抖阴社区

????? ?? : ??????????????????????????????????????? ?

45 0 0
                                    


ដុកទ័រថាងនៅពេលដែលឃើញថេយ៉ុងដើរចូលមកគេក៏ក្រោកឈរមើលទៅម្នាក់នេះដូចជាមិនធម្មតាដែល ការវិការហើយនឹងទឹកមុខមើលទៅដូចធម្មតាតែបើបើឆិនឆៅអោយយូនឹងឃើញពីធាតុពិតរបស់គេ !!! គេស្លៀកឈុតគ្រូពេទ្យច្បាស់ណាស់មើលទៅដូចជាវីរះបុរសជួយសង្គ្រោះមនុស្សគ្រប់គ្នាទោះគេពាក់របាំងមុខសុភាពបុរសក៏ក្រសែរភ្នែកអ្នកផ្សេងមើលមកគេល្អជានិច្ចមិនដូចជាមនុស្សត្រង់ដូចជាថេយ៉ុងឡើយទោះគេកែប្រែល្អក៏មើលទៅដូចជាពពួកយូគោម ...។

     " ជួនពេលល្អណាស់ " ថេយ៉ុងបញ្ចើចបញ្ចើរ
     " គ្រូពេទ្យនិយាយជាមួយអ្នកជំងឺគឺជារឿងធម្មតា "
     " បើសិនមិនចង់អោយគ្រូពេទ្យនិយាយរកអ្នកជំងឺគ្មានទំនាក់ទំនងជាមួយអ្នកជំងឺអញ្ចឹងលោកព្យាបាលដោយខ្លួនឯងចុះ " ដុកទ័រថាងនិយាយហើយក៏បញ្ចេញនូវស្នាមញញឹមយ៉ាងចម្លែកដូចជាកំពុងតែឌឺដងមកកាន់ថេយ៉ុងយ៉ាងអញ្ចឹង ! ថេយ៉ុងក្តាប់ដៃយ៉ាងណែន....

     " ឯង ! " ថេយ៉ុងបម្រុងនឹងដាល់ដុកទ័រថាងមួយដៃទៅហើយតែរ៉ូសុីកាក៏ចូលមកការពារឈរបាំងពីមុខដុកទ័រថាងមិនអោយថេយ៉ុងដាល់
     " ទីនេះជាមន្ទីរពេទ្យ ! កុំធ្វើចរិកពាលនៅទីនេះ "
     " បើចង់ឆ្កួតក៏ចេញទៅឆ្កួតនៅខាងក្រៅទៅ " ថេយ៉ុងស្ពឹកមុខមិនដឹងថាស្រលាញ់នាងគេខុសរឺក៏ត្រូវនោះទេ ? ចិត្តរបស់នាងរឹងប្រៀបដូចជាថ្មទោះគេព្យាយាមកែរអោយល្អហើយក៏នាងនៅតែសម្លឹងឃើញថាគេជាមនុស្សអាក្រក់ដដែល សូម្បីតែពេលនេះក៏នាងមិនទុកមុខអោយគេដែលអារម្មណ៍ថេយ៍ពេលនេះគឺឈឺចាប់ ...។

     " ខ្ញុំដល់ពេលមើលអ្នកជំងឺហើយ "
     " ឆាប់ជាលឺដែលទេ " ថាងសុីងអង្អែលក្បាលរបស់រ៉ូសុីកាជាការបញ្ឈឺបេះដូងរបស់ថេយ៉ុង ឃើញថាថេយ៉ុងមិនអាចធ្វើអ្វីបានគេក៏ប្រឹងឌឺលើសដើម ។ គេទាំងពីរអ្នកញញឹមដាក់នាងបន្តិចហើយដុកឌ័រថាងក៏ជាអ្នកដើរចេញទៅ ...។ ខណះពេលដែលដុកទ័រថាងដើរចេញទៅបាត់រ៉ូសុីកាក៏ពាក់មុខក្រញ៉ូវដាក់ថេយ៉ុងវិញ ជាមួយគេឡើងផ្អែមល្ហែមដល់ជាមួយថេយ៍ក៏ដូចសត្រូវតើគួរអន់ចិត្តដែលទេ ?

     " ឈប់តាមខ្ញុំទៀត ! ឈប់តាមរករឿង "
     " ខ្ញុំធុញទ្រាន់ជាមួយលោកណាស់ "
     " ធុញ ? " បេះដូងរបស់ថេយ៉ុងបុកឈឺឡើងពើតៗដូចត្រូវគេយកកាំបិទមករុកឆ្កៀលយ៉ាងអញ្ចឹងអ្នកចាស់ក៏ធ្លាប់និយាយពាក្យថាធុញអ្នកថ្មីក៏និយាយពាក្យថាធុញទៀត ? តើមួយជាតិនេះសាងកម្មអ្វីទៅទើបបានជាជួបវិបត្តិស្នេហាម្តងហើយម្តងទៀតមិនឈប់បែបនេះ ? ទាល់តែអ្នកធ្លាប់ឈឺចាប់ធ្លាប់ត្រូវគេក្បត់ទើបយល់អារម្មណ៍របស់ថេយ៍ថាម្តងៗវាឈឺកម្រិតណា ?

???????????????????Where stories live. Discover now