💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង�...

By JEON-TAEKOO

300K 13.5K 391

ាែកតេពល្ខណ្ឌ៉ន្តែវជស្នេហដ៏បិȞរាមȞរ់ដែលិ្លប់ស្គល់សោះាីែហៅថជស្នេ... More

ា1;ា់ួ
ា2+3;ក្ខណ្ឌ
ា4;ើចលឹត្រ់ĵែនេះ🔥
ា5;ង់ចេញីើណស់មែនេ?
ា6;ា់
ា7;ប់ខងយងៅា
ា8;ែ
ា9;េ៍ណកន?
ា10;ោĵា្ញំ
ា11;ើាានប់យ៉ានង្លយាបȟាញ្ចងែេ?
ា12;ើ់នោះាា?
ា13;ងគេជសȞនងែេ?
ា14;ĵន
ា15;Ȟោស
ា16;Ȟ𞐵បួម
ា17;ើជរស់ឯ
ា18;Ȟភព
ភាគទី19;បើឯងហ៊ាន ឯងនិងងាប់
ា20;ិផច់ាȞគេ
ា21;ា់ៗលចា្រន្ធាន
ា23;Ȟ្រប់កនាបȟង
ភាគទី24+25;ចន ហ្វីនអាណា
ា26;៉បោកនូពេកើ
ា27;ោះលែងុៅ
ា28;ង់ោយĵន
ា29;ឡ់កកងិម
ា30;ប់យ៉ាត្រមែាមោលតតĵល
ា31;្មេង់នេះាា?
ា32;ប់យ៉ានង្លយាបȟុំ
ា33;ុ𞓵កេ
ា34;េុីប់គ្នដែលូមĵកងិែនាូ?
ា35;បȟះាិ្លៃតែវមនម្លៃណស់
ា36;ី??
ា37;េណប៉ាូត្រប់មĵិ?
ា38;ជ្នĵា?
ា39;ច់ឹរងបȟុហ្គកែេ?
ា40;ុហ្គកិែលំេម្នក់នោះ
ា41;ា្ធ៉ះពល់ខ្ញំេ
ា42;ច់ហ៊ើែនេ?
ា43+44;ៅើមĵិធ្វ?
ា45;េង់ដើនេពប
ា46;នស្សា់ា់
ា47;ៅវញេែគរោ្បលា់ខ្ញំ
ា48;ុេលាោប្រន្ធើយĵេ់ំĵនួសនៅ
ា49;ូគ្នវញើ?
ា50;៉ក្មេក
ា51;ើមនែលកែោយាើងយĵនើេ
ា52;ប់យ៉ានង្លយាបȟĵន
ា53;ណប្រន្ធើ?
ាបប់;ងលញ់នកន

