#ព្រឹកប្រលឹមថ្ងៃថ្មីបានចូលមកដល់ : ពន្លឺនៃព្រះអាទិត្យបានចាំងឡើងចូលតាមបង្អួចបង្ហាញឲ្យយើងឃើញកាយអាក្រាតពីរនាក់កំពុងគេងឱបគ្នាយ៉ាងមានសេចក្ដី សុខ ប៉ុន្តែម្នាក់ទៀតនោះមិនសុខជាមួយទេ
«ហឹក. .»សំឡេងធំគ្រហឹមឡើងដោយសារតែពន្លឺព្រះអាទិត្យចំភ្នែករបស់គេរំខានដល់ការដំណេកដ៏លង់លក់ស្រួលរបស់គេ នាយមាំបានភ្ញាក់ហើយក៏ក្រោកទៅសម្អាតកាយហើយចាកចេញដោយមិនខ្វល់ពីកាយតូចដែលខ្លួនបានគេងឱបពេញមួយយប់នោះ
រាងកាយដែលពោរពេញដោយស្នាមស្នេហ៍ត្រូវពន្លឺថ្ងៃចាំងចូលមកដល់ខ្លួនរបស់គេបង្ហាញឲ្យពីសភាពស្លេកស្លាំងនៃរាងកាយដែលគ្មានអ្នកខ្វល់ កម្រាលក្រាលដែលកាយតូចគេងលើនោះគឺពោរពេញដោយឈាមឆ្អាបតែគ្មានអ្នកណាដឹង
តុតុ*សំឡេងគោះទ្វារ
«អ្នកម្នាង»
តុតុ*សំឡេងគោះទ្វារ
«អ្នកម្នាងមានលឺស៊ូអ៉ីហៅទេ??»
តុតុ*សំឡេងគោះទ្វារម្ដងហើយម្ដងទៀតប៉ុន្តែនៅតែគ្មានការឆ្លើយតបពីអ្នកខាងក្នុង
«វីរវរហើយមេការ. .លោកមេការមានរឿងហើយ. . ហាស. .ហាស. .អ្នកម្នាង. .អ្នកម្នាងអត់ឆ្លើយតបនឹងខ្ញុំទេខ្ញុំគោះទ្វារច្រើនដងហើយតាំងពីព្រឹកមកម្ល៉េះ»ស៊ូអ៉ីនិយាយ ធ្វើឲ្យអ្នកដែលបានមកលេងរាងតូចនោះលឺហើយក៏រត់សម្រុកទៅបន្ទប់រាងតូចភ្លាមតែម្ដង
គ្រាំង*សំឡេងធាក់ទ្វារទម្លុះចូលទៅ
«ហាស!!នេះ!?សៀនអ៊ីងដឹងខ្លួនឡើងសៀនអ៊ីង!!យៀកជីងឆាប់យកម្ចុលមកយើងឃាត់ឈាមឲ្យគេ»ជីងយ៉ាវនិយាយ អ្នកបម្រើជំនិតរបស់នាយក៏បានយកម្ចុលប្រាក់ចេញមកហើយក៏ចេញទៅចាំនៅក្រៅបន្ទប់ព្រោះថាគេមិនគួរមើលអ្វីដែលមិនគួរមើលនោះទេ
«ថាងយៀកហ្វឹងអើយថាងយៀកហ្វឹង ឯងដូចជាហួស ហេតុគេហើយមើលចុះបើយើងមកមិនទាន់ទេឯងប្រាកដជាស្ដាយក្រោយអស់មួយជីវិតហើយអាមិត្តឃោរឃៅ ហឹស អេ??នេះជាដៅផ្កាពីងពាងមែនទេ??!!ហឹស. .ហឹស. .ទេវតាដូចជាលេងសើចពេកហើយ. . ហាស. .ហាស. .ហា. .ហឹក. .ហឹក. .ប្អូនប្រុសជាឯងមែនទេ. .ហឹក. .ហឹក. .»ដៅកំណើតរូបផ្កាពីងពាងមាន តែប្អូនប្រុសដែលបានបាត់ខ្លួនរបស់វ៉ានជីងយ៉ាវទេទើបមានកុំប្រាប់ណាថាប្អូនប្រុសដែលនាយខំស្វែងរកស្ទើរ តែគាស់ផែនដីរកនោះតាមពិតជាមនុស្សក្បែរខ្លួនបែប នេះសោះទេវតាដូចជាលេងសើចពេលហើយដែលទើប តែឲ្យនាយដឹងមើលចុះខ្វះតែមួយជំហានទៀតទេរាងតូចវិសនឹងបានជួបយមរាជបាត់ទៅហើយ
«ជីងយ៉ាវឯងមកទីនេះធ្វើអ្វី??»រាងក្រាស់មកបន្ទប់ក្រោយលឺឈិនយូនាងនិយាយប្រាប់នាយថាជីងយ៉ាវ មករករាងតូចដល់បន្ទប់
«ហឹស យៀកហ្វឹងឯងលែងលះជាមួយគេទៅ»ជីងយ៉ាវ និយាយ នាយមាំកាលលឺបែបនេះនាយហួសចិត្តនឹងមិត្តនាយជាខ្លាំង
«ឯងនិយាយអ្វីនឹង??នេះឯងឆ្គួតទេឬបានជាចង់ឲ្យយើងលែងលះនឹងគេនោះ??!»
