+ភូមិគ្រឹះជេន
ដំណើរ ល្វត់ល្វន់ទន់ភ្លន់សមជាអ្នកថ្លៃថ្នូរ ដែលមានងារជាម្ចាស់ស្រីសេដ្ឋីលុយវាល់សែន។ អ្នកស្រីជេន ដើរចូលក្នុងផ្ទះកូនប្រុស ផ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់ មានអង្គរក្សសង្ហាដើរតាមពីក្រោយ បម្រើនៅទីនោះគ្រាន់បានឃើញវត្តមានអ្នកស្រីធំ ដែលជាម្ដាយរបស់ម្ចាស់ខ្លួន មេការក៏ប្រញាប់ឲ្យពួកបម្រើក្រោមបង្គាប់ចេញមកតម្រៀបជួរចាំទទួលអ្នកស្រីម្ចាស់ចូលភូមិគ្រឹះ ដោយការឱនលំទោនជាខ្លាំង។
" ជុងហ្គុក នៅឯណា? ហៅគេឲ្យចេញមកជួបខ្ញុំឥឡូវនេះ " ចូលមកដល់ក្នុងផ្ទះភ្លាម អ្នកស្រីជេន ក៏សួរទៅមេការដែលឈរក្បែរនោះ បបូរមាត់ក្រហមញញឹមស្រស់មុននេះ ប្រែជាកាចភ្លាមមួយរំពេច ពេលឃើញមេការមិនឆ្លើយតប បែរជាឱនមុខចុះ មិនរវល់ជាមួយសម្ដីរនស់គាត់។
" មិនឮខ្ញុំសួរទេ? គេនៅឯណា? ជុងហ្គុក ឆាប់ចេញមកជួបម៉ាក់បន្តិច ម៉ាក់មានរឿងចង់និយាយជាមួយកូន ជុងហ្គុក " មុននេះអ្នកស្រីថាចង់ដាក់គូទអង្គុយចុះលើសាឡុងចាំកូន តែដល់ឃើញទឹកមុខមានពិរុទ្ធរបស់មេការផ្ទះ និងអ្នកបម្រើនៅទីនេះ ឲ្យគាត់មានការសង្ស័យ ប្ដូរចិត្ត ដើរទៅជណ្ដើរឡើងទៅបន្ទប់កូនប្រុស ស្រែកហៅនាយលាន់ឮពេញភូមិគ្រឹះ។
" ម្ចាស់ស្រី កុំឡើងទៅអី អ្នកប្រុសគាត់កំពុងតែរវល់ ហាមមិនឲ្យអ្នកណាទៅរំខានគាត់នោះទេ " មេការធាន រហ័សឡើងតាមម្ចាស់ស្រី ឃាតគាត់កុំឲ្យឡើងទៅខាងលើ ព្រោះនេះជាបញ្ជារបស់ជុងហ្គុក បើអ្នកស្រីនៅតែសម្រុកឡើងទៅទៀត អ្នកដែលត្រូវមាត់ធ្ងន់ជាងគេគឺជាលោកមេការនេះឯង។
" មានរឿងអាថ៌កំបាំងអីលាក់នឹងខ្ញុំមែនទេ បានជាហាមខ្ញុំបែបនេះ? " អ្នកស្រីកាន់តែសង្ស័យ កូនមានអ្វីលាក់បាំងជាមួយគាត់ហើយ បានជាមេការព្យាយាមហាមឃាត់គាត់យ៉ាងនេះ។
" មិនមានទេ.. "
" អ្ហឺស៎.. អ្ហាស៎.. លឿនឡើងឌេឌី..អូនជិតចេញហើយ~ហ្អាស៎ "
" សម្លេងអី? ខ្ញុំបានឮសម្លេងចេញពីបន្ទប់ជុងគុក ជាសម្លេងអី? " អ្នកស្រីឈប់នឹងនៅមាត់ជណ្ដើរឡើងមកដល់ខាងលើភ្លាម ស្រាប់តែឮសម្លេងចម្លែកចេញពីបន្ទប់កូនរបស់គាត់ល្វើយៗ កាន់តែឲ្យចិត្តជាម្ដាយនៅមិនស្ងប់ ចង់តែដឹងភ្លាមៗ។
