抖阴社区

??? ?.

2.2K 91 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ៨.

//

រសៀលថ្ងៃជ្រេបន្តិច សកម្មភាពនៅក្នុងក្រុមហ៊ុនក៏រៀងស្បើយ ការងារក៏ធ្វើរួចច្រើនដែលជាហេតុនាំអោយប្រធានក្រុមហ៊ុនខាងនេះមានពេលទំនេរខ្លះ។

« នាងពិតជាមិននិយាយជាមួយខ្ញុំមែន? » ជុងហ្គុកងើបខ្លួនដើរទៅជិតរាងស្តើងខាងនោះដោយទឹកមុខស្រងូតស្រងាត់ចម្លែក ហាក់មិនស្រួលក្នុងចិត្តទេដែលនាងមិននិយាយជាមួយគេដូចរាល់ដង...នាយក៏កំពុងឆ្ងល់ថា គេធ្វើបាបនាងរាល់ដងនាងមិនថាអីផង ម៉េចក៏ត្រឹមតែប៉ះពាល់ខ្លួនប្រាណបែបនេះនាងក៏មិនចង់ជ្រលក់មាត់ជាមួយគេបែបនេះ? វាពិតជាសំខាន់មែនឬ? ប្រាកដណាស់វាសំខាន់!
« ឡាណា...យើងសុំទោស » ពាក្យសុំទោសបន្លឺឡើងមកដោយមិនបានព្រាងទុកដល់ថ្នាក់ត្រូវធ្វើអោយរាងស្តើងខាងនោះ ងើបមុខមកសម្លឹងគេដោយស្នាមញញឹមហួសចិត្ត មិនដែលស្រមៃថាគេនឹងចេះប្រលពាក្យសុំទោសទេ។
« អីគេ??? ខ្ញុំស្តាប់ច្រលំទេដឹង? សុំទោសមិន smooth ដូចបងមីនខ្ចិលលើកលែងទោសអោយណាស់ » ឡាណាបោះពាក្យឌឺដងមកនាំអោយរាងក្រាស់កើតភាពក្តៅក្រហាយ សង្រ្គឺតធ្មេញសម្លឹងទៅកាន់នាងជាថ្មី។
« ស្អីក៏អាមីនដែរ! នាងក៏ដឹងថាវាមានប្រពន្ធហើយ » នាយកំលោះចាប់ទាញឡាណាចេញពីតុធ្វើការរបស់នាង មកឈរតទល់នឹងគេ និយាយអោយដឹងសាច់ការ បើមិនអញ្ចឹងទេ នាងរត់ទៀតមិនខាន។
« អញ្ចឹងឬ? អីឡូវបែបនេះវិញ! សម្តីមិនទន់ភ្លន់ដូចបងថេយ៍ ខ្ញុំខ្ចិលស្តាប់! » ប្រយោគថ្មីមួយបន្លឺឡើង ទាក់ទាញអារម្មណ៍ប្រច័ណ្ឌមកពេញទំហឹង សព្វនាមថេយ៍មួយនេះគេស្តាប់ហើយគេទើសចិត្តណាស់!
« នែ! នាងទាក់យើងមិនគ្រប់ចង់ទាក់មិត្តរបស់យើងម្នាក់ទៀត? ចង់ជាប់ច្រវ៉ាក់ហេស? » ជុងហ្គុកចាប់កន្រ្តាក់ដៃនាងមកជិតគេ ទាញនាងសឹងតែដួលផ្កាប់មុខលើទ្រូងរបស់គេ , ស្កាយឡាណាក៏មិននិយាយអ្វីជំនួសដោយការខាំមាត់សង្រ្គឺតធ្មេញសម្លក់គេមិនឈប់។
« ចង់តិចៗ...មើស៎ លែង! ខ្ពើមណាស់! » រាងស្តើងលូកដៃច្រានទ្រូងនាយចេញបន្តិច មុននឹងសម្រូតខ្លួនអង្គុយធ្វើការវិញ នាំអោយអ្នកខាងនេះកាន់តែខ្នើសចិត្តនិងអកប្បកិរិយរបស់នាង។
