ការលំបាកមិនថាមានទុក្ខសោកជួបបញ្ហារាប់សិបជំពូកក្នុងមួយឆាកជីវិតនោះទេ អោយតែមានការតាំងចិត្តខ្ពស់ភាគរយក្នុងការជម្នះវាច្បាស់ជាមាន។
កំឡុងពេលនេះនាយស៊ុងវ៉ុនបង្អាក់ការនិយាយបិទមាត់ស្ងាត់ឈឹងក្នុងចិត្តក្ដៅងំដូចទឹកពុះក្នុងឆ្នាំងមិនខុស ខឹងចិត្តណាស់ខំប្រាប់គ្រប់យ៉ាងលឹងចង់បែកពពុះមាត់ស្គុលទៅហើយ។ តែកុំមើលបងប្អូនពីរនាក់នេះអង្គុយបន្ទរកាត់សម្ដីនាយរហូតបាននៅជិតដៃអីសមដាក់ក្បាលម៉ាប៉ាន់តែបានដឹងប្រឹង។
"អើ..! ទៅនិយាយបន្ដមក!" ហូស៊ុក ពោលបែបអ្នកដឹងកំហុសមិញនេះច្រឡំលូកមាត់និយាយទាំងដែលនាយស៊ុងវ៉ុនខំប្រាប់តាំងពីដើមចមរួចមកហើយ។
"ឯងដឹងអ្វីដែលយើងចម្លែកខ្លាំងបំផុតនៅពេលថ្ងៃនោះទេ?" ដោយហេតុខ្ជិលប្រកាន់ឬកច្រើនស៊ុនវ៉ុនក៏សុខចិត្តនិយាយរឿងហេតុពេលនោះប្រាប់បន្ដ។ ប៉ុន្តែងាប់ហើយមើលសម្ដីមាសជ្រុះមកទាំងដុំៗចេញពីមាត់នាយកម្លោះណាមជូនចុះ លឺហើយអោយនាយចង់តែក្រឡុកខួរទេ គ្រាន់តែសួរបន្ដិចសោះ÷
"តាប៉ែរច្រើនណាស់ និយាយអោយលឿនមក!" ណាមជូន បន្លឺសម្លេងគ្រល័រធំទាំងកែវភ្នែកបាញ់សម្លក់នាយស៊ុងវ៉ុន។ នាយស្អប់បំផុតមនុស្សប្រភេទនេះបើនាយដឹងស្មានតែនាយមកអង្គុយចាំស្ដាប់អញ្ចឹងឬ?
"ស្អី? យើងធ្វើសួរលេងយកស្លូរបន្ដិចមិនបាន!" អីក៏ម្ល៉ឹងៗលោកសួររបៀបអោយរកនឹកគិតបន្ដិចមិនបានប្រទាន់តែហាមាត់ញ៉ែតៗដាក់នាយ។ ញិចមើលតែស្រីក្រមុំអាមនុស្សមុខទឹកកក។
"ចង់អោយយើងនេះដាក់ក្បាលឯងមួយកែវទឹកទេ? ចង់សាកឬអត់?" មិនត្រឹមនិយាយតែមាត់ទេនាយហូស៊ុកលើកទាំងកែវទឹកមកច្រលោរទៀតផង។ នេះបានចំជាកំពូលមាត់ឆៅដៃដល់មែន ប្រសិនជានាយស៊ុងវ៉ុនហាមាត់ឌឺតែបន្ដិចច្បាស់ណាស់បែកក្បាលម៉ង។
"ឯងហ៊ានឬសាកមក? បើខ្លាំងត្រឹមបែកក្បាលទៅដេកពេទ្យដេរបួនដប់ថ្នេរប៉ុណ្ណឹង!" ស៊ុងវ៉ុន មានទៅមនុស្សចេះខ្លាចគេពីអង្កាល់ផាំងទៅផាំងមក។ សំខាន់ចាស់ៗទាំងបីកំពុងយកដៃឈ្លីសៀតផ្ការកពាក្យថ្លែងមិនត្រូវឡើយ សរុបរួមចូលសាច់ការម្ដងចេញក្រៅសាច់ការម្ដង អ្នកស្ដាប់ដូចពួកគាត់នេះចង់ពុល។