" ហ្ហើយ.. ហេតុអីក៏មិនបិទទ្វារអ្នកប្រុសខ្ញុំអើយ.. "លោកមេការធាន ចង់ខ្យល់ចាប់ ពេលក្រឡេកភ្នែកឃើញទ្វារបន្ទប់អ្នកប្រុសចំហរធ្លុង អញ្ចឹងទេតើបានជាអ្នកស្រីឮសម្លេងធ្លោយចេញមកចង់កើតខ្យល់។
" ហ្អៃយ៉ា.. ព្រីនមកល្មម!! ព្រីន ព្រីន..ឯងទៅមើលអ្នកប្រុសបន្តិចទៅ ថាគាត់រួចការងារឬនៅ អ្នកស្រីមកលេង ប្រាប់គាត់ឲ្យឆាប់មកផង " ដោយហេតុខ្លាចថាអ្នកស្រីចូលទៅបន្ទប់ជុងហ្គុក ឃើញនាយកំពុងតែមានក្ដីសុខជាមួយរាងតូចតែពីរនាក់នៅលើគ្រែ អាចមានរឿងបកស្រាយវែងឆ្ងាយ លោកមេការដ៏យល់ចិត្តម្ចាស់ រកលេសបំភាន់ សំណាងល្អចំពេលនាយព្រីន ត្រឡប់មកពីក្រុមហ៊ុនវិញ គាត់ក៏ធ្វើជាស្រែកខ្លាំងៗ ដើម្បីពន្យាពេលអ្នកស្រី ក៏អាចធ្វើឲ្យអ្នកប្រុសដែលនៅក្នុងបន្ទប់ឮដូចគ្នា។
" តោះ អ្នកស្រី ចាំខ្ញុំឲ្យបម្រើច្របាច់ទឹកផ្លែឈើស្រស់ឲ្យអ្នកស្រី ចុះទៅចាំខាងក្រោមវិញត្រជាក់ស្រួលជាងនៅទីនេះ " លោកមេការចាប់អូសទាញអ្នកស្រីឲ្យចុះទៅខាងក្រោមវិញ កាត់មុខនាយព្រីន ដែលកំពុងភ្លឹកមិនយល់ពីកាយវិការសម្ដីសម្ដៅរបស់លោកមេការមុននេះ។
" ខ្ញុំនៅមិនទាន់ដឹងថាជាសម្លេងស្អីទេ ខ្ញុំចង់ឡើងទៅមើលម្ដងទៀត " អ្នកស្រីជេន នៅតែក្រាញ់ននៀលចង់ដឹងចម្លើយជាមុនសិន គាត់សង្ស័យណាស់ សម្លេងដូចប្រហែលៗ តែឮមិនច្បាស់ ទើបចង់ចូលឲ្យជិត តែក៏ត្រូវមេការហាមហើយនៅអូសទាញគាត់ចុះមកក្រោម ដូចមិនខ្លាចអំណាចគាត់ជាម្ចាស់ស្រីធំនៅទីនេះសោះ។
.....
ផ្លាប់ៗ~អឺស៎~ អាស៎ៗ..
" ហ្ហើយ~~ ហេតុអីម៉ាក់មកទីនេះ? " នាយប្រឹងសម្រុកសម្រេចគោលដៅដល់កំពូលត្រើយសុខសាន្ត ជាមួយរាងតូច កាយមាំសង្ងំស្ងៀមបន្តិច រិះគិតពិចារណាពីម៉ាក់របស់ខ្លួន ព្រោះចម្លែក កម្រគាត់មកទីនេះខ្លាំងណាស់ ថែមទាំងលើកនេះមកមិនឲ្យដំណឹងខ្លួនជាមុន ចំពេលខ្លួនរវល់បំបោលសេះយ៉ាងមានក្ដីសុខផង ដាច់អារម្មណ៍អស់រលីង។
" ទៅជួបគាត់សិនទៅ ក្រែងគាត់មានអ្វីសំខាន់ចង់និយាយជាមួយលោកទេដឹង " ដៃតូចរុញនាយឲ្យក្រោក ក៏មិនហាមនាយឲ្យនៅនោះឡើយ ម៉ាក់មកលេងគួរណាស់តែទៅនិយាយគ្នាជាមួយគាត់។ ជុងហ្គុក មិនមាត់ក៏ព្រមក្រោកចេញពីកាយតូច ដើរចូលទៅសម្អាតខ្លួនបន្តិចសិន ទើបរៀបចំស្លៀកពាក់ចុះទៅជួបម្ដាយ។