«ក្រែងឯងមិនបានស្រឡាញ់គេទេមែនទេ?ចឹងឯងដោះ លែងគេទៅ ឯងមើលសភាពគេពេលនេះទៅនេះបើយើងមកមិនទាន់ទេគេប្រាកដជាបានជួបយមរាជមិន ខានឯងមើលទង្វើរដែលឯងធ្វើដាក់គេទៅឯងមើលទៅ» ជីងយ៉ាវនិយាយឡើងច្រាននាយមាំឲ្យមកមើលរាង កាយស្លេកស្លាំងរបស់រាងតូចដែលពោរពេញដោយម្ចុល ប្រាក់របស់បាយជីងយ៉ាវ
«នេះ!!»រាងមាំគាំងនៅនឹងមួយកន្លែងព្រោះមិននឹកស្មានថារាងតូចធ្លាក់ក្នុងសភាពបែបនេះសោះ
«ឯងលែងលះនឹងគេទៅយើងសុំអង្វរឯង»
#skip
ប៉ុន្មានថ្ងៃក្រោយមក : រាងតូចក៏បានដឹងខ្លួនឡើងហើយគេត្រូវបានអ្នកបម្រើមើលថែយកចិត្តទុកដាក់ចំពោះគេណាស់ដូចជាថ្ងៃនេះអញ្ចឹង
«អ្នកម្នាង អ្នកម្នាងតើទ្រង់ចង់សោយផ្លែប៉េសទៀតទេព្រោះថានៅក្នុងផ្ទះបាយនៅមានច្រើនទៀតណាទ្រង់ចង់សោយប៉ុន្មានក៏បានដែរគ្មានអ្នកឃាត់ទ្រង់ទេ»អ្នកបម្រើម្នាក់បាននិយាយបណ្ដើរចិតផ្លែប៉េសឲ្យរាងតូចញ៉ាំបណ្ដើរ
«អត់ទេខ្ញុំឆ្អែតហើយបងឈប់ចិតឲ្យខ្ញុំញ៉ាំទៀតទៅ»រាងតូចនិយាយរួចក៏យកផ្លែប៉េសដែលចិតហើយនោះមកញ៉ាំបន្តធ្វើឲ្យអ្នកបម្រើស្រីទាំងនោះគ្រឺតខ្នាញ់និងចរិករាងតូចណាស់ មាត់ថាអត់តែដៃយករហូតយ៉ាប់ណាស់
តុតុ*សំឡេងគោះទ្វារ
«អ្នកម្នាង រាជបុត្រកោះហៅទ្រង់ឲ្យទៅជួបរាជបុត្រនៅដំណាក់សិក្សាក្រាបទូល»គ្រាន់តែលឺបែបនេះអ្នកបម្រើស្រីទាំងអស់ក្នុងបន្ទប់នេះម្នាក់ៗប្រែទឹកមុខភ្លាមតែម្ដង
«អ្នកម្នាង . . .»អ្នកបម្រើភាលាងស្រីទាំងអស់បានហៅរាងតូចបែបជាចង់ឃាត់តែពួកគេរៀងស្ទាក់ស្ទើរក្នុងចិត្ត
តុតុ*សំឡេងគោះទ្វារ
«ចូលមក»
«លោកហៅខ្ញុំមានការអ្វី??»ដោយមិនចង់ស៊ាំញ៉ាំច្រើនរាងតូចក៏សួរ
«នេះសំបុត្រលែងលះឯងផ្តិតមេដៃលែងលះទៅ»រាងមាំនិយាយជាមួយកាយវិការបែបបញ្ឈឺរធ្វើជាខ្វល់ តែខុស ពីរាងតូចដែលក្រោយលឺថារាងមាំចង់លែងលះជាមួយគេភ្លាមគេសប្បាយចិត្តណាស់
«ពិតមែនឬ??លោកសម្រេចចិត្តច្បាស់ហើយមែនទេ??អា. .ល្អណាស់ ហិ ហិ នេះរួចហើយ»រាងតូចបានរង់ចាំពាក្យនេះជាយូរមកហើយមិនបង្អង់យូរនាំតែខាតពេលរាងតូចផ្ដិតមេដៃភ្លែតតែម្ដងជាមួយនឹងទឹកមុខញញឹមមិនឈប់
«រួចហើយ??នេះឯងមិនសួរនាំរកហេតុផលទេ??»រាងមាំហាកបីដូចជាគាំងបន្តិចក្រោយពេលឃើញរាងតូចធ្វើបែបនេះ