ា22;ិន់រ៶ĵករែានាួគ្ន

4.7K 227 4
By JEON-TAEKOO

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី22


ជុងហ្គុកនៅបន្តមើលឯកសាជារើយៗទាំងមានថេយ៉ុងនៅគេងកើយភ្លៅដោយមិនរអ៊ូរទាំថាចុកជើងអ្វីនោះទេសំខាន់អោយតែថេយ៉ុងអាចគេងលក់ស្ងប់ ទម្រាំតែថេយ៉ុងក្រោកត្រូវចំណាយពេលមួយម៉ោងកន្លះ។
« ជុង...អូនឃ្លាន »ថេយ៉ុងងើបមកញីភ្នែកតឹចៗទាំងមុខរកយំព្រោះថាគេឃ្លានទៀតហើយ រាល់ថ្ងៃនេះគេងហើយញុាំ ញុាំហើយក៏គេងវាជារឿងធម្មតាទៅហើយ។
« បងនាំអូនទៅញុាំបបរណា »ជុងហ្គុកសើចបន្តឹចនិងចរិកគូរអោយខ្នាញ់របស់នាយតូចមុននិងនាំគេទៅរកតុញុាំអារហារក៏មិនភ្លេចយកកន្សែងដែលមានទឹកសើមតឹចៗមកជួតមុខថេយ៉ុងអោយស្រឡះមុខមាត់មុននិងយកបបរមកអោយញុាំ។
« មួយៗទៅកូនខ្លា »ជុងហ្គុកអង្គុយមើលថេយ៉ុងញុាំបបរទាំងចាំហុចទឹកហុចក្រដាសចាំមើលថែសព្វគ្រប់មិនអោយថេយ៉ុងលំបាកឈោងដៃទៅយកទេ។ គេថ្នមលើសពីថ្នមទៅហើយ តែបើសួរថាគេធុញដែរទេ?ចម្លើយនោះគឺទេ គេមានតែសប្បាយចិត្តក្នុងការមើលថែគេមិនចង់ឃើញថេយ៉ុងលំបាកសូម្បីតែបន្តឹចបើអាចសុំពពោះជំនួសក៏គេព្រម។
នៅថ្ងៃរសៀលជុងហ្គុកមានណាត់ជាមួយនិងមិត្តគេបីអ្នកទៀតបើគិតទៅពួកគេខានជួបជុំគ្នាមកយូរហើយជាពិសេសគឺបាត់វត្តមានរបស់ជុងហ្គុកនេះឯងរយៈពេលកន្លះឆ្នាំជួបគ្នាបានម្ដងទៅពីរដងប៉ុណ្ណោះក្រៅពីនេះគឺនិយាយគ្នាតាមទូរស័ព្ទ ពួកគេក៏មិនដឹងថាជុងហ្គុករវល់អីដល់ថ្នាក់នេះដែរពេលសួរនាំគេគ្រាន់តែនិយាយថារវល់តែប៉ុណ្ណោះ។
« បងទៅចុះជុងអូនអាចនៅម្នាក់ឯងបាន...បងកុំបារម្ភអី »ថេយ៉ុង គេមិនចង់រាងស្ទះសេរីភាពរបស់ជុងហ្គុកពេកទេគេក៏ជុងហ្គុកចេញទៅខាងក្រៅមើលគេមើលឯងខ្លះ។
« អូនទៅជាមួយបងល្អទេ...បងមិនចង់អោយអូននៅម្នាក់ឯងទេ »អោយគេទៅបានយ៉ាងម៉េចបើថេយ៉ុងនៅផ្ទះតែម្នាក់ឯងសំខាន់ពោះធំប៉ុណ្ណេះទៅហើយមិនងាយស្រួលទេទើបគេចង់នាំនាយតូចទៅជាមួយដែរ។