" ចាំយើងទីនេះហើយ មកវិញយើងចង់បន្តបួនដប់ម៉ោងទៀត " មុននឹងចេញទៅនាយក៏មិនភ្លេចផ្ដាំផ្ញើរអ្នកដែលអង្គុយនៅលើពូក ជាមួយសម្ដីព្រានបុរសរបស់ខ្លួន ឲ្យក្មេងខឹងផងអៀនផង រហ័សងាកមុខចេញ ព្រោះដឹងថាមុខខ្លួនអាចក្រហមដោយសារតែសម្ដីនាយមុននេះមិនខាន។
មិននៅនិយាយលេងសើចជាមួយរាងតូចយូរ ជុងហ្គុក ក៏ប្រញាប់ចុះមកជួបម្ដាយ ប៉ុន្តែគ្រាន់តែចុះមកដល់ភ្លាម ជើងមាំដែលបោះមុននេះក៏ត្រូវគាំងលែងដំណើរការ បោះមកមុខលែងរួច ភ្នែកបើកឡើងធំៗ ចំហរមាត់ធ្លុង ទាំងមិននឹកស្មានដល់ ក្រោយឃើញថាក្នុងផ្ទះខ្លួន មិនមែនមានតែស្រីបម្រើ ឬម៉ាក់របស់ខ្លួននោះទេ ប៉ុន្តែនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរបស់គេ ស្រីស្អាតៗ ស៊ីចស៊ី សាច់ ស ត្រឡុកត្រលន់ ប្រាំ ទៅប្រាំមួយនាក់ឯណោះ ដែលអង្គុយញញឹមដាក់នាយយ៉ាងស្រស់ពព្រាយ។
" ម៉ាក់ នេះជាអ្វី? ផ្ទះខ្ញុំជាហាងតាំងពិព័រមនុស្ស? ពួកនាងជានរណា? មកទីនេះធ្វើអ្វី? " ជុងហ្គុក ដើរទៅឈរជិតម្ដាយ ដែលកំពុងតែអង្គុយញ៉ាំទឹកក្រូចស្រស់យ៉ាងអំភើយ គ្មានទុក្ខព្រួយ ហាក់មិនខ្វល់ពីសម្ដីកូនប្រុសសួរនាំឡើយ។
" ពួកខ្ញុំជាអនាគតភរិយា របស់លោកជេនចាស៎!! " អ្នកស្រីជេន មិនឆ្លើយ ពួកនាងៗប៉ុន្មាននាក់នោះក៏ឆ្លើយជំនួស កាន់តែឲ្យនាយ វង្វេងវង្វាន់មិនយល់អ្វីកាន់តែខ្លាំង។
" នេះ?? អូយយ៎.. អាព្រីន ជូនអញទៅពេទ្យ លឿនឡើងស្ទះសួតស្លាប់ឥឡូវហើយ " ជុងហ្គុក លើកដៃឈ្លីក្បាលរបស់ខ្លួន ធ្វើជាទន់កាយចង់ខ្យល់ចាប់សន្លប់ ស្រែកហៅជំនិតឲ្យមកជួយទប់ តែថាការសម្ដែងរបស់នាយនៅស្ទើរពេក មិនបានឲ្យអ្នកជាម្ដាយមានការព្រួយភ័យដល់កូនឡើយ មានតែគម្រាមថែម។
" កុំមកសម្ដែង ឆាប់អង្គុយចុះភ្លាម! "
" ម៉ាក់!! នេះម៉ាក់បង្ខំខ្ញុំហើយណា ខ្ញុំមិនត្រូវការ ក៏មិនចង់បានប្រពន្ធនោះដែរ " ជុងហ្គុក ដាក់ខ្លួនអង្គុយជិតម្ដាយ ច្របាច់ដៃ ច្របាច់ស្មា យកចិត្ត យកថ្លើម ប្រើមាយាកូនក្មេង គេចវេសពីការរៀបការ តែទោះជាចង់គេចយ៉ាងណា ក៏ម៉ាក់ម្នាក់នេះមិនងាយរំសាយគំនិតចង់បានកូនប្រសារនោះដែរ។
