រីករាយក្នុងការអាន♡︎
ទម្រាំតែដើរលេងឆ្អែតឆ្អន់ជាមួយនឹងសង្សាររបស់ខ្លួនរួច ជីមីននិងថេហ្យុងក៏ត្រឡប់មកដល់វីឡាប៊ែរណាឌីវិញនៅម៉ោង៨យប់ឯណោះ ទាំងស្នាមញញឹមមាននៅលើផ្ទៃមុខម្នាក់ៗមិនរលុប ។
« ឈប់សិនលោកប្តី » បងប្អូនទាំងពីរនាក់បម្រុងនឹងដើរចូលទៅក្នុងបន្ទប់របស់ពួកគេទៅហើយ ប៉ុន្តែក៏ត្រូវជុងហ្គុកឈរបាំងជាមុនមិនឲ្យចូលទៅបាន
« ឯងចង់ធ្វើស្អី? ឆាប់ថយចេញទៅ » ជីមីនឈរអោបដៃធុញទ្រាន់នឹងជុងហ្គុកពេញទំហឹងតែម្តង គិតថាមកពីដើរលេងនឹងសម្រាកដោយស្ងប់ចិត្ត ប៉ុន្តែបែរជាភ្លេចថាជុងហ្គុកនៅជាមួយដែរ
« ពិតមែនហើយ យើងចង់ចូលទៅក្នុងបន្ទប់ ថយចេញទៅ » ថេហ្យុងបម្រុងនឹងលើកដៃរុញជុងហ្គុកចេញតែក៏ខាំមាត់សម្រួលអារម្មណ៍ហើយទម្លាក់ដៃចុះវិញ
« ខ្ញុំមិនឲ្យចូលនោះទេ យប់នេះលោកប្តីត្រូវគេងនៅក្រៅបន្ទប់ » ជុងហ្គុកដើរឈានជើងមួយៗសម្តៅទៅរកបងប្អូនទាំងពីរ ធ្វើឲ្យពួកគេថយជំហានរហូតដល់ចេញផុតពីបន្ទប់
« នេះជាបញ្ជារបស់អ្នកម៉ាក់ » ឃើញថាជីមីនបម្រុងនឹងហាមាត់និយាយ ជុងហ្គុកក៏ប្រាប់មុនតែម្តង ធ្វើឲ្យបងប្អូនទាំងពីរស្ងាត់មាត់ដូចគេចុក
« ខ្ញុំបានធ្វើស៊ុបឲ្យលោកប្តីណា លោកប្តីកុំភ្លេចចុះទៅញាំុផង នេះមិនមែនជាបញ្ជារបស់អ្នកម៉ាក់ ប៉ុន្តែបើលោកប្តីមិនញាំុ ខ្ញុំនឹងធ្វើឲ្យប្រាកដថាអ្នកម៉ាក់នឹងមានបញ្ជាមកបន្ថែមទៀត រាត្រីសួស្តីលោកប្តី » ជុងហ្គុកញញឹមដាក់នាយកម្លោះទាំងពីរដែលឈរធ្វើមុខក្រញូវដាក់គេ ប៉ុន្តែគេមិនខ្វល់នោះឡើយក៏ទាញទ្វារបិទនៅនឹងមុខពួកគេតែម្តង ។
..........
បន្ទាប់ពីអង្គុយញាំុស៊ុបដែលជុងហ្គុកបានធ្វើឲ្យទាំងមិនចង់រហូតដល់រួចរាល់ ជីមីននិងថេហ្យុងក៏ទៅគេងនៅបន្ទប់សម្រាប់ទទួលភ្ញៀវ ពួកគេមិនទម្លាប់ដែលគេងបន្ទប់ផ្សេងដែលខុសពីបន្ទប់ពួកគេនោះទេ ប៉ុន្តែគឺមានតែទ្រាំ ។
« អាកាសធាតុត្រជាក់បែបនេះ បើបានគេងនៅបន្ទប់ពួកយើងប្រហែលជាប្រសើរជាង » ថេហ្យុងក៏ហាស្តីឡើង ទើបទម្លាក់ខ្លួនគេងជិតបងប្រុសដែលកំពុងអង្គុយផ្អែកខ្នងនឹងក្បាលគ្រែមើលទូរស័ព្ទ

YOU ARE READING
????????????????????????
FanfictionJM&JK&TH JIMIN : TOP TAEHYUNG : TOP JUNGKOOK : BOTTOM