« រអើម? ល្អណាស់ យើងនឹងធ្វើអោយនាងរអើមជាងនេះទៅទៀត! » និយាយត្រឹមពិននេះ រាងក្រាស់ក៏ចូលខ្លួនទៅចាប់អូសទាញនាងជាថ្មី ដោយលើកនេះគេអូសនាងចូលបន្ទប់សម្រាកដែលនៅក្រោយអូហ្វីសតែម្តង...ដល់ថ្នាក់អូសចូលបន្ទប់បែបនេះហើយវាមិនមែនជារឿងធម្មតាទេ។
~~~~
-ប៉ុន្មានម៉ោងក្រោយ

« ជុងហ្គុកមិននៅទេឬ? ម៊ូន! » វត្តមានមនុស្សប្រុសស្រីមួយគូលេចខ្លួនមកចំពីមុខបន្ទប់របស់ជុងហ្គុក ហើយក៏និយាយសន្ទនាទៅកាន់ម៊ូនដែលអង្គុយនៅតុធ្វើការមុខបន្ទប់ដូចរាល់ដង តែសភាពរបស់នាងមើលទៅដូចជាមិនមានអារម្មណ៍ គ្មានព្រលឹងក្នុងខ្លួនសោះ។
« ឆេម៊ូន! ឆេលីម៊ូន សឺសុី! » ជីមីនតម្លើងសម្លេងបន្លឺនាមពេញត្រកូលពេញរបស់នាងបន្តិច ទើបនាងភ្ញាក់ក្រញាងឡើងសម្លឹងទៅកាន់នាយខាងនោះដោយភាពស្រពិចស្រពិលមិនទាន់បាត់។
« លោកប្រុស...ចៅហ្វាយគាត់នៅខាងក្នុង! » បានដំណឹងពីម៊ូនពិននេះហើយ ជីមីនក៏ងក់ក្បាលបន្តិចមុននឹងអូសដៃខាសសុីទៅខាងក្នុង។
...

ក្រាក!

« មករកស្អី? » ម្ចាស់បន្ទប់ហើបមាត់ទទួលភ្ញៀវយ៉ាងទាក់ទាញ ដល់ថ្នាក់អ្នកខាងនោះបានឮហើយសឹងតែលើកស្បែកជើងគប់គេទៅហើយ , មុននេះគេបានសម្លេងសន្ទនាពីខាងក្រៅមកទើបគេដឹងថាជីមីនមក។
« មកញ៉ែលេខារបស់ឯងទេដឹង? ហើយឡាណាកើតអីបានជាមើលទៅហត់នឿយម្ល៉េះ? » ជីមីនចោទសួរឡើងទៅកាន់ឡាណាដែលឈ្ងោកមើលឯកសារនោះបន្តិច ទើបនាងងើបមុខសម្លឹងមុខគេដោយក្តាប់មាត់មិនពេញចិត្ត ហាក់ចង់បញ្ជាក់ថានរណាម្នាក់បានធ្វើអោយនាងក្លាយជាបែបនេះ!
« ជុងហ្គុក! លោកធ្វើអីនាង? » ខាសសុីដែលមកជាមួយជីមីននោះក៏សួរឡើងពីក្រោយស្វាមី ហាក់ចង់ដឹងដូចគ្នាថាសម្ព័ន្ធភាពរវាងអ្នកទាំងពីរនេះដើរដល់ណាហើយ។
« ហឹកៗ បងខាសសុី! វាធ្វើបាបខ្ញុំ! »
« ដល់ម៉ោងរំអួយ ដើរតួកម្សត់ទៀតហើយ! »

To be continued...

សម្តែងលេងៗហ្នឹងហាស😔

??????????? - Season 2 Where stories live. Discover now