« អញ្ចឹងបងអាចនាំអូនទៅលេងផ្ទះជីនបានទេ...បងអាចទុកអូននៅទីនោះបានពេលបងនិយាយគ្នាជាមួយមិត្តរួចចាំមកយកអូន...ណាមួយអូនក៏ខានជួបមិត្តរបស់អូនយូរដែរហើយ »បើចង់អោយគេទៅជាមួយនោះពិបាកបន្តឹចហើយគេមិនចង់ទៅកន្លែងទីប្រជុំជនទេខ្លាចថាមានគេចាប់បាន បើនៅទីនេះតែម្នាក់ឯងកុំថាឡើយជុងហ្គុកសូម្បីតែគេក៏ខ្លាចដែរ ពោះរបស់គេមិនមែនតូចទេបើយ៉ាងម៉េចយ៉ាងម៉ាទៅមានអ្នកណាជួយបើនៅតែម្នាក់ឯងនោះទើបគេចង់ទៅផ្ទះរបស់ជីនម៉្យាងពួកគេក៏ខានជួបគ្នាយូរហើយដែរបាននិយាយគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។
« អញ្ចឹងក៏បាន...បងនិងប្រញ៉ាប់ទៅទទូលអូន »ជុងហ្គុកយល់ស្របនិងគំនិតមួយនេះ គេមិនចង់នៅឆ្ងាយពីថេយ៉ុងក៏មិនអាចបដិសេដនិងមិត្តអញ្ចឹងហើយមានតែស្របតាមនិងឯងប៉ុន្តែគេនិងត្រឡប់មកទទូលថេយ៉ុងអោយបានលឿន។
ជុងហ្គុកអាចចំណាំផ្ទះរបស់ជីនបានវាងាយស្រួលមិនចាំបាច់អោយថេយ៉ុងប្រាប់គេទៀតនោះទេ។ពេលមកដល់មុខរបងផ្ទះរបស់ជីន ជុងហ្គុកក៏អែបឡាននៅសៀផ្លូវមុននិងចុះមកបើកទ្វាឡានអោយថេយ៉ុង។
« បងអាចទៅបានហើយជុង »ថេយ៉ុងចេញពីឡានទាំងទប់ពោះខ្លួនឯងតឹចៗ គេមកដល់ផ្ទះមិត្តរបស់គេហើយជុងហ្គុកក៏អាចទៅបានដូចគ្នាគេមិនអីទេ។
« អត់ទេ..បងជួនអូនចូលទៅខាងក្នុងហើយក៏មានរឿងចង់និយាយជាមួយនិងគេដូចគ្នា »ម្ដងនេះគេមិនព្រមទេគេត្រូវតែជួនថេយ៉ុងចូលទៅខាងក្នុងដោយផ្ទាល់អញ្ចឹងគេម៉េចនិងអាចទុកចិត្តនោះ ម៉្យាងគេក៏ចង់ផ្ដែផ្ដាំមិត្តភក្តិរបស់ថេយ៉ុងអោយជួយមើលថែខ្លះដែរ។
« កុំអី..អូន...»នាយតូចប្រញ៉ាប់បដិសេដយ៉ាងលឿនព្រោះគេមិនដឹងថាគូរបកស្រាយរឿងរវាងគេនិងជុងហ្គុកបែបណាឡើយព្រោះតែលើកមុនគេធ្លាប់ប្រាប់ជីនថាគេរើទៅរស់នៅជាមួយបងប្រុស បើចូលទៅជីនច្បាស់ជាសួរនាំគេពីរឿងនោះហើយក៏ខ្លាចថាជុងហ្គុកនិងអន់ចិត្តជាមួយនិងគេ ប៉ុន្តែជុងហ្គុកក៏និយាយកាត់មុខគេមុនបាត់ទៅហើយ...
« បើមិនអោយបងចូលទៅជាមួយអូនក៏មិនចាំបាច់ចូលដែរ ទៅវិញជាមួយបង »គេមិនដឹងទេថាហេតុអ្វីថេយ៉ុងមិនអោយគេចូលទៅខាងក្នុងប៉ុន្តែបើថេយ៉ុងមិនអោយគេចូលគេក៏មិនព្រមអោយថេយ៉ុងចូលដូចគ្នា។
« បានៗ...ចូលទៅជាមួយគ្នាក៏បាន »អស់ផ្លូវហើយនៅពេលនេះក្រៅពីប្រឈមមុខនិងពាក្យសម្ដីរបស់ខ្លួនឯងតែប៉ុណ្ណោះបើថាជុងហ្គុកខឹងចាំគេដាក់ទន់លួង។
« តោះ »នាយក្រាសញញិមបន្តឹចមុននិងអោបចង្កេះថេយ៉ុងដើចូលទៅក្នុងផ្ទះដែលមានបើករបងជាស្រេច។ ពេលចូលមកដល់ខាងក្នុងផ្ទះក៏លឺតែសម្លេងទូរទស្សន៍បាត់មនុស្សមិនដឹងថាទៅណា។
