កំឡុងពេលដែលរងចាំនាងនៅមុខបន្ទប់សង្គ្រោះយ៉ាងស្ងៀុមស្ងាត់សុខៗក៏ស្រាប់តែមានមនុស្សស្រីវ័យចំណាស់ម្នាក់តុបតែងខ្លួនយ៉ាងថ្លៃថ្នូរដើរមកឈរនៅពីមុនរបស់ថេយ៍ ! ស្រីម្នាក់នោះគឺជាលោកស្រីម្ចាស់គីមដែលជាអ្នកម៉ាក់របស់ថេយ៉ុងនោះអី ។
" អ្នកម៉ាក់ !?! " អ្នកកម្លោះភ្ញាក់ផ្អើល
វត្តមានរបស់លោកស្រីម្ចាស់គីមធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលណាស់ពីដើមឡើយមានតែថេយ៍នោះទេដែលហោះហើរទៅលេងគាត់នៅឯអុីតាលីតែម្តងនេះគាត់មកដោយខ្លួនឯងហើយក៏ថែមទាំងមកស្ងាត់ៗទៀតទើបថេយ៉ុងភ្ញាក់ត្រៀមអារម្មណ៍មិនសូវជាត្រូវ" រកមើលអ្នកណា ? "
" លោកប៉ាប្រហែលជាមិនមកជាមួយទេ " បន្ទាប់ពីភ្ញាក់ផ្អើលថេយ៉ុងក៏ប្រើក្រសែរភ្នែកមើលឆ្វេងមើលស្តាំរកមើលលោកប៉ា មិនឃើញលោកប៉ាមកជាមួយច្បាស់ណាស់ថាគាត់មិនបានហោះមកពីអុីតាលីជាមួយអ្នកម៉ាក់នោះទេ ។" ត្រូវហើយ ! រឿងកូនស្រីមិត្តរបស់គាត់មិនទាន់បាត់ក្តៅចិត្តនៅឡើយរឿងអីដែលគាត់ហោះមកកូរ៉េនោះ "
" បាទ " ថេយ៉ុងឆ្លើយខ្លីៗ តាំងពីលូណាស្លាប់មកគ្រួសាររបស់គេលែងបានជួបជុំល្អជាមួយគ្នាហើយយ៉ាងច្រើនថេយ៉ុងនៅខាងស្តាំលោកម្ចាស់គីមដើរទៅឆ្វេងតែប៉ុណ្ណឹង ។" អ្នកម៉ាក់ហោះមកកូរ៉េមានការអីមេនទេ "
" ម៉ាក់គ្រាន់តែចង់មកសួរថាមិនអោយប្រវត្តិសាស្ត្រច្រុំដែល ទៀតមេនដែលទេ ? ឆាប់ឆ្លើយមក "
" មិនដឹងទេ " ថេយ៉ុងអោនមុខចុះគ្រវីក្បាលញាប់ស្អេកសូម្បីតែគេក៏មិនជឿទុកចិត្តលើខ្លួនឯងដែល ។ ជំងឺផ្លូវចិត្តរបស់គេចេះតែរើឡើងគ្រប់ពេលម្តងក៏ល្អម្តងក៏អាក្រក់ដូចដែលបានឃើញ បើសួរថាមិនអោយប្រវត្តិសាស្ត្រច្រុំដែលមិនអោយមនុស្សដែលគេស្រលាញ់ចាកចេញទៅបាត់ម្នាក់ទៀតគេមិនប្រាកដចិត្តមិនអាចឆ្លើយបាន ។" ម៉ាក់ថាយល់ល្អកូនគួរតែ... "
" អត់ទេ ! ខ្ញុំមិនបានកើតអីទេ "
" ខ្ញុំប្រក្រដីល្អណាស់អ្នកម៉ាក់ គ្មានរឿងអីកើតឡើងទេ " លោកស្រីម្ចាស់គីមព្យាយាមបញ្ចុះបញ្ចូលអោយថេយ៉ុងទៅពិនិត្យផ្នែកខួរក្បាលចេញតែអោយតែនិយាយដល់រឿងមួយនេះនិយាយមិនទាំង ទាំងបានចប់ចុងចប់ដើមផងថេយ៉ុងក៏ស្រាប់តែកាត់ពាក្យសំដីរបស់គាត់បាត់ទៅហើយ គាត់បារម្ភព្រោះឃើញកូនមានចរិកពីរបែបនេះគាត់ខ្លាចដូចពាក្យសំដីគ្រូពេទ្យបានពិគ្រោះជាមួយគាត់ថាអាចមានស្រមោលអក្សរឺនិយាយអោយស្រួលសាច់ដុំមិនល្អម្យ៉ាងរីកធំកៀបសង្កត់ដល់ផ្នែកណាមួយនៃខួរក្បាលទើបថេយ៉ុងក្លាយទៅជាបែបនេះ ។" ម៉ាក់សុំអង្វរឯង "
