抖阴社区

??? ?.

2.1K 83 0
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ៩.

« រំអួយសម្បើមណាស់នៅមុខគេ ដល់នៅមុខប្តីវិញ ប៉ះរលាក ប៉ះហុយផ្សែងដូចទម្លាក់ទឹកកកលើឆ្នាំងអ៊ុតអញ្ចឹង! » ជុងហ្គុកបន្លឺឡើងតិចៗ សម្លឹងមកកាន់រាងស្តើងដែលកៀកកើយខាសសុីមិនឈប់ មិនដឹងនាងមានបំណងអីទេ!
« មកមិនបានយូរទេ! ប្រញាប់ឡើងទៅកាលីហ្វ័រញ៉ាទាន់ខាសស្ទេលឈប់សម្រាកពីការសិក្សា! នេស ចុះហត្ថលេខាអោយលឿនទៅអាចង្រៃ! ប្រុងសម្លក់ឡាណាដល់ពេលណាទៀត? ហើយបន្តិចទៀតនេះ ថេយ៉ុងក៏មកបំពេញបែបបទជំនួញជំនួសយើង! ចាំទទួលវាផងប្រយ័ត្នវាដៀលក្បាលទៀត! » ជីមីនថាតែពិននេះ នាយក៏ទម្លាក់ឯកសារមួយច្បាប់រួចក៏អូសដៃខាសសុីចេញទៅវិញ ដោយឆ្លៀតលាឡាណាផង តែបើសួរថាគេលាជុងហ្គុកឬអត់? ចម្លើយច្បាស់ជាអត់ទេ!
« និយាយមិនទាន់ផុសមាត់ផង ក៏មកហើយ! » ជីមីនចេញទៅបាត់ភ្លាម វត្តមានរាងសង្ហារម្នាក់ក៏ដើរចូលមកដោយមានពាក់វែនតាខ្មៅយ៉ាងមានអំណាច ជះភាពស្រស់សង្ហារដល់ថ្នាក់ស្រីស្រស់ដែលឈរមើលខាងនេះភ្លឹកមិនតិចទេ។
« ភ្លឹកម្ល៉េះម៊ូន? មានអ្នកមករកនៅក្រៅណ៎ក! ទៅរកគេផង គេរកឯង » ថេយ៉ុងបែរមកនិយាយជាមួយជំនិតស្រីរបស់ជុងហ្គុកខាងនេះបន្តិច មុននឹងបែរទៅសម្លឹងឡាណាដែលភ្លឹកមិនចាញ់ម៊ូនប៉ុន្មាននោះ។
« អូនសម្លាញ់! »
« ស្អី? » បានឮពាក្យដែលថេយ៉ុងហៅស្កាយឡាណាភ្លាម នាយជុងហ្គុកខាងនេះក៏ងើបមុខឡើងជ្រឹមចិញ្ចើមពាក់មុខយក្សដាក់ថេយ៉ុងនាំអោយនាយខាងនោះត្រូវខ្ចឹបមាត់សើចឡើងៗតិច កាន់តែបានយល់ច្បាស់ពីសម្ព័ន្ធភាពរវាងពួកគេ។
« ប្អូនសម្លាញ់! » ថេយ៉ុងរហ័សប្តូរសព្វនាមវិញ ព្រោះទឹកម្ខអ្នកខាងនោះមិនសូវអំណោយផលប៉ុន្មានទេ , តែទឹកមុខញញឹមពព្រាយរបស់ថេយ៉ុងក៏ស្រាប់តែធ្លាក់ចុះមួយរំពេចកាលបើនាយបានឃើញ ស្នាមខ្សែពួរ និងស្នាមជាំជាច្រើនកន្លែងទៀតនៅលើខ្លួនរាងស្តើងបញ្ជាក់ថានាងមិនបានរស់ស្រួលដូចជាគេគិតទេ។
« យើងសុំនិយាយជាមួយអូនស្កាយបន្តិច! » ថាតែពិននេះ រាងសង្ហារក៏ចាប់ទាញឡាណាចេញទៅខាងក្រៅបាត់។
...

« ជុងហ្គុកធ្វើអីអូនខ្លះ? » ចេញមកដល់កន្លែងស្ងាត់ភ្លាម ថេយ៉ុងក៏ចោទសួរឡើងភ្លែត ព្រោះគេមិនអាចបណ្តោយអោយឡាណារងគ្រោះជាងគេជាងឯងបែបនេះទេ។
« បើខ្ញុំប្រាប់បង បងជួយបានដែរហេស? »
« ប្រាប់សិនមក! »
« គេធ្វើបាបខ្លួនប្រាណខ្ញុំ ខ្ញុំមិនសូវថាអីទេ តែគេរំលោភបំពានខ្លួនប្រាណខ្ញុំ! ខ្ញុំទ្រាំមិនបានទេ! » និយាយដល់នេះនាងក៏ ស្រាប់តែញញឹមឡើង ហាក់នឹកឃើញគំនិតមួយដែលអាចបំពេញផ្លូវចិត្តនាងបានវិញ អាចអោយគេសងនូវអ្វីដែលគេបានធ្វើមកវិញ។
« ខ្ញុំចង់ធ្វើអោយគេស្រលាញ់ខ្ញុំ...ហើយខ្ញុំនឹងចេញពីគេ លួចផិតក្បត់គេជាមួយនឹងអ្នកថ្មី...ពេលនោះគេអាចនឹងធ្វើបាបខ្ញុំខ្លាំងហើយគេក៏ហត់នឹងធ្វើបាប គេនឹងលែងធ្វើបាបខ្ញុំទៀតព្រោះចិត្តស្រលាញ់របស់គេចំពោះខ្ញុំវានឹងអស់ពេលនោះដូចគ្នា , បងគិតយ៉ាងម៉េចដែរ? »
« បងមិនថាអីទេ... តែស៊ូរួចមួយតឹកចុងក្រោយហ្នឹងទេ? ជុងហ្គុកគេអាចនឹងសាហាវជាងការគិតរបស់អូនទៀតណា ស្កាយឡាណា! »

To be continued...

ទ្រាំមួយភ្លែតគ្រាន់បើជាងនៅត្រាំត្រែងដែរណ៎?

??????????? - Season 2 Where stories live. Discover now