាស់ចញ្ចៀនគូរស្នេហ៍របស់បង មានតែអូនទេដែរមានសិទ្ធពាក់វា ចាប់ពីថ្ងៃនេះទៅយើងក្លាយជាប្ដីប្រពន្ធនិងគ្នាស្របច្បាប់ហើយ គ្មានអ្វីគួរអោយបារម្ភទៀតទេ» ហូស៊ុកនិយាយទាំងសប្បាយចិត្ត អ្នកណាមិនដឹងថាគេចង់មានគ្រួសារពេញលេញនិងគេប៉ុណ្ណា? ឃើញបងប្អូនគេមានក្ដីសុខគេក៏ចង់មានដូចគ្នា។ ពេលនេះបំណងគេបានសម្រេចហើយ  គេមានគ្រប់យ៉ាងហើយមិនថាមនុស្សដែរខ្លួនស្រឡាញ់ ,ក្ដីសុខ ,មាសប្រាក់។

«អូនស្រឡាញ់បង»

«បងក៏ស្រឡាញ់អូនដូចគ្នា» ហូស៊ុកតប សឹមឱនទៅថើបថ្ងាសនាងមួយដងកហើមវែងស្រូបចូលទៅក្នុងពោះ ។ គេសែនស្រឡាញ់ សែនថ្នាក់ថ្នម បើអាចគេចង់តែលេវនាងចូលទៅក្នុងពោះទេ ។

« អ្ហឹមមម»

«កើតអី?» ហេប្យុលស្រាប់តែសួរឡើងព្រោះនៅសុខៗទឹកមុខដែរមានក្ដីសុខអម្បិញមិញប្រែជាប្ដូរមកជ្រួញចញ្ចើម ធ្វើមុខជូរហួញដូចកើតអ្វីទើបនាងសួរ ។

«ប្រហែលមកពី.... អ្ហឹកក»

«អ៊ួកកក អ៊ួកកកកក អ៊ួកកកក» រាងក្រាស់រត់មកបន្ទប់ទឹកស្ទើរមិនទាន់ នេះកើតអីសុខៗមកក្អួតបែបនេះ? បើផឹកស្រាក៏មិនសមដែរ នេះគេផឹកតិចតួចមិនដល់ថ្នាក់ក្អួតចង្អោរទេ សុខៗស្រាប់តែមានអារម្មណ៍ថាវិលមុខ ឈឺក្បាល ភ្លាមៗ ។

«កើតអី? ទៅពេទ្យឬអត់?មិចក៏ក្អួតបែបនេះ» ហេប្យុល

«មិនអីទេ មូជទឹកហើយប្រហែលស្រឡះខ្លួន»ហូស៊ុករារដៃបដិសេដ ថ្ងៃការដំបូងចង់គេអោយទៅពេទ្យទាំងយប់អញ្ចឹងឬ?

«អញ្ចឹងក៏ឆាប់ដោះសម្លៀកបំពាក់មូជទឹកទៅ។ »ហេប្យុល

«អូនគិតដូចបងឬអត់?» ហូស៊ុកលប់មុខហើយក៏បែរខ្លួនមករកនាងវិញ ថែមទាំងលើកដៃស្រាក់ចង្កេះនាងជាប់ ធ្វើអោយនាងកាន់តែឆ្ងល់ឡើងមួយកម្រិតទៀត។

«បងគិតអី?»

«អូនមានមកខែដែរទេ? » ហូស៊ុក

«ហេតុអីក៏សួរបែបនេះ..ឬមួយក៏...» ហេប្យុលបើកភ្នែកធំៗ ក៏គិតថាខ្លួនមិនទាន់មករដូវទេ យឺតប៉ុន្មានអាទិត្យហើយឬមួយពួកគេ...

«មានកូន? បងកំពុងគិតថាយើងមានកូន?» ហេប្យុល

«មែនហើយ! ឬមិនមែន? កាលជីមីនក៏ចាញ់កូនជំនួសប្រពន្ធអាការៈគេបែបនេះ » ហូស៊ុក

«ស្អែកទៅពិនិត្យទៅ ឬយើងមានកូនពិតមែន? អូនកំពុងមានកូនពិតមែន?» ហេប្យុលលោតតិចៗទាំងរំភើប ទោះមិនទាន់ពិនិត្យតែអាក្ការៈបែបនេះពេលកត់សម្គាល់នាងអាចនិយាយបានថាមានហើយ អ្នកដែរមានកូនសុទ្ធតែជួបបែបនេះ។

«មិនបាច់ស្អែកទេ ចាំបងអោយឌីលទៅទិញសម្រាប់ពិនិត្យមក» ហូស៊ុកដើរចេញមកក្រៅបន្ទប់ទឹកសឹមខលទៅជំនិតអោយទៅទិញរបស់ដែរខ្លួនត្រូវការទាំងកណ្ដាលយប់ ហើយគេនិងនាងក៏មូជទឹកស្លៀកពាក់រងចាំ រួចជាស្រេច។

