រីករាយក្នុងការអាន♡︎
អេនហ្សូទ្រាំឈរមើលមិនបាន ក៏បម្រុងនឹងទាញជុងហ្គុកមកជិតខ្លួនវិញ តែថេហ្យុងក៏រហ័សជាង ទាញជុងហ្គុកមកជិតគេបានជាមុន ធ្វើឲ្យអេនហ្សូឆេះឆួលជាខ្លាំងតែក៏មិនបង្ហាញចេញមកឲ្យគេបានឃើញ ។
« ខ្ញុំព្រមានពួកលោក បើសិនជាកូមានរបួសនៅលើខ្លួនតែបន្តិច ពួកលោកនឹងដឹងគ្នាជាមួយខ្ញុំជាមិនខាន » អេនហ្សូសំឡឹងមុខបងប្អូនប៊ែរណាឌីទាំងពីរដោយកែវភ្នែកត្រជាក់ស្រេប គេមានតែម្នាក់ឯងនៅពេលនេះទើបគេធ្វើអ្វីបងប្អូនប៊ែរណាឌីទាំងពីរមិនបាន ប៉ុន្តែមិនប្រាកដថានៅថ្ងៃក្រោយនៅតែមិនបានទៀតនោះទេ
« មានមូលហេតុអ្វីដែលធ្វើឲ្យលោកអេនហ្សូ វីនសីុ ដាក់ទុនការពារប្រពន្ធរបស់ខ្ញុំដល់ថ្នាក់នេះទៅហ្ន៎ ចុះបើខ្ញុំមិនស្តាប់ការព្រមានរបស់លោក តើលោកចង់ធ្វើអ្វីបងប្អូនយើងទាំងពីរនាក់ទៅ? » ជីមីនក៏លើកចិញ្ចើមឡើងដាក់នាយកម្លោះអេនហ្សូ ខណៈពេលថេហ្យុងកំពុងចាប់ដៃជុងហ្គុកជាប់មិនឲ្យទៅណា
« ទោះខ្ញុំមិនដែលប្រឡូកនៅក្នុងក្រុមសង្គមងងឹត ប៉ុន្តែខ្ញុំក៏ចេះប្រើប្រាស់កាំភ្លើង ហើយខ្ញុំក៏ដឹងថាកន្លែងណាជាចំនុចសំខាន់ដែលធ្វើឲ្យមនុស្សស្លាប់លឿនដូចគ្នា » កែវភ្នែកនាយកម្លោះទាំងពីរប្រឈមគ្នាចំៗ ហាក់ដូចជាកំពុងតែប្រកាសសង្គ្រាមជាមួយនឹងគ្នា
« បានហើយបងអេនហ្សូ » ជុងហ្គុករំដោះខ្លួនពីថេហ្យុង ទើបប្រញាប់ហាមឃាត់នាយកម្លោះដែលកំពុងសំឡឹងមើលជីមីនដូចជាចង់សម្លាប់គេនៅពេលនេះ គេដឹងថាជីមីនមានឥទ្ធិពលខ្លាំងប៉ុណ្ណា បើអេនហ្សូចង់លេងជាមួយនឹងជីមីន គឺមិនអាចទៅរួចទេ
« ពួកយើងត្រឡប់ទៅវិញទៅបងអេនហ្សូ » ជុងហ្គុកអូសដៃអេនហ្សូចាកចេញដោយមិនមើលមុខជីមីននិងថេហ្យុងសូម្បីតែបន្តិច ធ្វើឲ្យបងប្អូនប៊ែរណាឌីទាំងពីមួរម៉ៅនៅក្នុងចិត្ត
« ចង្រៃយ៎! » ជីមីនឧទានដោយពាក្យអសុរោះ យកអណ្តាតទល់ថ្ពាល់ខំទប់កំហឹងរបស់ខ្លួនដែលពុះកញ្ជ្រោលរាប់រយអង្សាដោយសារតែពាក្យសម្តីអេនហ្សូមុននេះ

YOU ARE READING
????????????????????????
FanfictionJM&JK&TH JIMIN : TOP TAEHYUNG : TOP JUNGKOOK : BOTTOM