" បើកូនមិនយកប្រពន្ធ តើកូនចង់យកអីវិញ? ជុងហ្គុកហា៎ កូនអាយុ២៩ឆ្នាំហើយ ពេលណាទើបកូនគិតគូរពីរឿងនេះ? ម៉ាក់ចង់ពរចៅ កូនមិនអាណិតម៉ាក់ខ្លះទេអី នេះម៉ាក់ខំចំណាយទន់រើសនារីល្អៗមកឲ្យកូនជ្រើសហើយ កូននៅមិនពេញចិត្តពួកនាងទៀតឬ? "
" មិនមែនពួកនាងមិនល្អ មិនស្អាតនោះទេ តែខ្ញុំមិនបានស្រលាញ់ពួកនាង ចង់ឲ្យខ្ញុំរៀបការជាមួយមនុស្សដែលខ្លួនមិនស្រលាញ់ ខ្ញុំធ្វើមិនបានទេ ខ្ញុំមិនការឡើយ "
" ឬកូននៅតែចាំគេទៀត? គេមិនដែលទុកកូនក្នុងក្រសែភ្នែកទេ គេមិនខ្វល់ពីកូន មិនដែលគិតដល់ចិត្តកូនដែលទន្ទឹងរង់ចាំគេទាំងយប់ទាំងថ្ងៃ ឬកូនចង់នៅបន្តចាំមនុស្សមិនឲ្យតម្លៃបេះដូងកូនបែបនេះរហូត? " អ្នកស្រីសួរកូនទាំងមិនយល់ គាត់ដឹងណា ថាគេស្រលាញ់អ្នកណា ប៉ុន្តែក្ដីស្រឡាញ់ដែលគេមានឲ្យម្នាក់នោះ តើម្នាក់នោះមានខ្វល់ជាមួយគេម្ដងណាទេ? តែងតែទុកគេចោល ឲ្យរង់ចាំ មិនមែនគាត់មិនចង់ឲ្យគេស្រលាញ់ម្នាក់នោះទេ ប៉ុន្តែទង្វើម្នាក់នោះធ្វើចំពោះកូនគាត់ មិនអាចឲ្យគាត់ទ្រាំទទួលយកគេបាននោះឡើយ គាត់មិនត្រូវការមនុស្សដែលធ្វើឲ្យកូនរបស់គាត់ឈឺចាប់ មកធ្វើជាកូនប្រសារដាច់ខាត។
ថេយ៉ុង ដែលលបស្ដាប់ពីចំណាយ ភាំងភ្លឹកស្មារតីពេលឮអ្នកស្រីនិយាយពីអ្នកណាមិនដឹង តែមើលទៅតាមទឹកមុខជុងហ្គុក ដូចជាប៉ះពាល់អារម្មណ៍គេជាខ្លាំង ពេលរំឮកពីម្នាក់នោះឡើងមក។
" ម៉ាក់ឈប់និយាយទៅ នេះជារឿងខ្ញុំជាមួយគេ ទោះយ៉ាងណា ខ្ញុំនៅតែមិនអាចរៀបការតាមបំណងម៉ាក់ចង់បានដដែល សុំទោស! " នាយបដិសេដហាមឃាត់ម៉ាក់ទាំងទឹកមុខមាំគួរឲ្យខ្លាច ខុសស្រឡះពេលមុននេះដែលញញឹមលួងចិត្តម្ដាយ រឿងគេជាមួយម្នាក់នោះ ជារឿងពីរផ្សេងគ្នា គាត់មិនអាចព្រោះតែចង់ឲ្យខ្លួនរៀបការ ក៏លើករឿងនេះមករំឮកនោះដែរ។
" លោកមានមនុស្សក្នុងចិត្តហើយឬ? " កាយតូចឈរលែងកម្រើកខ្លួន មានអារម្មណ៍ថាដូចស្ពឹកស្រពន់គ្រប់កន្លែង ជាពិសេសនៅប្រអប់ទ្រូងខាងឆ្វេង ហាក់លែងដំណើរការ វាផ្ដើម រសើបឈីបៗអួលៗពិបាកបរិយាយ មិនដឹងថាកើតអ្វីនោះឡើយ។