  🤍ម៉ោងពីរកណ្ដាលអាធ្រាត្យ🤍

តុក តុក តុក

«នេះរបស់ដែរចាហ្វាយត្រូវការ» ឌីលគោះទ្វារបន្ទប់ហើយក៏ហុចថង់ខ្មៅអោយទៅគេ ទើបគេកញ្ឆក់យកទៅភ្លាមៗ រហូតឌីលក៏ត្រូវរងចាំដំណឹងជាមួយ។

«ឆាប់ចូលទៅពិនិត្យទៅ បងចាំមិនបានទេ»ហូស៊ុកក៏រំភើបអរញ័បញ័រមិនចាញ់នាង ទើបនាងក៏រហ័សធ្វើតាមអ្វីដែរក្រដាសពេទ្យសរសេរប្រាប់ ។

ចូលទៅក្នុងបន្ទប់ទឹកមួយសន្ទុះនាងក៏ចេញមកវិញជាមួយបន្ទាត់សរស្ដើង ព្រោះភ្លាមៗវាមិនទាន់ចេញលិទ្ធផលទើបម្នាក់ៗត្រូវអង្គុយអ៊ុតមើល ។

«ខ្ញុំស្ទះទ្រូងស្លាប់មិនខាន ឥឡូវរាប់មួយ ពីរ បីទៅ និងបើកមើលទាំងអស់គ្នា » ហេប្យុល

«អូខេ ៗ »

«1»

«2»

«3»

«អាយយយ ឆ្នូតពីរៗ ជុងយើងកំពុងមានកូនពិតមែន» ហេប្យុលហក់ទៅឱបករគេមួយទំហឹងតែគេក៏ត្រៀមចាប់រួចជាស្រេចទើបស្រែកចង់ផ្អើលផ្ទះទាំងពីរអ្នក ឌីលដែរនៅស្ដាប់ខាងក្រៅក៏លោតហក់សប្បាយចិត្តតែម្នាក់ឯង ដែរ។

«អ្ហឹកក អ្ហឹកក យើងមានកូនហើយ »

នាងរំភើបថ្នាក់ទឹកភ្នែកចាប់ផ្ដើមរមៀលចុះមក ។ ថកងៃរៀបការរំភើបមែនតែមានកូនរំភើបជាងនិងទៅទៀត នាងនិងគេអាចជួបអារម្មណ៍បែបនេះក្នុងពេលតែមួយអ្នកណាមិនត្រេកអរ??

«អរគុណៗ អូនណាស់អ៊ីល » ហូស៊ុកថ្នាក់រកនឹកពាក្យមកនិយាយមិនចេញ នេះរៀបការមានភរិយាគេក៏សប្បាយចិត្តណាស់ទៅហើយពេលនេះក៏មានកូនទៀតឬ? គេមិនទាន់ត្រៀមខ្លួនធ្វើជាប៉ាគេទេ តែនិងត្រៀមខ្លួនចាប់ពីវិនាទីនេះតទៅ ។

ឃើញទេគ្រួសារដែរបំពេញចន្លោះខ្វះខាតអោយគ្នាគឺមានសុភមង្គលបែបនេះ មិនថាដៃគូរជាអ្នកណា មកពីណា ឋានៈជាអ្វី ខុសគ្នាឆ្ងាយប៉ុណ្ណាអោយតែមានភាពស្មោះត្រង់ គ្មានថ្ងៃអាចបែកបាក់ត្រនុំដល់កក់ក្ដៅនេះបានឡើយ ។ ✨🌷.

ក្ន្ងងរឿងនេះទាំងមូល ភាពសំខាន់គឺ ក្ដីស្រឡាញ់តែមិនផិតក្បត់គ្នា ក្ដីស្រឡាញ់ពិតប្រាកដដែរមានអោយគ្នា ភាពស្មោះត្រង់និងភាពលះបង់ នោះជីវិតស្នេហារបស់ដៃគូរនិងគ្មានពាក្យថាស្ដាយក្រោយឡើយ គ្មានពាក្យថាខុស ហើយនិងការលើកលែងទោសតែជំនួសដោយពាក្យថា ស្រឡាញ់និងស្រឡាញ់ ។ តស៊ូលះបង់និងមិនក្បត់ចិត្តគ្នា ដូចជាស្នេហាពួកគេ ស្នេហាបរិសុទ្ធ យូរអង្វែង🥰🤍

ចប់ដោយបរិបូណ៍🌷

Continue Reading

You'll Also Like

227K 5.5K 110
Carlisle Cullen x OC ✯ Where a girl leaves England to start a new life away from all of the pain from her past. Not knowing that the move to Forks wi...
530K 32.7K 142
Kanda Kyoichi transmigrated to Konoha and became a temporary instructor at the Ninja Academy. Fortunately, he awakened the Mentor System. By teaching...
6.4K 149 4
Weaning ⚠️ ប្រភេទប្រឡោមលោកក្ដៅរោលរាល មានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។
91.2K 2.8K 69
ជារដូវកាលទី 3 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហារវាងអង្គរក្សឆ្នើមនឹងចៅហ្វាយប្រុសរូបស...