«ហេតុអ្វីខ្ញុំត្រូវសួរនាំតែខាតពេលនោះ??ព្រោះថាខ្ញុំរង់ចាំពាក្យនេះយូរមកហើយណា បើសិនជាខ្ញុំសួរទៅលោកប្រាកដជាឆ្លើយថាមកពីយើងមិនបានស្រឡាញ់ឯង ក៏ត្រូវដែរខ្ញុំក៏មិនបានស្រឡាញ់លោកដែរចឹងចាំបាច់ស៉ាំញ៉ាំអីបើអស់អីហើយខ្ញុំសូមលាសិនហើយអតិតស្វាមី» គ្រាន់តែបានផ្ដិតមេដៃភ្លាមរាងតូចហាកដូចជារស់រវើកជាងមុនទៅទៀតមើលសម្ដីគេនិយាយចុះមិនខ្លាចរាងមាំអីបន្តិច
តែការសប្បាយរីករាយត្រេកអរមុននេះក៏រលាយបាត់ទៅ វិញក្រោយឃើញឈិនយូកាន់កាំបិតដើរសំដៅមករកគេ
«ឈិន. .ឈិនយូតើនាង. .នាងចង់ធ្វើអីនឹង??នេះនាងចង់លេងល្បិចអ្វីទៀតហើយ??កុំចូលមកណា កុំចូលមកអី អាយ. .នេះនាង!!»ឈិនយូនាងបានចាក់ខ្លួនឯងមួយកាំបិតហើយក៏យកកាំបិតនោះឲ្យរាងតូចដែលកំពុងតក់ស្លុតកាន់ហើយនាងបានឱនខ្សឹបដាក់រាងតូចស្របពេលនាយមាំរត់ចេញមកមើលក៏ឃើញហេតុការនេះដូចជារាងតូចជាអ្នកចាក់នាងអញ្ចឹង💀
«យើងមិនឲ្យឯងមានសេរីភាពដូចអ្វីដែលឯងចង់បាននោះទេស៊ូសៀនអ៊ីង ហឹស»
«តើមានរឿងអីនឹង?!!ឈិនយូនាងយ៉ាងម៉េចហើយ??ស៊ូសៀនអ៊ីង!!នេះឯងកំពុងធ្វើស្អី??»រាងក្រាស់បានរត់មកជួយឃាត់ឈាមឲ្យឈិនយូហើយក៏មកសម្លុតដាក់រាងតូចដែលកំពុងឈរតុកស្លុត
«ហឹក. .ហឹក. .ឈឺណាស់រាជបុត្រ. .ហឹក. .ហឹក. .អ្នក ប្រុសស៊ូហេតុអ្វីបានអ្នកប្រុសធ្វើបែបនេះដាក់ខ្ញុំ??តើខ្ញុំបានធ្វើខុសអីទៅ??ហឹក. .ហឹក. .រឺមួយអ្នកប្រុសគិតថារាជបុត្រលែងលះក៏ដោយសារតែខ្ញុំមែនទេបានជាអ្នកប្រុសយកកាំបិតមកចាក់ខ្ញុំបែបនេះ. .ហឹក. .ហឹក. . អូយឈឺណាស់. .រាជបុត្រ»ឈិនយូនិយាយយ៉ាងកំសត់
«ទេ ខ្ញុំមិនបានធ្វើទេគឺនាងខ្លួនឯងទេដែលចាក់ខ្លួនឯងនោះ»រាងតូចនិយាយប្រលែកពេលប្រមូលស្មារតីបានមកវិញ
«ភស្តុតាងនឹងនឹងភ្នែកបែបនេះហើយឯងគិតថាយើងល្ងង់មែនទេស៊ូសៀនអ៊ីង សេនាឆាប់ចាប់គរយកទៅដាក់ក្នុងគុកងងឹតភ្លាម»រាងមាំនិយាយ
«ទេ. .ទេ. .អត់ទេខ្ញុំមិនចង់ចូលវាទៀតទេ. .អាយ. . ចេញទៅ. .ឆាប់ថយចេញទៅ»ការយល់ច្រឡំមួយនេះបានកើតឡើងម្ដងទៀតហើយលើកនេះរាងតូចមិនព្រមឲ្យទាហានចាប់ខ្លួនទេបានដោយងាយនោះទេ
សូមរង់ចាំអានភាគបន្ត
សូមអភ័យទោសរាល់កំហុសឆ្គងណាមួយដែលមានក្នុងសាច់រឿងមួយនេះហើយក៏សូមអធ្យាស្រ័យផងក្នុងការប្រើរាជស័ព្ទមិនបានល្អព្រោះតែអ្នកសរសេរម្នាក់នេះមិនពូកែប្រើពាក្យរាជស័ព្ទទេ( ̄ヘ ̄;)
សរសេរដោយ:យូរី