" ហេតុអីឯងត្រូវពិបាកចិត្ត គេមានមនុស្សដែលគេស្រលាញ់ វាជារឿងរបស់គេ ឯងត្រូវដឹងខ្លួនថា ឯងមកទីនេះដើម្បីអ្វី? មានគោលបំណងអ្វី? សម្រេចពេលណា ក៏ដល់ពេលយើងត្រូវចាកចេញដូចគ្នា ឈប់គិតពីរឿងនេះទៀតទៅ! " កាយតូចបង្វិលខ្លួនដើរចេញឡើងទៅជាន់ខាងលើវិញ ក៏មិនអាចនៅបន្តឈរស្ដាប់ គេពិបាកស្ដាប់ ក៏ស្ដាប់មិនចូលត្រចៀក គេបែរជាមិនទទួលស្គាល់ ព្យាយាមធ្វើដូចគ្រប់យ៉ាងមិនអី គេមកទីនេះគឺដើម្បីគ្រួសារ ប៉ាម៉ាក់ ក៏មិនអាចបណ្ដោយខ្លួនលង់ជាមួយបញ្ហាផ្សេង ធ្វើឲ្យឈឺចាប់ដល់ខ្លួនឯងនោះដែរ។
" ម៉ាក់ត្រឡប់ទៅវិញទៅ ខ្ញុំមិនចង់និយាយពីរឿងនេះបន្តទេ ហើយឈប់ចាប់គូរឲ្យខ្ញុំបានហើយ ខ្ញុំហត់!! " នាយប្រាប់ទៅម្ដាយដោយក្ដីធុញថប់ ហត់នឿយជាមួយរឿងនេះឥតល្ហែរ ខណៈនោះក៏ក្រោកដើរចេញ ដោយមិនខ្វល់ជាមួយសម្រែកអ្នកជាម្ដាយហៅខ្លួន÷
" បើកូននៅតែបន្តបែបនេះ កូនគ្មានថ្ងៃរស់នៅមានសេចក្ដីសុខនោះទេជេន " ទោះជាអ្នកស្រីប្រឹងស្រែកយ៉ាងណា ក៏គេមិនងាកមកឆ្លើយតបជាមួយគាត់ បានត្រឹមឲ្យអ្នកជាម្ដាយខឹងមួម៉ៅពេលឃើញកូនមិនអើពើ។
ជុងហ្គុល ឡើងមកបន្ទប់ធ្វើការសង្ងំមិនចេញទៅណា ចាក់សោឃុំខ្លួនឯង ក៏មិនបានចាំសម្ដីនិយាយជាមួយរាងតូច ថាទៅជួប។
ក្នុងបន្ទប់ងងឹតគ្មានពន្លឺ គ្មានខ្យល់ចេញចូល បង្អួចបិទជិត ដៃមាំលូកទាញស៊ុំរូបថតមួយចេញពីក្នុងថតតុ នាយបង្ហើបវាតិចៗ ប្រឹងធ្មេចមើលឃើញព្រាលៗ ជារូបមួយសន្លឹកដែលនាយបានថតជាមួយបុរសម្នាក់ទៀត រាងល្អិត មុខតូចក្រមិច ញញឹមស្រស់ទាំងពីរនាក់ ភ្លាមនោះទឹកថ្លាស្រាប់តែធ្លាក់ចេញពីរង្វង់ភ្នែកខ្មៅ ដាមលើខ្នងដៃដោយមិនមានសម្លេងអ្វីទាំងអស់។
" បងស្រលាញ់អូនយ៉ាងនេះ ធ្វើគ្រប់យ៉ាង ស្របតាមអូនមិនប្រកែក ប៉ុន្តែបងនៅតែមិនអាចមានចំណែកសំខាន់ជាងការងាររបស់អូន បងនៅតែ អន់ អន់ គ្រប់យ៉ាងក្នុងក្រសែភ្នែករបស់អូនមែនទេ ឡៃក៍?? "
" ហ្ហឺស៎!! " នាយរហ័សលើកដៃវាសទឹកភ្នែកខ្លួនចេញ ទម្លាក់ស៊ុមរូបថតនោះផ្កាប់លើតុ គេមិនអាចយំ ក៏មិនអាចទន់ជ្រាយនោះដែរ ប៉ុន្តែ គួរធ្វើបែបណា? បើទឹកនេត្រា ក្ដីឈឺផ្សាក្នុងបេះដូង វាមិនស្ដាប់ បញ្ជារ របស់ខ្លួនផងនោះ។
+រសៀល..