"យើងចង់សាកអោយមើលដែរ តែវាមិនទាន់ដល់ពេល! តើឯងនៅសាំយូរជាងនេះទៀតទេ? យើងប្រញាប់ចង់ដឹង!" ស្មានថាខ្លាំងតាមពិតគាត់ខឹងមែននឹង គ្រាន់ពេលនេះមិនអំណោចនិងសមស្របទៅតាមអីដែលនាយស៊ុងវ៉ុនចង់បាន។ កុំអីស៊ុងវ៉ុនបានបែកក្បាលទៅដេកពេទ្យពិតតាមសំណូមពរហ្មង តិចអត់ស្គាល់ម៉ាហ្វៀដៃឆៅហូស៊ុកផាកហ្គោលដិន បើមិនទាន់បានស្គាល់ឥឡូវស្គាល់អោយហើយទៅ។
"អើ..! មុនពេលកើតរឿងយើងចាំបានលោកប៉ាធ្លាប់ប្រាប់ថាគូមីនជាមនុស្សទន់ខ្សោយណាស់ហើយក៏ឆាប់ភ័យខ្លាចអ្វីមួយដូចគ្នា! ប៉ុន្តែក្នុងស្ថានភាពពេលនោះគេបែរជា--!" ស៊ុងវ៉ុន បន្លឺសម្លេងតបតបែបមនុស្សអស់កម្លាំងអត់បាយហូបដប់ថ្ងៃ ទើបស្រដីប្រាប់ពីអ្វីដែលនាយបានឆ្ងល់ក្នុងកំឡុងពេលហេតុការណ៍ថ្ងៃនោះបានកើតឡើង។ ណាស់តែប្រយោគមិនទាន់បញ្ចប់នាយណាមជូននិយាយកាត់មុនតើ÷
"យើងដឹងថាអាកូនទាគេមិនមែនក្មេងធម្មតាទេ ហើយចុះពេលនោះគេបានធ្វើអី?" ណាមជូន ជឿជាក់លើប្អូនប្រុសរបស់គាត់តែប៉ុណ្ណឹងឯងទោះត្រូវកាត់សម្ដីស៊ុងវ៉ុននិយាយមិនថ្វី សំខាន់នាយសុំលើកសរសើរពីប្អូនប្រុសមួយសិន។
"មានអីគឺ....!" ស៊ុងវ៉ុន លែងចង់ឈ្លោះប្រកែករឿងគេចូលចិត្តនិយាយកាត់សម្ដីនាយច្រើននាំវែងឆ្ងាយនាយក៏ចូលសាច់ការប្រាប់ពីរឿងហេតុគ្រប់យ៉ាងក្នុងថ្ងៃនោះដែលកើតឡើងតែម្ដង÷
+ក្នុងព្រៃជើងភ្នំ!!
នៅក្នុងព្រៃមានដើមឈើដ៏ធំមួយមានបែកមែកសាខា ដើមដ៏ធំរបស់វាអាចហ៊ុមព័ទ្ធជុំវិញជួយកំបាំងដល់មនុស្សពីរនាក់បានយ៉ាងជិតល្អ។
"បងប្រុស! ពួកគេជាអ្នកណាហេតុអីតាមសម្លាប់ពួកយើងអ៊ីចឹងបងប្រុស?" ជីមីន សួរទៅកាន់នាយសង្ហារស៊ុងវ៉ុនបន្ទាប់ពីរកឃើញនៅកន្លែងលាក់ខ្លួនពីអ្នកតាមដេញបាញ់មួយក្រុម។
"បងក៏មិនដឹងដូចគ្នា គូមីនមិនភ័យទេឬ?" ស៊ុងវ៉ុន រាំងចម្លែកចិត្តនឹងក្មេងក្បែរខ្លួនបន្ដិចនាយក៏ចោទសួរទាំងមើលមុខអាល្អិតជីមីនឥតព្រិច។ តាមអ្វីដែលនាយបានដឹងពីលោកប៉ាមក គូមីនគឺជាក្មេងម្នាក់ឆាប់រន្ធត់ចិត្តហើយរហ័សភ័យខ្លាចនឹងអ្វីមួយខ្លាំងណាស់ដូចជាឆាប់ប៉ះទង្គិចនឹងគ្រល័រសម្លេងធំបែបស្រែកគំហកឬហេតុការណ៍ណាដែលរន្ធត់អីបែបនេះជាដើម។
