抖阴社区

??? ??.

2.2K 90 0
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ២៤.

-ថ្ងៃថ្មី

ព្រឹកព្រលឹមថ្ងៃនេះមេឃស្រឡះល្អណាស់ ហើយវាក៏អាចនឹងជាថ្ងៃពិសេសបំផុតសម្រាប់នាយកំលោះខាងនេះដូចគ្នា , ជុងហ្គុកងើបចុះមកខាងក្រោម រៀបនឹងទៅធ្វើការដូចរាល់ដងតែរបស់មួយដែលនៅលើតុស្រាប់តែធ្វើអោយនាយឈប់ធ្មឹង ភ្ញាក់ផ្អើលដល់ថ្នាក់លើកដៃខ្ទប់មាត់ ទឹកភ្នែកនៃភាពអររំភើបក៏ហូរមកភ្លាមៗ។

« អួយ » បែរមកខាងក្រោយខ្នងឯនេះ នាយបានឃើញឡាណាភ្លាម នាយក៏ទាញនាងមកអោបដោយក្តីរំភើបពេញទី តាមពិតទៅគេរំភើបដល់យំដោយសារតែបានឃើញនំខេកនៅលើតុនេះឯង ហើយគេក៏ដឹងច្បាស់ថាជាស្នាដៃរបស់ឡាណាតែម្តង! នំខេកដែលគេចូលចិត្តនាងនៅតែធ្វើវាបានស្អាតដដែល។
« អរគុណៗៗៗ អរគុណសម្រាប់នំខេកមួយនេះ! បងអរគុណខ្លាំងពិតមែន! » នាយសង្ហារអោបនាងយ៉ាងណែន មិនព្រមលែងសោះ , ឡាណាក៏ញញឹមបន្តិច តែក៏ទម្លាក់ទឹកមុខជាស្មើវិញមុននឹងរើខ្លួនចេញពីគេ ទៅលើកកូនទាំងពីរមកបីជាប់ដៃវិញ។
« ឈប់សិន! បងអាចសុំកាដូមួយបានទេ? » មួយប្រយោគនេះបន្លឺឡើង រាងស្តើងក៏ឈប់ពិតមែន! នាងមិននិយាយច្រើនតែក៏ងក់ក្បាលស្រាលៗបញ្ជាក់ថានាងយល់ព្រមនឹងស្តាប់ពីបំណងរបស់គេនោះ។
« បងអាចសុំអូនត្រឡប់មកវិញបានទេ? កាដូដែលបងចាំអស់មួយឆ្នាំមកហើយ! បានទេឡាណា? បងលុតជង្គង់ក៏បានដែរ! » មិននិយាយតែមាត់ ជុងហ្គុកពិតជាលុតជង្គង់នៅនឹងមុខនាងពិតមែន , ស្កាយឡាណាក្តាប់មាត់សម្លឹងគេបន្តិច មុននឹងជ្រឹមចិញ្ចើមសម្លឹងមុខគេបំណងគិតពីពាក្យរបស់គេនេះផង។
« ចង់បានខ្ញុំត្រឡប់ទៅវិញ ទាល់តែលោកព្រមបោកខោអាវអោយកូនមួយខែពេញ , បោសជូតផ្ទះ និយាយទៅគឺធ្វើការផ្ទះគ្រប់សព្វមួយថ្ងៃពេញ ហើយលុយដែលបានមកពីក្រុមហ៊ុនទាំងប៉ុន្មានត្រូវអោយខ្ញុំជាអ្នកកាន់! » ឡាណានិយាយឡើងដោយមុខប្រកាដប្រជាមិនលេងសើច ដល់ថ្នាក់រាងក្រាស់ស្ទុះងើបឡើង នាំអោយនាងត្រូវភ្ញាក់ព្រើតនឹងគេជាថ្មី។
« បាទ! អូនសម្លាញ់! បងព្រមគ្រប់យ៉ាងអោយតែអូនឈប់ខឹងបង-
« ហើយមួយទៀត! បង្រៀនខ្ញុំបាញ់កាំភ្លើង! »
« ចង់ចេះបាញ់កាំភ្លើងធ្វើអី? » បានឮនាងដាក់សំណើរក្រោយនេះមកគេក៏ភាំង ព្រោះចម្លែកពិតមែនដែលនៅសុខៗនាងចង់ចេះបាញ់កាំភ្លើងអីបែបនេះ។
« ទុកបាញ់អ្នកខ្លះពេលបែកកម្មដ្ឋាន បិសាចចូលសន្ធិតឆ្កួតឡប់ដូចមុនទៀត » ឮនាងនិយាយបែបនេះគេក៏សើចឡើង ដោយស្នាមញញឹមស្រស់បំផុត គេខានញញឹមបែបនេះមួយឆ្នាំជាងទៅហើយ ព្រះក៏ចេះអាណិតគេខ្លះដែរ។
« ចា៎ អូនសម្លាញ់! »
« ខ្ទើយយយយយ » បានឮគេឆ្លើយសព្វនាម ចា៎ នេះហើយនាងក៏បែរមកខាំមាត់សម្លក់គេ ខឹងមួយពព្រិចភ្នែកដែលគេបានដៃឌឺនាងភ្លាមបែបនេះ។
« ចា៎ខ្ទើយមែនតើស ខ្ទើយឡើងធ្វើអោយអ្នកខ្លះពរកូន 2-3 នាក់ក្នុងពេលតែមួយ... »
« អាចង្រៃ! ចេញ! កុំប៉ះអញ! » បានឮពាក្យឌឺដងរបស់គេហើយ នាងក៏រើចេញពីការអោបក្រសោបរបស់គេតែម្តង! នាងស្អប់គេបំផុតហើយរឿងឌឺដងញ៉ោះនាងមិនឈប់នេះ ឌឺតាំងពីក្លាយជាលេខាដល់ក្លាយជាប្រពន្ធ , គេយំសឹងតែអស់ទឹកភ្នែកពីខ្លួនហើយនៅមិនរៀងចាលទៀត។
« ទៅធ្វើលេខារបស់បងវិញទេ? មិនបាច់ធ្វើការដូចមុនក៏បានដែរ ត្រឹមតែទៅអង្គុយអោយបងមើលមុខក៏បាន...
« លេខាធម្មតាឬលេខាម៉ាហ្វៀ? »
« លេខាក្នុងបេះដូងបង! »

#សូមរងចាំតាមដានភាគបញ្ចប់

ឮពាក្យលេខាម៉ាហ្វៀហើយចត់បាយហ្មង-,-

??????????? - Season 2 Where stories live. Discover now