« ថេយ៍....អូសស »តាមពិតទៅមនុស្សមិនបានបាត់ទៅណាទេគេរវល់នៅផ្ទះបាយហើយបើកទូរទស្សន៍ចោលប៉ុណ្ណោះ។ ជីនទើបតែចេញមកពីផ្ទះបាយនោះគ្រាន់តែឃើញថាមិត្តសម្លាញ់មកលេងក៏ចាប់ផ្ដើមឆ្លេឆ្លាចង់រត់មកអោបតែក៏ត្រូវឈប់ភ្លាមៗពេលឃើញសភាពពោះរបស់ថេយ៉ុង។
« ថេយ៍ពោះឯង...?? »ជីនងើបមើលមុខថេយ៉ុងទាំងចម្ងល់ហើយក៏ត្រូវភ្ញាក់ព្រើតនិងវតកតមានអ្នកដែលមកជាមួយនិងថេយ៉ុង មុននេះគេរវល់តែសប្បាយចិត្តដែលបានឃើញមិត្តភ្លេចមើលថាមានអ្នកមកជាមួយ ប៉ុន្តែអ្នកដែលមកជាមួយថេយ៉ុងដូចជាប្រហែលៗដូច....?
« ចន ជុងហ្គុក »នាយតូចគីម ស៊ុខជីនបើកភ្នែកធំៗគេចាំបានហើយព្រោះគេក៏ធ្លាប់មើលធ្លាប់ដឹងនិងធ្លាប់ឃើញសមាជិកគ្រួសារចននៅក្នុងបណ្ដាញសង្គមក៏ដូចជាក្នុងទូរទស្សន៍និងកាសែតដែរ តែពេលនេះឃើញផ្ទាល់ៗនៅខាងក្រៅហើយនេះជាទាយាទតែម្នាក់គត់របស់ត្រកូលចនជាត្រកូលនៃស្ដេចអំណាច អ្វីដែលសំខាន់នោះគេឃើញមកជាមួយនិងថេយ៉ុងមិត្តរបស់គេហើយនៅមានពោះថេយ៉ុងដែលរីកធំខុសធម្មតាថែមទៀត។
« មែនហើយ...លោកជាមិត្តរបស់ថេយ៍មែនទេ? »ជុងហ្គុកមើលទៅជីនដោយមិនអស់ក្នុងចិត្តទើបគេសួរបញ្ជាក់អោយបានកាន់តែច្បាស់។
« មែនហើយខ្ញុំជាមិត្តរបស់ថេយ៍ »ទោះបីជាភ្ញាក់ផ្អើលយ៉ាងណាក៏មិនភ្លេចងគ់ក្បាលតឹចៗឆ្លើយតបនិងគេដែរ ប៉ុន្តែគេនៅឆ្ងល់មិនទាន់បាត់ទេ ពួកគេត្រូវជាអ្វីនិងគ្នាអោយប្រាកដទៅ?
« ថេយ៍ចុះឯណាបងប្រុសឯង?ក្រែងឯងថាទៅនៅជាមួយបងប្រុសនោះអី? »ដោយសារទប់ចម្ងល់មិនបានជីនក៏សួរទៅថេយ៉ុងភ្លាមៗតែម្ដងមិនចង់ទុកយូរទេមនុស្សពូកែចេះដឹងផង ម៉្យាងគេក៏ឆ្ងល់រឿងនេះពិតមែនគេចាំបានថាថេយ៉ុងប្រាប់ថាទៅនៅជាមួយបងប្រុស តែពេលនេះបែជាជុងហ្គុកជាអ្នកជួនមកទៅវិញ បើថាជុងហ្គុកជាបងប្រុសរបស់ថេយ៉ុងក៏មិនត្រូវដែរព្រោះជុងហ្គុកមិនមានប្អូននោះទេ។
« បងប្រុស?? »ជុងហ្គុកបើមកមើលថេយ៉ុងទាំងលើកចិញ្ចើមឆ្ងល់ ថេយ៉ុងទៅនៅជាមួយបងប្រុសឯណាបើកន្លងមកនៅជាមួយគេរហូតនិង?កុំប្រាប់ណាថាថេយ៉ុងកុហកមិត្តភក្តិថាគេជាបងប្រុស?គិតហើយក្ដៅឆេវតែម្ដង។