"ភ័យ? មានរឿងអីត្រូវភ័យស្ថានភាពបែបនេះខ្ញុំធ្លាប់ជួបតែញឹករហូតនឹង! តែអេ៎..! មិញនេះបងប្រុសហៅខ្ញុំថាម៉េច?" ជីមីន សម្លឹងមើលនាយស៊ុងវ៉ុនធ្វើភ្នែកភ្លឹសៗត្បកសំណួរទៅវិញបែបឆ្ងល់។ មើលសម្ដីដែលក្មេងនេះនិយាយចេញមកចុះធ្វើដូចវាជារឿងធម្មតាសម្រាប់គេយ៉ាងចឹង ឬកពារបែបនេះនាយកាន់តែមានការចម្លែកចិត្តទ្វេដង។
"បងហៅថាគូមីន ក្រែងវាជាឈ្មោះរបស់ឯង!" ស៊ុងវ៉ុន ឆ្លើយទាំងឆ្ងល់សញ្ញារសួរលោតជាលំដាប់។ នាយមិនយល់ទេក្រែងក្មេងនេះមានឈ្មោះថាគូមីនឬ? ហេតុអីគេមកសួរនាយបែបនេះទៅវិញ?
"គូមីន? តែខ្ញុំឈ្មោះជីមីនតើ បងប្រុសដឹងមកពីណាថាខ្ញុំនឹងឈ្មោះគូមីន?" ជីមីន ក្រោយពីទទួលបានចម្លើយគេក៏រហ័សប្រកែកតវ៉ាភ្លែត។ ម៉េចមកច្រឡំហៅគេឈ្មោះរបស់អ្នកផ្សេងអញ្ចឹងបងប្រុស ជីមីនផាកហ្គោលដិនតើបងប្រុសស្គាល់ឬអត់?
"គូមីនក្រាបចុះ!" ស៊ុងវ៉ុន ពេលក្រឡេកភ្នែកឃើញជនបិទមុខមួយក្រុមកំពុងទម្រង់កាំភ្លើងមកខាងនេះ នាយក៏រហ័សប្រាប់ទាំងទាញជីមីនអោយក្រាបចុះគេចពីគ្រាប់កាំភ្លើង។
ផាំង!!
គ្រាប់កាំភ្លើងត្រូវបានចាក់ទម្លុះជាប់នឹងដើមឈើ សំណាងហើយដែលនាយស៊ុងវ៉ុនមើលឃើញពួកវាទាន់ខំអីបានស្លាប់ទាំងពីរធ្វើខ្មោចយាមព្រៃមិនខាន។
"នែ៎..! ឯងបាញ់មិនមើលក្បាលមនុស្សទេអី? សំណាងហើយពួកយើងក្រាបក្បាលទាន់!" ចិត្តខ្លាចតិចជាងចិត្តកំហឹង អាល្អិតជីមីនស្ទុះងើបឈរងាកទៅស្ដីអោយពួកអស់នោះញ៉ែតៗមិនសូម្បីរញើតនិងកាំភ្លើងដែលមានក្នុងដៃពួកវា។ ចំណែកឯស៊ុងវ៉ុននាយងើបឈរយឺតៗបែបកំពុងស្រឡាំងកាំងនឹងក្មេងក្បែរដៃ។
"ហឹសៗ..! សម្ដីធ្លក់ណាស់អាល្អិត ជិតងាប់ទៅហើយនៅសម្ដីខ្លាំងបានទៀត!" បុរសបិទមុខដែលមានមាឌធំដូចឃ្លោកថែមទាំងមានសាក់នៅសាច់ដុំដៃខាងឆ្វេងមើលទៅទំនងដូចជាមេគេ ក៏និយាយទាំងសើចចំអកអោយក្មេងមិនទាន់បាត់ក្លិនទឹកដោះដែលមិនចេះខ្លាចនៃសេចក្ដីស្លាប់នាពេលបន្ដិចទៀតនេះ។
"ហើយវាទើសស្អីឯងខ្លាំងមិនខ្លាំងនឹងរឿងយើងតើ! ហើយពួកឯងគឺជាអ្នកណា ហេតុអីតាមសម្លាប់ពួកយើង?" គិតថាជីមីនខ្លាចអញ្ចឹងឬ? គិតខុសហើយសូមយកទៅគិតសារថ្មីទៅពួកល្បងបិទមុខអើយ។
