មនុស្សគ្រប់គ្នាតែងតែនិយាយថាលុយមិនអាចទិញសុភមង្គលបាននោះឡើយ លុយគ្រាន់តែជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ មិនអាចបំពេញតម្រូវការផ្លូវចិត្តបាននោះទេ ។
ប៉ុន្តែផ្ទុយទៅវិញសម្រាប់ជុងហ្គុក សាន់ណា ការគិតរបស់គេគឺខុសគ្នាដាច់ស្រឡះ ចំពោះគេលុយគឺជាអ្វីៗគ្រប់យ៉ាង បើមានលុយ គេប្រហែលជាអាចរស់នៅជួបជុំគ្រួសារយ៉ាងមានសុភមង្គល គេប្រហែលជាអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ គេប្រហែលជាអាចបំពេញក្តីស្រម៉ៃរបស់គេនិងមនុស្សជាទីស្រឡាញ់របស់គេ គេប្រហែលជាអាចរស់នៅយ៉ាងមានសេរីភាពដោយមិនខ្វល់ពីអ្វីទាំងអស់ ។
" សេរីភាព " ហេតុអ្វីគេចង់មានសេរីភាពទាំងដែលគេកំពុងរស់នៅដោយភាពរីករាយ?
ភាពរីករាយនិងស្នាមញញឹមដែលគ្របដណ្តប់នៅលើផ្ទៃមុខរបស់គេគឺជាមូលហេតុអាចធ្វើឲ្យជីវិតមនុស្សមួយចំនួនផ្លាស់ប្តូរ គេប្រៀបដូចជាក្តីសង្ឃឹមតូចមួយដែលបណ្តុះក្តីសង្ឃឹមដល់មនុស្សដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពពិបាក នេះជាមូលហេតុដែលគេមិនដែលបោះបង់ស្នាមញញឹមរបស់គេ ។
នៅពីក្រោយស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេលាក់បាំងនូវរឿងរ៉ាវជាច្រើនដែលគេមិនអាចដោះស្រាយបាន ព្រោះដំណោះស្រាយមិនមែនងាយស្រួលដូចការគិតរបស់គេ ។
រឿងរ៉ាវទាំងអស់គឺចាប់ផ្តើមនៅចំណុចនេះ...
ជុងហ្គុក សាន់ណា មានគ្រួសារមួយដែលរស់នៅយ៉ាងមានសុភមង្គល ទោះបីជាស្ថិតក្នុងស្ថានភាពដែលយ៉ាប់យឺនក៏ដោយ ត្រឹមតែអាចរស់នៅជួបជុំគ្នាគឺគ្រប់គ្រាន់ហើយសម្រាប់គេ ។
ប៉ុន្តែសំណាងល្អមិនបាននៅជាមួយគេរហូតនោះឡើយ ថ្ងៃមួយពេលគេត្រឡប់មកពីសាលារៀនវិញ គេក៏ទទួលបានដំណឹងថាគ្រួសាររបស់គេត្រូវបានម្ចាស់បំណុលចាប់ខ្លួនយកទៅ នេះជាលើកដំបូងដែលគេដឹងថាសុភមង្គលដែលគេមានគឺចាប់ផ្តើមមកពីបំណុលទាំងនោះ ។
ដើម្បីទទួលបានសុភមង្គលរបស់គេត្រឡប់មកវិញ គេត្រូវធ្វើបេសកកម្មដ៏គ្រោះថ្នាក់ដែលគេមិនអាចប្រកែកបាន នោះគឺការចូលខ្លួនទៅស្និទ្ធស្នាលនឹងត្រកូលប៊ែរណាឌី ប៉ុន្តែអ្នកណាទៅដឹងទៅថារឿងវាមិនចប់ត្រឹមតែប៉ុណ្ណឹង ។

YOU ARE READING
????????????????????????
FanfictionJM&JK&TH JIMIN : TOP TAEHYUNG : TOP JUNGKOOK : BOTTOM