ក្នុងបន្ទប់ផ្ទះបាយស្ងាត់ជ្រងំមិនមានឮសម្លេងឆូងឆាំង អ្វីដូចរាល់ដង រាងតូចល្អិតកំពុងតែអង្គុយបកសំបកខ្ទឹមតែម្នាក់ឯង ភ្លឹកៗមិនដឹងថាវិញ្ញាណហោះទៅដល់ទីណា ក៏មិនមានអ្នកណានៅទីនោះកំដរគេ។
" ហ្ហឹក..!! ក្រហាយណាស់ " រវល់តែភ្លឹកភ្លេចភ្លាំង ដៃតូចក៏ច្រឡំលើកញីភ្នែកខ្លួនឯង ឲ្យជាតិខ្ទឹមដែលហិរជាប់ម្រាមដៃរបស់គេ ចូលទៅក្នុងភ្នែកក្រហាយ ហូរទឹកថ្លាៗក្រហមក្រោមភ្នែកងាំង។
" មិចក៏ច្រើនយ៉ាងនេះ? " ថេយ៉ុង ឱនមើលខ្ទឹមស ក្នុងចាន ភ្លេចខ្លួនតែបន្តិច គេបកខ្ទឹមអស់មួយកូនចានបាត់ទៅហើយ ទាំងដែលមុននេះគេមានបំណងបកតែបន្តិចដើម្បីឆាបាយញ៉ាំប៉ុណ្ណោះ។
" ឯងនេះឆ្កួតពិតមែនហើយ អាយ៉ុង! " គេទះក្បាលខ្លួនតិចៗ ជាមួយការខឹងសម្បាលើខ្លួនឯង ក៏លើកខ្ទឹមទៅចិញ្រ្ចាំ ហាន់ លាងបន្លែរួចរាល់ ទើបដើរទៅយកខ្ទះកាច់ហ្គាសដាក់កម្ដៅពីលើ។
" ចាក់អើ.. "
" អាយយ៎.. " កាយតូចកន្ត្រាក់ខ្លួនភ្ញាក់ព្រើត ស្រែកចាចពេញផ្ទះបាយ ងាកខ្វាច់ ដោយការភិតភ័យខ្ទះក្នុងដៃ ដាក់ក្បាលនាយមួយទំហឹង។
ផូង!!
" អូយយ៎.. ឯងវ៉ៃយើងធ្វើស្អី? " ជុងហ្គុក លើកដៃខ្ទប់ក្បាល ស្រែកដោយក្ដីឈឺចាប់ មួយខ្ទះបែកផ្កាយ សួររាងតូចស្របពេលក្បាលកំពុងតែត្រហឹង ភ្នែកចង់ស្រវាំង ស្ដាប់រាងតូចឆ្លើយមិនទាំងឮច្បាស់ផង។
" ខ្ញុំ.. ខ្ញុំសុំទោស ខ្ញុំគ្មានចេតនាទេ លោកឈឺខ្លាំងដែរទេ? " នាយតូចភ័យរហូតធ្លាក់ខ្ទះពីក្នុងដៃ ស្ទុះទៅរកនាយដោយក្ដីព្រួយបារម្ភ ចំណែកឯនាយកំហូចគ្រាន់ឃើញរាងតូចស្លន់ស្លោរបារម្ភពីខ្លួនបែបនេះ ក៏មានគំនិតធ្វើបាបគេភ្លេត ភ្លាមនោះកាយមាំស្រាប់តែដួលព្រូសទៅឥដ្ឋ បិទភ្នែក ស្ងាត់មាត់ សន្លប់ស្ដូក តារ៉ាទើបតែរះថ្មី ការសម្ដែងមិនអន់ប៉ុន្មានដែរ។
" ជុងហ្គុក~ ជុង លោកយ៉ាងមិចហើយ កុំបំភ័យខ្ញុំណា ហ្ហឹកៗ.. ខ្ញុំគ្មានចេតនាទេ ជួយផង អ្នកណាក៏បានឆាប់មកជួយ ជុងហ្គុក ផងដឹងខ្លួនឡើងមក លោកមិនត្រូវកើតអ្វីនោះទេ ខ្ញុំសុំទោស.. ហ៊ឺៗ.. " ដៃតូចៗព្យាយាម អង្រួននាយឲ្យភ្ញាក់ យំផង ស្រែកហៅគេឲ្យមកជួយផង ខណៈដែលមិនដឹងថាត្រូវធ្វើអ្វី គេក៏ព្យាយាមទាញកាយមាំឲ្យក្រោក ប៉ុន្តែថា កម្លាំងតូចដូចស្រមោចរបស់គេ មិចនឹងអាចលើកនាយរួចទៅ។
" ហ៊ឺ~ហ៊ឺ~ ហេតុអីក៏លោកមិនក្រោក ហ្ហឹក.. កុំបំភ័យខ្ញុំអី ឆាប់ក្រោកឡើងភ្លាមមក ហ៊ឺ..ហ៊ឹក.. ហ្ហឹម..!! " សម្លេងស្រែកយំត្រូវបាត់ស្ងាត់ ជំនួសឲ្យភាពភ្ញាក់ផ្អើល ថេយ៉ុង បើកភ្នែកធំៗ ដក់ដោយទឹកថ្លាៗ ខួរក្បាលពេញដោយចម្ងល់ តើមានរឿងអីកើតឡើង? មនុស្សដែលសន្លប់បាត់មាត់ បំភ័យខ្លួនមុននេះ បែរជាទាញខ្លួនទៅថើបអ៊ីចឹងឬ?