"ពួកយើងទទួលបញ្ជាមកសម្លាប់តែអាល្អិតមាត់របួចឯងប៉ុណ្ណោះ តែមិននឹកស្មានថាអាម្នាក់នោះវាក៏ចង់ទៅងាប់តាមអាល្អិតឯងដែរសោះ!" បុរសមុននេះឆ្លើយនឹងសំណួរជីមីនទាំងសើចបែបនឹកស្មានមិនដល់ ចៅហ្វាយបញ្ជាមកអោយសម្លាប់មនុស្សតែម្នាក់សោះ ប៉ុន្តែដៃពួកគេនេះវាសំណាងណាស់បានមកសម្លាប់មនុស្សដល់តែពីរនាក់ក្នុងនាទីតែមួយ។
"អើរ..! អ៊ីចឹងដោះលេងគាត់ទៅ បើគាត់មិនបានជាប់ពាក់ព័ន្ធ!" ជីមីន ឈរច្រត់ចង្កេះលើកពាក្យស្នើរទៅកាន់ពួកនោះទាំងរបៀបក្មេងជើងកាងដែលមិនចេះធ្លាប់ខ្លាចស្អីតាំងតែពីដើមមក។
"ហួសពេលហើយអាល្អិត!" បុរសនោះស្រដីត្បកមកវិញទាំងញញឹមនៅចុងមាត់តែអ្នកគ្រប់គ្នាប្រហែលជាមើលអត់ឃើញទេដោយសារបាំងនឹងកំណាត់បិទមុខ។
"ស្អីហួសពេល? ន៎ែ..! ក្រែងពួកឯងទទួលបញ្ជាមកសម្លាប់តែយើងម្នាក់ទេហៃ ឥឡូវម៉េចវិញចង់ធ្វើលើសពីបទបញ្ជាមែនទេមិនខ្លាចក្លាយជាប់ឈ្មោះជាកូនចៅមិនស្មោះត្រង់នឹងបញ្ជាមេទេឬក៏យ៉ាងមិច?" ដល់វគ្គចាក់មនោគមន៍បោកចោរហើយតើនេះ តែសុំទោសផងនេះជាឃាតករណាជីមីនពាក្យនេះប្រហែលជាគ្មានប្រសិទ្ធិភាពឡើយចំពោះពួកគេ។
"សម្ដីខ្លាំងយ៉ាងនេះមិនខ្លាចងាប់ខ្លះទេឬក្មេងតូច? ហ៉ឹស..! ពួកឯងចូលទៅចាប់យកអាល្អិតនោះមកនឹងអាលបានបញ្ចប់ភារកិច្ច" ថាចប់ឃ្លាភ្លេម បុរសដដែលជាមេនាំមុខគេមានសាក់សាច់ដុំដៃខាងឆ្វេងនោះក៏ធ្វើការបញ្ជាអោយកូនចៅប៉ុន្មាននាក់ដែលមានគ្នាទាំងអស់៤នាក់ចេញទៅចាប់អាល្អិតជីមីនយកមកសម្លាប់និងអាលពួកគេអស់កិច្ចការ។
"ពួកឯងគឺជាអ្នកណា? អ្នកណាបញ្ជូនឯងមកសម្លាប់គេ?" ស៊ុងវ៉ុន ដែលឈរភាំងជាយូរនោះក្រោយពីលឺថាចាប់ប្អូនប្រុសរបស់នាយភ្លេមនាយក៏ប្រញាប់ដើរមកឈរខាងមុខអាល្អិតជីមីនយ៉ាងលឿនដើម្បីពាំងការពារមិនអោយពួកនោះចូលមករកប្អូនប្រុសរបស់នាយបាន។
"អាកម្លោះឯងមិនពាក់ព័ន្ធ បើឯងជៀសចេញយើងអាចនឹងគិតសារជាថ្មីទុកជីវិតអោយឯងក៏អាចថាបាន!" មេធំដែលជាបុរសមានសាក់នោះនិយាយទៅកាន់នាយស៊ុនវ៉ុនអោយជៀសចេញពីការងាររបស់នាយ បើមិនគេចផ្លូវមួយដែលអាចរើសបានគឺស្លាប់។
ឆ្វាប់!!~ផាំង!!