" បើម៉ាក់និយាយតែរឿងមួយនេះខ្ញុំអោយរ៉ាហ្វាល់ជួនដំណើរម៉ាក់ត្រឡប់ទៅព្រលានយន្តហោះវិញ " កុំថាឡើយមនុស្សក្រៅសាច់ឈាម នេះសូម្បីតែម្តាយបង្កើតនិយាយប៉ះពាល់ធ្វើអោយគេមានអារម្មណ៍មិនល្អក៏គេក៏ចង់ច្រឡោតខឹងដាក់ម្តាយដែល ។" ពេទ្យចេញមកហើយ " លោកស្រីម្ចាស់គីម
" ពេទ្យៗៗៗ "
" ពេទ្យប្រពន្ធខ្ញុំយ៉ាងមិចហើយ ? " ថេយ៉ុងសួរទាំងស្លន់ស្លោ ពាក្យថាប្រពន្ធមួយម៉ាត់ធ្វើអោយលោកស្រីម្ចាស់គីមភ្ញាក់បើកភ្នែកធំៗ ក្មេងស្រីដែលចូលបន្ទប់សង្គ្រោះម្នាក់នោះមើលទៅសំខាន់ហើយក៏ជំនួសតំណែងលូណាបានហើយទើបថេយ៉ុងដាក់ងារហៅនាងថាជាប្រពន្ធបែបនេះ ។" មុខរបួសមិនសូវជ្រៅមិនសូវជាមានបញ្ហាទេ "
" ពេទ្យបានសំអាតមេរោគនឹងដេររបួសរួចហើយ អោយអ្នកជំងឺសម្រាកអោយបានច្រើនព្យាយាមគេងស្ងៀមៗកុំធ្វើអ្វីអោយប៉ះពាល់របួសរយះពេល3ថ្ងៃអាចចេញពីពេទ្យបានហើយ " ស្តាប់គ្រូពេទ្យនិយាយរួចថេយ៉ុងក៏បានធូចិត្តថែមទាំងញញឹម ពេញមួយតួខ្លួនពេទ្យបានសំអាតរបួសអោយនាងរួចហើយតែក្រៅពីរបួសលើផ្នែកពោះគឺក៎គឺពេទ្យមិនបាននិយាយអ្វីទៀតនោះទេខ្លាចក្រែងមានបញ្ហា ។" ជួយរៀបចំបន្ទប់ណាដែលល្អបំផុតអោយប្រពន្ធខ្ញុំ "
" លឺដែលទេ ! អស់ប៉ុន្មានក៏ខ្ញុំចំណាយដែល " ថេយ៉ុង
" បាទ លោកគីម " គ្រូពេទ្យធំដែលធ្វើជាដៃកាំបិទក្នុងការដេរមុខរបួសនឹងរ៉ាប់រ៉ងខុសត្រូវលើរ៉ូសុីកាឆ្លើយរួចហើយគាត់ក៏ដើរចេញ ទុកតួនាទីបន្តអោយផ្នែកផ្សេងទទួលខុសត្រូវ ។" ឈប់សិន ! " គ្រូពេទ្យរុញគ្រែរ៉ូសុីកាចេញមកថេយ៉ុងក៏ប្រាប់អោយឈប់ ថេយ៉ុងស្រណោះនាងណាស់នាងគេងលក់ព្រោះថ្នាំសន្លប់តែទឹកមុខរបស់នាងគឺកំសត់ខ្លាំង ។ ទឹកមុខឡើងស្លេកស្លាំង បបូរមាត់ឡើងស្ងួតក្រៀមកុំពិត !!! ថេយ៉ុងកាន់ដៃរបស់នាងហើយបន្ទាប់មកគេក៏ទម្លាក់ស្នាមថើបលើបបូរមាត់របស់នាងយ៉ាងយូទម្រាំតែដកមកវិញ
" ទៅបន្តចុះ " គេមានតែប៉ុណ្ណឹងក្រោយពីថើបហើយក៏បន្តអោយពេទ្យចាត់ការតាមក្បួនរបស់ពេទ្យ ហឹមម ថេយ៉ុងខកចិត្តចំពោះខ្លួនឯងដែលយកឈ្នះអារម្មណ៍ឆ្កួតមួយនោះមិនបាន សង្ឃឹមថាក្រោយពេលរ៉ូសុីកាដឹងខ្លួនវិញនាងនឹងឈប់រឹងរូស ស្តាប់តាមពាក្យសំដីរបស់គេ មិនជំទាស់ធ្វើអោយអារម្មណ៍ឆ្កួតរបស់គេកើតឡើងម្តងទៀតទៅចុះ ។
=============================
គេគ្មានចិត្តចង់ធ្វើរឿងអាក្រក់អស់ទាំងនោះទេ 😿 តែគ្រប់គ្រងសតិមិនបាន 😿✨ឆេមីន♡

YOU ARE READING
???????????????????
Romance" ???????????????????????? ????????????????????????????? "