#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ១០.///
« ញាុំបាយឬនៅ? ម៉ោង 1 ថ្ងៃត្រង់ហើយព្រះនាងអើយ »
« ញុំាមិនញុំារឿងខ្ញុំ! កុំមកចេះ! អួយ ច្រលំ! » តបទៅកាន់គេបានត្រឹមតែពិននេះរាងស្តើងក៏លើកដៃខ្ទប់មាត់ហាក់ដឹងខុសដែលខ្លួននិយាយពាក្យមុននេះ! ដឹងខុសឬអីបើនាងប្រើវារាល់ថ្ងៃហើយ? គឺវាខុសពីផែនការហ្នឹងណា។
« អូនមិនឃ្លានទេបងសម្លាញ់! » មួយប្រយោគនេះបន្លឺឡើងជាថ្មីធ្វើអោយរាងក្រាស់ដែលកំពុងលើកកាហ្វេមកក្រេបបន្តិចនោះត្រូវព្រួសកាហ្វេចេញទៅទាំងស្រុងដោយសារតែនាងម្នាក់គត់។
« ខ្ញុំស្តាប់ច្រលំមែនទេ? » ជុងហ្គុកងើបមុខឡើងសម្លឹងរាងស្តើងដែលញញឹមពព្រាយដើរមករកគេយឺតៗនេះ។
« អូនគ្រាន់តែគិតថា ពួកយើងបានធ្វើរឿងគ្រប់យ៉ាងជាមួយគ្នាហើយៗ ហើយក៏មានចិត្តស្រលាញ់គ្នាដែរ! បែបនេះហើយល្មមត្រឹមត្រូវខ្លះហើយណ៎? » ឡាណាចូលខ្លួនមកអង្គុយលើភ្លៅគេដោយបន្លឺប្រយោគមុននេះធ្វើអោយរាងក្រាស់ស្រាប់តែញញឹមឡើង ក្រពាត់ដៃអោបចង្កេះនាង , ទាញនាងកាន់តែកៀកនឹងប្រាណគេ។
« ម៉េចមិនព្រមគិតបែបនេះតាំងពីដំបូង? »
« បងថេយ៍ទើបតែផ្តល់ដំបូន្មានមុននេះ! » ស្កាយឡាណាញញឹមទៅកាន់គេយ៉ាងស្រស់ ស្នាមញញឹមមួយដែលនាងញញឹមចេញពីចិត្ត ហាក់ញញឹមអោយបានសប្បាយអោយហើយទាន់មានពេលធ្វើបែបនេះជាមួយគេ , អ្នកណាថានាងស្អប់គេ? នាងស្អប់គេតែមាត់ តែបេះដូងរបស់នាងក៏មានតែគេតាំងពីដំបូង នាងស្រលាញ់គេដូចគ្នាគ្រាន់តែថាទង្វើរបស់គេទាំងប៉ុន្មានកន្លងមកធ្វើអោយនាងលែងមានភាពក្លាហាននឹងបង្ហាញក្តីស្រលាញ់ទៅកាន់គេ។
« បែបនេះខ្លះមកគ្រាន់គួរអោយស្រលាញ់បន្តិច » រាងក្រាស់ទាញមុខរបស់នាងមកជិតគេបន្តិច រួចក៏ងើយផ្តិតស្នាមថើបលើថ្ងាសទន់រលោង កាន់តែធ្វើអោយនាងមានអារម្មណ៍ថាស្តាយក្រោយ...ស្តាយក្រោយដែលមិនល្អជាមួយគេតាំងពីដំបូង! គេក៏មានផ្នែកល្អច្រើនដែរ តែនាងខ្លួនឯងដែលតែងតែមើលគេក្នុងផ្លូវអាក្រក់។
« ជុងហ្គុក...កុំអី! » កាលបើទទួលដឹងថាបាតដៃក្រាស់មួយកំពុងតែលូកសើយសំពត់ធ្វើការរបស់នាងឡើង ស្ទាបអង្អែលភ្លៅនាងមិនសំចៃដៃនោះឡាណាក៏ស្រែកឃាត់ឡើងក៏ព្រោះថាពួកគេទើបតែធ្វើវាហើយប៉ុន្មានម៉ោងនេះទេ បើធ្វើម្តងទៀតប្រុងមិនធ្វើការអីទេហេស?
« ចាំយប់ក៏បាន! » នាយខាងនោះញញឹមចុងមាត់ឡើងបន្តិច មុននឹងសម្រេចចិត្តអូសដៃនាងចេញទៅខាងក្រៅ មិនដឹងចង់ទៅណាទេនេះ។
...« ចង់ញុំាសូកូឡាទេ? បងទិញអោយ...
« នេះបងភ្លេចហើយឬ? អូនអាឡែសុីនឹងសូកូឡា! ញុំាហើយពិបាកខ្លួនណាស់ មិនញុំាទេ! » ឮនាងបន្លឺប្រយោគនេះឡើងមកនាយក៏ជ្រឹមចិញ្ចើមបន្តិច ហាក់គិតនឹងសម្តីរបស់នាងទើបគេនឹកឃើញថានាងធ្លាប់បានប្រាប់គេពីប៉ុន្មានឆ្នាំមុនមកពិតមែន។
« តែស្រីរបស់បងមិនប្រតិកម្មនឹងវាទេ! អញ្ចឹងបងទិញអោយគេក៏បាន! »
« កូនមី...To be continued...
ខ្ចិលបង្ហើយ ខ្លាចគេថាអ្នកសរសេរឈ្លើយ😔😔

YOU ARE READING
??????????? - Season 2
Random" ?????????????????????????????? ????????????????????????????? ??????????????????????????????????????! ???????????????????????????! ???????????????????????????????????????????????????! ????????????????????????????????????????????????????????????! "...