សម្លេងស្រែកដោយភាពឈឺចាប់ប្រណាំងនឹងស្នូរកាំភ្លើងបានបន្លឺឡើងព្រមគ្នា បន្ទាប់ពីអាល្អិតជីមីនបានគប់កាំបិតស្នៀតទៅលើបុរសជាមេគេចំស្មារួចចាប់អូសដៃនាយស៊ុនវ៉ុនរត់ចេញទៅយ៉ាងលឿន។ រីឯស្នូរកាំភ្លើងមិញនេះគឺកូនចៅបុរសបិទមុខនោះជាអ្នកបាញ់ទៅពួកគេទាំងពីរតែមិនបានចំ។
"អួយ៎....! ពួកឯងតាមចាប់ពួកវាមកអោយបានត្រូវចាប់មកទាំងរស់លឺទេ...ហាមចាប់ស្លាប់អោយសោះ?" បុរសមេគេស្រែកខ្ទរពេញព្រៃបញ្ជាទៅកូនចៅក្រោមបង្គាប់បួននាក់ដាក់ងារអោយធ្វើយ៉ាងដាច់ណាត់ទាំងដៃម្ខាងប្រឹងចាប់ដកកាំបិតស្នៀតចេញពីស្មា។
"បាទល្បង!" កូនចៅបិទបាំងមុខទាំងបួនឆ្លើយឡើងស្រុះគ្នាទាំងអោនក្បាលគោរពមេធំបន្ដិច មុននឹងនាំគ្នារត់ចេញទៅដេញចាំមនុស្សពីរនាក់តាមបទបញ្ជា។
++++
"ជាកាំបិតស្នៀត?" ស្ដាប់ដល់ចំណុចនេះណាមជូនលាន់មាត់ផ្ទួនពាក្យលឹងខ្ទរសម្លេង មនុស្សភ្ញាក់ផ្អើលតែអញ្ចឹងឯងបើនៅជិតអីអត់យកដៃខ្ទប់ត្រចៀកអាចហឹង។
"មែន! គេបានប្រើកាំបិតស្នៀតគប់ទៅលើអាម្នាក់នោះ!" ស៊ុងវ៉ុន បញ្ជាក់ប្រាប់អោយកាន់តែច្បាស់ខ្លាចថាអាគាត់មាត់ចង្រៃយ៍នឹងអត់ជឿនាយ បើមិនជឿអត់ទៅ សំខាន់នាយគឺពិតជាបានឃើញប្អូនប្រុសគេប្រើកាំបិតស្នៀតផ្ទាល់ភ្នែកមែននាយមិនបានកុហកឯណា។
"អាកូនទាចេះគប់កាំបិតពីអង្កាល់? បើគេលោតធ្លាក់អាម្នាក់នោះយើងគ្រាន់ជឿខ្លះ!" ថាអត់ជឿអត់ជឿមែនមាត់នឹងប្រឹងនិយាយលឹងញាប់ស្អេរប្រហែលខ្លាចនាយស៊ុនវ៉ុនកុហកដល់កម្រិតកំពូលឈានរហូតដល់បានពាន។
"ប្អូនប្រុសរបស់ឯងគេអាចមានសមត្ថភាពលើសពីគប់កាំបិតស្នៀតទៅទៀតណាមជូន!" ហានគូ ទាស់ចិត្តពេកក៏បន្លឺមួយឃ្លាអោយណាមជូននិងហូស៊ុកប្រញាប់បង្វែរស្ទើរក្រិចកងាកទៅសម្លឹងមើលមុខគាត់ភ្លែត។
"....!" ស្ងាត់! គ្រប់គ្នាកំពុងអង្គុយធ្វើទឹកមុខស្លឺ។ តាមមើលប្រហែលជាអត់ជឿ។
