抖阴社区

????? ?? : ????????????? ? ?????????????????????? !!!

44 0 0
                                    


ដឹងហើយលឺហើយអ្វីដែលគេខំធ្វើទាំងប៉ុន្មានគឺនាងមិនអោយតម្លៃឡើយទោះគេខំធ្វើល្អរាប់រយពាន់ដងទៀតក៏នាងនៅតែមើលឃើញគេជាមនុស្សអាក្រក់ ! តែណ្ហើយចាប់ទុកថាជាការបាត់បង់ស្នេហាលើកទីពីរចុះអាចឈឺបន្តិចតែទ្រាំមួយរយះអាចនឹងដូចដើមវិញយ៉ាងណាគេហើយនឹងនាងមិនមេនជាគូនឹងគ្នាតាំងពីដំបូងស្រាប់ទៅហើយ
     " លាហើយ " ថេយ៉ុងញញឹមស្រាលៗខណះពេលដែលនាងដើរចេញទៅផុតគេក៏ដើរចេញដូចគ្នាម្តងនេះបែកគ្នាពិតប្រាកដថេយ៉ុងលែងត្រឡប់ទៀតហើយគេនឹងវិញត្រឡប់ទៅកន្លែងរបស់គេវិញទៅធ្វើជាមនុស្សដូចអាក្រក់ដូចកាលពីមុន ...។

         || ជាច្រើនថ្ងៃបានកន្លងផុតទៅ ... || 
រាងកាយស្តើងដើរលើវិថីដងផ្លូវនៅពេលយប់តែម្នាក់ឯងនាងស្ងប់ស្ងាត់ខ្លាំងណាស់នាងចេញពីមន្ទីរពេទ្យកាលពីម្សិលមិញចេញពីពេទ្យគឺនាងយកពេលសម្រាកលំហែរខួរក្បាលប្រហែលពីរទៅបីថ្ងៃ បន្ទាប់មកនាងក៏ត្រូវរកការងារថ្មីលុយដែលសេសសល់ក្នុងហោប៉ៅមិនគ្រប់ក្នុងការចំណាយឡើយជាពិសេសជំងឺផ្ទាល់ខ្លួនរបស់នាងនោះតែម្តង ។ រ៉ូសុីកាលើកដៃស្ទាបក្បាលរបស់ខ្លួនឯងហើយក៏សួរថា ...

     " ពេលណាទើបឯងបាត់ឈឺទៅ ? "
     " រឺទាល់តែខ្ញុំស្លាប់ទើបឯងស្លាប់ទៅជាមួយខ្ញុំដែល ? "
     " តែថាថាងសុីងគេពូកែណាស់ថ្ងៃណាមួយគេនឹងយកឯងចេញពីខ្ញុំអោយអស់ឯងចាំតែមើលទៅ " នាងនិយាយគួរអោយសង្ស័យស្រីម្នាក់នេះមានរឿងអាថ៍កំបាំងច្រើនខ្លាំងណាស់ច្រើនដល់ថ្នាក់ស្មានលែងចង់ត្រូវដូចជារឿងមួយនេះដែលគឺមានតែនាងហើយនឹងថាងសុីងតែប៉ុណ្ណោះដែលដឹងថានាងមានរឿងអ្វី ...។ រ៉ូសុីកាដើរទៅមុខជារឿយៗជាបន្តទៀតនាងដើរកាត់សណ្ឋាគារមួយដែលមានមនុស្សកំពុងតែអ៊ូអរតាមរយះកញ្ចក់ថ្លាធ្វើអោយនាងមើលឃើញថានៅខាងក្នុងកំពុងតែរៀបចំពិធីមង្គល់ការមួយយ៉ាងអធិកអធមឃើញបែបនោះនាងក៏ស្រាប់តែនឹកឃើញដល់ថេយ៉ុងតែម្តង ...

     " មិនមេនជាលោកទេដឹង ? " តាំងពីថ្ងៃបែកធ្លាយអាថ៍កំបាំងដែលនាងជាសង្សាររបស់ដុកទ័រថាងនោះមកគឺថេយ៉ុងមិនដែលបង្ហាញខ្លួនអោយនាងបានឃើញទៀតឡើយ ទាំងអ្នកម៉ាក់របស់គេហើយក៏ដូចជាកូនចៅរបស់គេដូចគ្នាគឺប៉ុន្មានថ្ងៃមុននាងរស់នៅក្នុងបន្ទប់សម្រាកព្យាបាលម្នាក់ឯងម៉ង់ៗមានតែថាងសុីងតែប៉ុណ្ណោះដែលចូលទៅកំដរនាងតែនៅពេលដែលនាងចេញពីមន្ទីរពេទ្យក៏ខាងគ្រូពេទ្យកាន់ផ្នែកបញ្ជីរប្រាប់ថាមានមនុស្សបង់ថ្លៃព្យាបាលរួចហើយតែគេសុំលាក់អត្តសញ្ញាណ ។ ប្រសិនបើនាងមិនរឹងថ្មើរនេះប្រហែលនាងបានស្លៀកឈុតកូនក្រមុំយ៉ាងស្រស់ស្អាតដើរជាគូជាមួយថេយ៉ុងហើយតែមិនអាចនោះទេគ្រប់យ៉ាងបានត្រឹមតែជាការគឹតមួយឆាវរវាងនាងហើយនឹងថេយ៉ុងគឺមិនអាចទៅរួចជាមួយគ្នាឡើយ ... រ៉ូសុីកាភ្ញាក់ចេញពីពិភពនៃការស្រមៃហើយនាងក៏ដើរទៅមុខជាបន្តទៀត ...។

???????????????????Where stories live. Discover now