« អឺ..គឺ...គឺអូនសុំទោសលើកនោះអូនមិនដឹងឆ្លើយថាម៉េចបងក៏ដឹងថាពេលនោះយើងមិនដឹងជាអ្វីនិងគ្នាអោយប្រាកដទេ »ថេយ៉ុងមើលទៅជុងហ្គុកដែលកំពុងតែមើលមកគេវិញដូចគ្នា គេគ្មានអ្វីក្រៅពីពាក្យថាសុំទោសទេពេលនោះស្ថានភាពវាបង្ខំទើបសម្រេចចិត្តប្រាប់ថាជាបងប្រុស ណាមួយពេលនោះពួកគេទាំងពីរគ្មានឋានៈអ្វីពិតប្រាកដទេ។
« បងមិនខឹងអូនក៏បាន »ជុងហ្គុកញញិមឡើងវិញគេយល់ហើយ បើពេលនោះគេជាថេយ៉ុងក៏គេមិនដឹងជាឆ្លើយបែបណាដែរ។
« យើងសុំទោសណាឯងដែលយើងកុហកតែវាចាំបាច់ពិតមែន »ថេយ៉ុងងាគមករកជីនវិញម្ដង គេចង់បកស្រាយអោយច្បាស់ជាងនេះតែវាមិនអាចប៉ុន្តែពេលនេះជីនក៏បានដឹងរឿងរវាងគេនិងជុងហ្គុកទៅហើយ។
« មិនអីទេ...តែម្ដងនេះឆ្លើយប្រាប់អោយត្រង់មកអ្នកទាំងពីរត្រូវជាអ្វីនិងគ្នា? »ជីនមើលទៅថេយ៉ុងនិងជុងហ្គុកឆ្លាស់គ្នា គេមិនបានទៅខឹងនិងរឿងប៉ុណ្ណឹងទេប៉ុន្តែអ្វីដែលគេចង់ដឹងអោយពិតប្រាកដនោះតើថេយ៉ុងនិងជុងហ្គុកត្រូវជាអ្វីនិងគ្នាមើលទៅដូចជាមិនមែនធម្មតាទេ។
« ឯងគិតថាពួកយើងជាអ្វីនិងគ្នា? ពួកយើងស្រលាញ់គ្នាតែមិនទាន់រៀបការទេអ្វីដែលសំខាន់ពួកយើងមានកូនជាមួយគ្នារួចទៅហើយ »គេមិនដឹងប្រាប់ថាយ៉ាងម៉េចពិតមែនសង្សារមិនចំសង្សារប្ដីមិនចំប្ដីបើហាកាត់តែខ្លួនឯងទៅខ្លាចខុសទៀត ដល់អញ្ចឹងទៅពិបាកផ្ដល់ចម្លើយណាស់។
« រញ៉េរញ៉ៃណាស់ »គេឡើងក្រញ៉ាញ់ខួរនិងកំពូលមិត្តហើយ គេមិនមែនជាអ្នកវិភាគឯណាតតែអោយអ្នកពូកែប្រូបាបមកវិភាគទើបបាន។



សូមរងចាំភាគបន្ត....💜🤟

Continue Reading

You'll Also Like

289K 12.7K 74
Written in Taglish! "You think you can smile at her like that and walk back into my house? Into my arms? No, love---you're mine. And if I have to ca...
1.2M 95.7K 73
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
900K 29.5K 84
Ranawats are considered as the most powerful family because of the positions they uphold. They are the number 1 businessmen of the country and are ve...
358K 15.5K 24
October I loved him with everything I had. From the moment I was a teenager scribbling his name in my notebooks, to the nights I waited up for him wi...