"ធ្វើមុខស្លឺនឹងកុំប្រាប់ណាថាពួកឯងមិនដឹង? ឆ្ងល់ដែលធ្វើបងប្រុសគេរបៀបម៉េចបានជាមិនដឹងខ្យល់ស្អីបន្ដិចសោះហ្នឹង?" អោយតែបានចាប់ចំណុចកំហុសមួយអញ្ចឹងនិយាយពីថានាយស៊ុងវ៉ុនពូកែវោរហាចាក់ឆ្កឹះ។ សង្ស័យអាគាត់នឹងប្ដូរចរិតក្រោយពេលធ្លាក់ពីលើជ្រោះនឹងម៉ង បែបគន្លឹចាក់រុកអ្នកដទៃចូលខួរ។
"អាស៊ុងវ៉ុន...អាចង្រៃយ៍មាត់នឹង បើទំនេរណាស់ទុកទំពារបាយទៅ" ណាមជូន ស្រែកគំហកដូចសម្លេងសត្វតោគ្រហឹមដាក់កម្លោះសង្ហារស៊ុងវ៉ុន។ កុំថាឡើយស៊ុងវ៉ុនដែលភ្ញាក់ក្រញ៉ាងខ្លួន សូម្បីតែអ្នកគ្រប់គ្នាភ្ញាក់ព្រលឹងហោះទៅស៉ីស្លឹកឈើអស់មុនបានសម្លឹងចំកែវភ្នែកណាមជូនទៅទៀត។
"អួយ៎...! បាទបងអរគុណដែលបានប្រាប់ខ្ញុំ!" គេស្រែកដាក់ប៉ុណ្ណឹងហើយនាយស៊ុងវ៉ុនម្នាក់នេះនៅមានអារម្មណ៍លេងសើចបានទៀត ពិតជាអស្ចារ្យ។
"លោកប៉ានិយាយពាក្យមុននេះបានន័យថាយ៉ាងម៉េច? កូនដូចជាមិនយល់ទេប៉ា!" ហូស៊ុក ងាកទៅសួរលោកម្ចាស់ហានគូដោយភាពងើយឆ្ងល់ ចិញ្ចើមក៏ចាប់ចងចូលគ្នាជាប់។
"ល្ងង់មែន! មែនន័យថាគេគឺចេះប្រើអាវុធគ្រោះថ្នាក់ផ្សេងនឹងហើយ" នាយស៊ុងវ៉ុនអើយមាត់នឹងបើអាចបិទគម្របខ្លះទៅប្រយ័ត្នបានហុតកាកទឹកបបរស។
"ផាក ស៊ុងវ៉ុន! បិទមាត់របស់ឯង យើងមិនបានសួរ" ហូស៊ុក បង្វែរកែវភ្នែកមកសម្លក់នាយស៊ុងវ៉ុនលឹងថ្លែរទាំងដាក់មួយប្រយោគអោយអាគាត់នឹងចេះទុកមាត់ញ៉ាំបាយពេលល្ងាចនេះខ្លះ។
"បិទក៏បាន!" លឹងកំសត់កូនមហាសេដ្ឋីជនបទនាយស៊ុងវ៉ុន ប៉ុន្តែសម្រាប់ណាមជូននិងហូស៊ុកលឺតែសម្លេងចូលតួកំសត់ពួកនាយពិតជាចង់ទៅសម្ដែងធ្វើតួប្រុសដាល់មុខតួអង្គរងអាក្រក់ខ្លាំងមែនទែន កំសត់មាំ។
"ហ្ហឹម.! គេក៏ចេះបាញ់កាំភ្លើងយ៉ាងស្ទាត់ជំនាញផងដែរ!" ហានគូ បញ្ជប់ឃ្លាប្រយោគមិនទាន់ក៏ស្រាប់តែទទួលបាននៅសម្លេងកញ្ចែរដ៏ពិរោះលឺលឹងហឹងពេញត្រចៀក។ តែកូនប្រុសគាត់ភ្ញាក់ផ្អើលរបៀបនេះបួនដប់ដងទៀតគាត់អាចក្លាយទៅជាមនុស្សថ្លង់ល្មម។
"ហាស់...!"
To be Continued ✍️💯