" អ្នកប្រុស ចៅហ្វាយ..!!?? " មេការធាន និងនាយជំនិត ត្រូវទប់ដំណើរគាំងលែងកម្រើកខ្លួននៅមួយកន្លែង នាំគ្នាលេបទឹកមាត់ក្អឹកៗសម្លឹងមើលចៅហ្វាយកំពុងតែផ្អែមល្ហែមជាមួយគ្នាហាក់គ្មានទុក្ខកង្វល់ ទាំងដែលមុននេះអ្នកនៅក្នុងផ្ទះឮសម្រែកយំឡើងរំពង ខំស្រូតរត់មកមើល តែមកដល់ ខុសចង្វាក់ពេលបាត់ទៅហើយ។
" លោកពូ ខ្ញុំទៅក្រុមហ៊ុន សិនហើយ មិនហ៊ាននៅផ្ទះទេ ខ្លាចកើតជំងឺលើសជាតិស្ករ " នាយព្រីន លេបទឹកមាត់ផ្សើមបំពង.ក ងាកខ្វាច់ដើរចេញពីផ្ទះបាយមកវិញយ៉ាងលឿន លាលោកមេការហើយ ក៏ប្រញាប់ចាកចេញទៅ មិននៅរំខានម្ចាស់ នៅមើលនាំតែខូចភ្នែកខ្លួនឯង នាំពិបាកកាត់វែនតា។
" ម្ដងនេះខ្ញុំបើមិនលើសឈាម ក៏ឡើងជាតិអាស៊ីតដែរ ហ្ហឺមម!! " លោកមេការធាន ដកដង្ហើមធំអាណិតភ្នែកខ្លួនឯងជាពន់ពេក មិនគួរណាមកឃើញរូបភាពទាំងនេះ រូបភាពដែលអាចបង្កើនជំងឺឲ្យខ្លួនឯង មិននៅយូរដូចគ្នា គាត់ក៏ប្រញាប់ចាកចេញ ព្រមទាំងហាមបម្រើផ្សេងទៀតមិនឲ្យចូលទៅរំខានម្ចាស់នោះឡើយ។
" ហ្ហឹក.. លោក?? " បបូរមាត់ស្ដើងត្រូវបាននាយព្រលែងឲ្យបានសេរីភាព ក្រោយពីប៊ឺតជញ្ជក់ ស្រូប យកថាមពលពីរាងតូចស្ទើរខ្សោះខ្លួន។ បបូរមាត់ឈូកខាំចូលគ្នា ចងចិញ្ចើមដាក់នាយទាំងមុខក្រហម អៀនផង ខឹងផង ត្រូវទើបយំហើយទៀត កាន់តែខឹង កាន់តែក្រហមឲ្យនាយបង្អាប់។
" ខឹង? មុខក្រហមបែបនេះកាន់តែគួរឲ្យក្នាញ់ " នាយច្រត់ដៃទ្រក្បាលនៅលើឥដ្ឋ សើចសម្លឹងមុខក្រមិចដែលកំពុងតែខឹងខ្លួនឡើងក្ដៅក្រហមនោះ សមចិត្តជាខ្លាំង ដែលខ្លួនបានបំភ័យក្មេងឲ្យយំដល់ហើមភ្នែកបែបនេះ។
សូមរង់ចាំភាគបន្ត❤️
#ក្វាង លីននី