抖阴社区

????? ?? : ??????????????? ! ????????

45 0 0
                                    


ថេយ៉ុងត្រូវបញ្ជួនមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាបន្ទាន់ព្រោះរបួសរបស់ថេយ៉ុងធ្ងន់ធ្ងរខ្លាំងណាស់ហើយឈាមក៏បាត់បង់អស់ច្រើនណាស់ដែល ។ រឿងមួយនេះត្រូវបានលាក់ជាសំងាត់មិនអោយអ្នកណាដឹងឡើយ លោកស្រីម្ចាស់គីមក៏បានត្រឡប់ទៅអុីតាលីវិញហើយរ៉ាហ្វាល់មិនចង់បំផុសបំផុលដំណឹងនាំតែមនុស្សចាស់ទាំងពីរអ្នកស្លុតអារម្មណ៍ មកដល់មន្ទីរពេទ្យរ៉ូសុីកាក៏អង្គុយយំរហូតយំខ្លាចគេកើតអីធ្ងន់ហើយក៏យំខ្លាចគេទៅចោលយំខ្លាចមិនបានសូម្បីតែនិយាយពាក្យថាសំទោសទីកាន់គេ ...។

     " ទឹកក្រូចត្រជាក់មួយកែវទៅ " រ៉ាហ្វាល់ហុចទឹកក្រូចមួយកែវអោយទៅរ៉ូសុីកា នាងគ្រាន់តែទទួលយកមកកាន់ដោយសុជីវធម៍មិនបានផឹកឡើយព្រោះផឹកអីក៏មិនចូលដែលនៅពេលនេះ ។

     " អរគុណ !!! ហើុយយយ " នាងដកដង្ហើមធំ
     " អោយខ្ញុំហៅបែបណា ? ក្នុងឋានះជាប្រពន្ធរបស់ចៅហ្វាយ រឺក៏មនុស្សមិនមានឋានះអ្វីដូចធ្វើការក្នុងកាសុីណូ ? "
     " បែបណាស្រាច់តែលោក "
     " ខ្ញុំហៅថាអ្នកនាងចុះព្រោះខ្ញុំផ្តល់តម្លៃអោយមនុស្សស្រី "
     " ចៅហ្វាយស្រលាញ់អ្នកនាងយ៉ាងនេះហេតុអីក៏នៅតែចិត្តអាក្រក់ដាក់គាត់ហេតុអីក៏ធ្វើអោយគាត់ឈឺចាប់ ?!? ខ្ញុំតាមចៅហ្វាយយូហើយមិនដែលឃើញគាត់ប្រថុយបែបនេះដោយខ្លួនឯងឡើយ សូម្បីតែអ្នកនាងលូណាដែលស្លាប់ទៅហើយក៏ចៅហ្វាយមិនបានលះបង់ដូចជាលះបង់ដាក់អ្នកនាងនៅពេលនេះដែល សុំសួរដោយត្រង់ចុះចិត្តនៅតែស្អប់នៅតែមើលរំលងគាត់បែបនេះតើមេនទេ ? " រ៉ាហ្វាល់សួរដោយចិត្តស្មោះត្រង់បើមនុស្សមិនស្រលាញ់ខ្លាំងមិនគួរព្យាយាមលែងចាប់អារម្មណ៍ហើយនៅពេលដែលកើតរឿងសុខចិត្តយកជីវិតខ្លួនឯងមកលេងសើចបែបនេះនោះទេ ។ អ្នកណាមើលមិនធ្លុះគឺមិនដឹងឡើយតែរ៉ាហ្វាល់ក្នុងនាមជាមនុស្សដែលដឹងចិត្តបំផុតអាចអះអាងបានថាថេយ៉ុងលង់ចិត្តលើមនុស្សស្រីធម្មតាម្នាក់នេះខ្លាំងណាស់

     " ខ្ញុំមិនដឹងទេ "
     " មិនដឹងថាគួរឆ្លើយទៅលោកវិញបែបណា "
សូម្បីតែរ៉ូសុីកាក៏វង្វេងរង្វាន់នឹងអារម្មណ៍ខ្លួនឯងដែលមិនដឹងបែងចែកបែបណាកំឡុងពេលមុននាងស្អប់ថេយ៉ុងណាស់ហើយក៏ស្រលាញ់ថាងសុីងដែលជាសង្សាររបស់នាងខ្លាំង តែនៅពេលដែលឃើញថេយ៉ុងចូលមន្ទីរពេទ្យក៏ព្រោះតែសង្គ្រោះជីវិតនាងពីមនុស្សពាលអស់ទាំងនោះហើយនាងក៏ស្រាប់តែបំភ្លេចចិត្តស្អប់អស់រលីងហើយក៏ចាប់ផ្តើមមានចិត្តចម្លែកម្យ៉ាងទៅលើថេយ៉ុង ចោទនាងថាជាស្រីសាវាក៏បានតែចិត្តរបស់នាងប្រែប្រួលបែបនោះពិតមេន ...។

???????????????????Where stories live. Discover now